ទាញ​ដំបង​វ៉ៃ​មនុស្ស​ពេញ​ភូមិ​ខឹង​បាត់​លី​អូ​និង​អាវទ្រនាប់​ប្រពន្ធ​

0

បាត់ដំបង​: មន្ត្រី​ប៉េអឹម​មួយរូប​ដែលមាន​លក្ខណ​:​ស្រ​វុ​ឹ​ង​ជោកជាំ​បាន​ទាញ​ដំបង​ដើរ​វ៉ៃ​មនុស្ស​ប្រមាណ​ជាង​ដប់​នាក់​ទោះបីជា​អ្នក​ទាំងនោះ​មាន​ផ្ទៃពោះ​ឬក៏​ជា​កុមារ​ទើបតែ​មាន​អាយុ​ជាង​មួយឆ្នាំ​ក៏ដោយ​គឺ​គេ​បាន​ប្រព្រឹត្តឡើង​ទាំង​កំរោល​កាលពី​ថ្ងៃទី​14-2-15​វេលា​ម៉ោង​ប្រមាណ​2​រសៀល ត្រង់ចំនុច​សំណង់​អនាធិបតេយ្យ​ក្នុង​ស្ថានីយ៍​រថភ្លើង​(​រ៉ា​ជង្រុក​) ស្ថិត​ក្នុងភូមិ​កម្មករimage សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​បន្ទាប់ពី​មន្ត្រី​ប៉េអឹម​រូបនេះ​ខឹង​បាត់​ខោ​លី​អូ​និង​អាវទ្រនាប់​របស់​ប្រពន្ធ​ដែល​ហាល​នៅ​ខាងក្រៅ​ផ្ទះ​។
ជួប​ជាមួយ​កម្ពុ​ជាថ្មី​នៅក្នុង​ស្ថានីយ៍​រថភ្លើង មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានមក​ចោមរោម
ព្រមទាំង​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​គឺ​ពួកគេ​ទាំងអស់គ្នា​កំពុង​អង្គុយលេង​ដោយ​មិនបាន​ដឹងខ្លួន​អ្វី​ទាំងអស់ រំពេច​ន៍​នោះ​ស្រប់​តែមាន​មន្ត្រី​ប៉េអឹម​ខេត្ត​មួយរូប​ឈ្មោះ ម៉ន ហៅ​ប្រុស ជា​មន្ត្រី​ប​ប៉េអឹម​ខេត្ត នៅក្នុង​មន្ទីរ​ស្រាវជ្រាវ ដោយមាន​ផ្ទះជួល​នៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែម្តង​ព្រមទាំង​មាន​ចំងាយ​ពី​ស្ថានីយ៍​រថភ្លើង​ប្រហែល​150​ម៉ែត្រ និង​បក្ខពួក​ម្នាក់ទៀត ដែលមាន​លក្ខណ​:​ស្រ​វុ​ឹ​ង​ផង​នោះបាន​ជិះ​ម៉ូតូ​ចូលមកក្នុង​ស្ថានីយ៍​រថភ្លើង​ដោយ​មិនបាន​និយាយស្តី​ឬ​សួរនាំ​អ្វី​ឡើយ​គឺ​គេ​បាន​ទាញ​ដំបង​ប្រវែង​ជាង​មួយ​ម៉ែត្រ​មក​ដេញ​វ៉ៃ​មនុស្ស​មិន​ថា​ក្មេង​ឬ​ចាស់​ឡើយ ដែល​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ក្នុងចំណោម​មនុស្ស​ប្រមាណ​ជាង​10​នាក់​គឺមាន​កុមារ
