​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ជាថ្មី​គ្រា​ដែល​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​ខេត្ត​អនុញ្ញាត​នៅ​បន្ត​កាយ​លើដី​ពួកគាត់​

0

 

​បន្ទាយមានជ័យ ៈព្រឹក​មុ​ិ​ញ​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​ជា​ម្ចាស់​ដី​បាន​លើកគ្នា​មក​តវ៉ា​ជាថ្មី​អោយ​បញ្ឈប់​គ្រឿងចក្រ​គ្រា​ដែល ក្រុមហ៊ុន​ដែល​ខេត្ត​អនុញ្ញាត​នៅតែ​បញ្ជា​អោយ​កាយ​លើដី​ពួកគាត់​ស្ថិតនៅក្នុង​អាង​ពង្រ​កង្វា សង្កាត់​កំពុងស្វាយ​ក្រុង​សិរី​សោ​ភ​ណ័ ខេត្តបន្ទាយមានជ័យ​។​ពលរដ្ឋ​បាន​អះអាងថា ដី​ស្ថិតក្នុង​អាង​ពង្រ​កង្វា​ត្រូវបាន​ខេត្ត​បញ្ជា អោយ​កាយ​ដី​រំលោភ​យក ហើយ​នេះ​ជា​ដី​បន្សល់​ពី​ដូនតា​តរៀងមក​ហើយ​ពួកគាត់​បាន​អាស្រ័យ​ផល​ជា​រៀងរាល់ឆ្នាំ​។​IMG_2647
តំណាង​ពលរ​ដ្ថ​រងគ្រោះ បងស្រី ចំរើន បាន​និយាយថា​ពួកគាត់​នាំគ្នា​មកនេះ គឺ​ចង់បាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ពី​អាជ្ញាធរ ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ ហើយ​រំលោភ​លើ​សឹ​ទ្ធិ​កាន់កាប់​ស្របច្បាប់​របស់​ពលរដ្ឋ ក្នុង​លេស​ថា​ស្តា​រអាង​ប្រវត្តិសាស្ត្រ​ដើម្បី​កែលំអរ​សោភ័ណភាព​និង​ស្តុក​ទឹក​។​នៅ​ពំ​ុ​ទាន់​មាន​ដំណោះ​ណាមួយ​នៅឡើយ​ពី​អាជ្ញាធរ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ជួបជុំគ្នា​នៅមុខ​សាលាខេត្ត​…៕