​ជនសង្ស័យ​៣​នាក់​ចែកចាយ​និង​ប្រើប្រាស់​នូវ​សារធាតុ ញៀន​ខុសច្បាប់​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

0

​ ​ខេត្តស្ទឹងត្រែង​៖​កម្លាំង​អាវុធហត្ថ​បាន​បើក​ប្រតិបត្តិ​បន្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ខណៈពេល​កំពុង​ប្រើ ប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំនុច​គីឡូ​៨​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង កាលពី វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​បញ្ជូន​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ ។​
​ ​មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ទាំង​៣​ដែល​ប្រើប្រាស់​និង​ចែកចាយ គ្រឿងញៀន ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​នោះ​ទី​១/​មានឈ្មោះ​មាស ចូ​ច ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​សាមគ្គីIMG_2948

ក្រុង​ស្ទឹងត្រែង ទី​២/​ឈ្មោះ​កន ពើរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​និង​ទី​៣/​ឈ្មោះ​បាន រ៉ា​ម៉ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។​
​មន្ត្រី​អាវុធហត្ថ​បាន​បន្ត​អោយដឹងទៀតថា​ក្នុងករណី​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ សមត្ថកិច្ច​

ជំនាញ​ប្រើ​បច្ចេកទេស ដាក់​ភ្នាក់ងារ​សម្ងាត់​ចូល ក្រោយពី​មាន​សេចក្តីរាយការណ៍ អាវុធហត្ថ​បាន​ស្លៀកពាក់​ស៊ីវិល​ចុះបង្ក្រាប​នៅពេល​ឡោមព័ទ្ធ ជនសង្ស័យ​ទាំងបី​នាក់​បាន​រត់​បុក​សមត្ថកិច្ច និង​បាន​តដៃ​វ៉ៃ​សមត្ថកិច្ច បណ្តាល​ខ្លះ​ប៉ោង​មុខ បែ​កប​បេ​មាត់​ទៀតផង​។​IMG_2939
​សមត្ថកិច្ច​បន្តថា​ក្រោយពី​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ រួចមក កម្លាំង​អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​២​កញ្ចប់​តូច និង​សម្ភារៈប្រើប្រាស់​ក្នុង​ការជក់ ក្នុងនោះដែរ​អាវុធហត្ថ​ដកហូត បាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ទូរស័ព្ទដៃ​២​គ្រឿង ចិ​ញ្ជៀ​ន​១​វង់ និង​លុយ​ចំនួន​២០​ម៉ឺន​រៀល​ផងដែរ ។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន រួម​និង​វត្ថុតាង​ថ្នាំញៀន​២​ក​ញ្ចា​ប់​តូច​លុយ​២០​ម៉ឺន​រៀល ម៉ូតូ​៥​គ្រឿង សម្ភារៈ​ជក់​មួយចំនួន​ត្រូវបាន​ជំនាញ​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