តូចៗ​ដែលមាន​អាយុ​ជាង​មួយឆ្នាំ និង​នារី​ដែលមាន​ផ្ទៃពោះ​ជាង​ពីរ​ខែ​ម្នាក់​ផង​។
ប្អូនប្រុស ផល សា​វ័​ន្ត អាយុ​19​ឆ្នាំ ដែលជា​ជនរងគ្រោះ​ដែរ​នោះបាន​រៀបរាប់ថា ពេលដែល
លោក​ប៉េអឹម​នោះមក​ដល់​បាន​វាយ​មកលើ​ខ្លួន​ទាំង​មិនដឹង​រឿង​អ្វី​ទាំងអស់​គឺ​ត្រូវ​យ៉ាងដំណំ ដោយ​ឃើញ​ហេតុ​ការ​បែបនេះ​ប្រពន្ធ​របស់ខ្លួន​ដែលមាន​ឈ្មោះ ផល អុ​ឺ​ត អាយុ​17​ឆ្នាំ​ដែល​នាង​មាន​ផ្ទៃពោះ​ជាង​ពីរ​ខែ​ផង​នោះបាន​ស្ទុះ​មកជួយ និង​សុំ​អង្វរ​កុំ​អោយគេ​វាយ​តទៅទៀត តែ​ត្រូវ​លោក​ប៉េអឹម​រូបនោះ​វាយ​ត្រូវ​មួយ​ដំបង​កណ្តាល​ក្បាល ហើយ​លើកជើង​អុក​មួយ​ជង្គង់​ថែមទៀត​ចំ​ដើមទ្រូង​បណ្តាលអោយ​ដួលសន្លប់​បាត់មាត់ឈឹង​តែម្តង រួច​ទើប​គេ​ដើរទៅ​វាយ​អ្នក​ដទៃទៀត​ដែល​ក្នុង​នោះគេ​បាន​វាយ​ចំ​ជើង​ក្មេង​ដែលមាន​អាយុ​ជាង​មួយឆ្នាំ​ឡើង​ជាំ​ព្រមទាំង​បាន​ចាប់ជើង​ទាំងពីរ​បំរុង​បោក​ទៅនឹង​ដី​ថែមទៀត ប៉ុន្តែ​ត្រូវបាន​ម្តាយ​លើកដៃ​សំពះអង្វរ​កុំអោយ​ធ្វើបាប​កូន​ដែល​នៅ​តូច​មិនទាន់​ដឹង​ខ្យល់​អ្វី​សោះ​នោះ​ទើប​ជន​កំណាច​នេះ​ទាត់​ទៅលើ​ម្តាយ​វិញ​បណ្តាលអោយ​ដួល​ទៅនឹង​ដី ។​2
នៅក្នុង​រយ​:​ពេល​ជិត​មួយ​ម៉ោង​ដែល​មន្ត្រី​ប៉េអឹម​រូបនេះ​បានធ្វើ​សកម្មភាព​វាយ​មនុស្ស​ពេញ​ភូមិ​ដោយ​គេ​បាន​ឈរ​ស្រែកថា​អាណា​មិន​សុខចិត្ត ចង់​ប្តឹង​អញ្ជើញ​តាមចិត្ត ហើយ​ពួក​អ្ហែង​ទាំងអស់គ្នា​ប្រយ័ត្ន​អញ​យក​ឡាន​មក​ដឹក​យកទៅ​ទាំងអស់ ដោយសារតែ​ពួក​អ្ហែង​នេះ​ដើរ​រើស​អេតចាយ ហើយ​ហ៊ាន​លួច​ខោអាវ​របស់គេ​ទៀត ព្រោះ​ថ្មីៗ​នេះ​ប្រពន្ធ​របស់​អញ​បាន​បាត់​ខោ​លី​អូ​និង​អាវទ្រនាប់​ដែល​ដាក់​ហាល​នៅ​ខាងក្រៅ​ផ្ទះ​គឺ​គ្មាន​អាណា​លួច​ក្រៅពី​ពួក​អ្ហែង​ហ្នឹង​ទេ ។
បញ្ហា​នេះដែរ​ក៏មាន​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ជាច្រើន​ដែល​គេ​បាន​ចោទ​សួរថា ក្នុងនាម​ជា
មន្ត្រី​ប៉េអឹម​មួយរូប​ដែលជា​អ្នក​កាន់​ច្បាប់ ហើយ​ហ៊ាន​ដើរ​ចោទ​គេ​ចោទ​ឯង​ដោយ​គ្មាន​ភស្តុតាង​បែបនេះ​​តើ​ត្រឹមត្រូវ​ដែរឬទេ​? មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ដើរ​វ៉ៃ​មនុស្ស​ទាំង​តូច​ទាំង​ធំ​គ្មាន​ការសួរនាំ​អោយបាន​ច្បាស់លាស់​ទាល់តែសោះ ។
បច្ចុប្បន្ន​មនុស្ស​មួយចំនួន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយឡែក​ស្ត្រី​ដែលមាន​ផ្ទៃពោះ
ត្រូវបាន​លោក​វេជ្ជ​:​បណ្ឌិត លី ឡូត ប្រចាំ​នៅ​មន្ទីរ​ពហុ​ព្យាបាល <​វិសាល​សុខ​>​បាត់ដំបង​ធ្វើការ
បំភ្លឺថា​ជា​សំណាងល្អ​ដែល​កូន​នៅក្នុង​ផ្ទៃ​មិនមាន​ការប៉ះពាល់​ព្រោះ​ក្រោយពី​មានការ​ឆ្លុះ​អេកូ​ត្រួតពិនិត្យ​ឃើញថា​បេះដូង​របស់​ទារក​មាន​ចង្វាក់​160​ក្នុង​មួយ​នាទី​ជាធម្មតា​ដោយ​ប៉ះពាល​តែ​លើ​រាងកាយ​របស់​ម្តាយ​តែប៉ុណ្ណោះ ហើយ​នាង​ក៏​មិនបាន​ទាមទារ​អ្វី​អោយ​ធ្ងន់ធ្ងរ​ដែរ​ដោយ​គ្រាន់តែ​អោយ​ជនបង្ក​ជួយ​ចេញថ្លៃ​ព្យាបាល​ទៅបាន​ហើយ នេះ​ជា​សំដី​ដែល​នាង​បាន​និយាយ​នៅពេល​ដែលមាន​សមត្ថកិច្ច​ប៉ូលីស​ចុះទៅ​សាកសួរ​ព័ត៌មាន​ដល់​មន្ទីរពេទ្យ​កាលពី​ល្ងាច​ថ្ងៃទី​14​កុម្ភ​:៕image
ក្រោយពី​មាន​មន្ត្រី​ប៉េអឹម​ដទៃទៀត​ចុះមក​នាំខ្លួន​ចូលទៅក្នុង​បន្ទាយ​វា​ហាក់បីដូចជា​នាំយក​ចេញ​ពី​កន្លែងកើតហេតុ​ដើម្បីអោយ​ផុតពី​ការចោទប្រកាន់​តែប៉ុណ្ណោះ​ដោយ​ពុំបាន​ដាក់ទោស​ទណ្ឌ​អ្វី​ទៅលើ​បុគ្គល​នេះឡើយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​តើ​រឿងនេះ​លោក​ព្រះរាជអាជ្ញា​បាន​ជ្រាប​ដែរ​ឬ​អត់​នោះទេ​បើ​លោក​បាន​ជ្រាប​គួរ​ណាស់​តែ​បញ្ជា អោយ​សមត្ថកិច្ច​នាំខ្លួន​ជននេះ​ចូលទៅ​បំភ្លឺ​តាមផ្លូវ​ច្បាប់​ទើប​ពិតជា​ត្រឹមត្រូវ និង​ជា​អ្នក​កាន់​យុ​ត្តិ​ធ៌​មយ៉ាង​ពិតប្រាកដ ៕
សោ និយម​រ័ត្ន​