បុរស​អាជីព​ជា​អ្នកនេសាទ ដោយ​ប្រើ​ឧបករណ៍​ឆក់​២​នាក់​ត្រូវ បាន​សមត្ថកិច្ច​ ​ជលផល​ឃាត់ខ្លួន​

0

ខេត្តកំពង់ធំ​: បុរស​អាជីព​ជា​អ្នកនេសាទ ដោយ​ប្រើ​ឧបករណ៍​ឆក់​២​នាក់ ត្រូវបាន​សមត្ថកិច្ច រដ្ឋបាល​ជលផល​សង្កា​ត់​ក្រុង​ស្ទឹងសែន ឃាត់ខ្លួន​ភ្ជាប់​ជាមួយ​វត្ថុតាង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​២០ ខែ​ក​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង បឹង​ប​វែង ស្ថិតនៅ​ក្នុងភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់ អូរ កន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​IMG_0176
លោក យ៉េ​ង យ៉ាន នាយ​សង្កាត់​ស្ដីទី រដ្ឋបាល​ជលផល​ក្រុង​ស្ទឹងសែន ដែលជា​អ្នកដឹកនាំ កំលាំង​ក្នុង​ការចេញ​បង្ក្រាប​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌ មាន​ថា កាលពី​រសៀល​ថ្ងៃទី​២០ ខែ​ក​ម្ភះ ឆ្នាំ​២០១៥ ក្រោ​ពី​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​និង​មាន ការចង្អុល​បញ្ជា ពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ​នោះ លោក​បាន​សហការ ជាមួយ​កងកំលាំង​កង​ខេមរភូមិន្ទ ផ្នែក​សឹក​រង ក្រុង​ស្ទឹងសែន ចេញទៅ​ពួនស្ទាក់​នៅ​ខាងជើង បឹង​ប​វែង ស្ថិតនៅ​ភូមិ​ខាងលើ ដែលជា ច្រក​ល្បៀ​ង​ចេញពី​បឹង​ប​វែង ។ នៅ​ម៉ោង​៤​ល្ងាច​ក្នុង​ថ្ងៃ ដដែល​ក៏​ឃាត់ខ្លួន ជ​នស​ង្ស័​២​នាក់ ដោយ​ភ្ជាប់​ជាមួយ​វត្ថុតាង នៅ​ខណដែល​គាត់​ធ្វើដំណើរ ចេញពី ឆក់​ត្រី​មកវិញ​។
លោក​យ៉េ​ង យ៉ាន បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​នេះ មានឈ្មោះ ញ៉ែម ញ៉ឹ​ប ភេទ ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​និង​ឈ្មោះ គង់ កុសល ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ ហាន់​ទ្វា ឃុំ ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក វត្ថុតាង​មាន ដុំ​ភ្លើង ឆក់ ចំនួន​១​គ្រឿង​,​អាគុយ​១២​វ៉ា​ត់​និង​៤០​អាំ​ពែរ ១​គ្រឿង​, ត្រី​មួយចំនួន​និង​ម៉ូតូ ម៉ា​កវេ​វ​អ៊ិ​ល​ហ្វា ព៌​ណ​ខ្មៅ​១​គ្រឿង​។
នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​សារភាពថា រូបគេ​បានធ្វើ​សកម្មភាព នេសាទ​ដោយ​ប្រើ ឧបករណ៍​ឆក់​ពិតមែន​។
លោក យ៉េ​ង យ៉ាន បន្ត​ឲ្យ​ទៀតថា ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជលផល កំពុង​កសាង​សំ ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចំណាត់ការ​តាម​និ​វិធី​។
ប្រជាពលរដ្ឋ​និយាយថា ជន​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ជលផល​ឃាត់ខ្លួន​នេះ គឺជា​អ្នក​ដែល មាន​អាជីព​ឆក់​ត្រី​នេះ យូរណាស់​មកហើយ ទើបតែ​ពេលនេះ ត្រូវបាន​សមត្ថកិច្ចរ​ដ្ឋ​បាល​ជលផល ឃាត់ខ្លួន​។​IMG_0176
ប្រភពពី​ប្រជាពលរដ្ឋ​បាន​បន្តថា ការនេសាទ​ឆក់ កំពុងស្ថិត​នៅក្នុង​លេខ​រៀង​ទី​១​ហើយ នៅ តាម​បឹង ត្រពាំង និង​ច្រ​អូរ​ប្រឡាយ ជាពិសេស​នៅ​រដូវប្រាំង ចំណែក​នៅតាម​ស្ទឹង ខាងក្រោម​ស្រុក បារាយណ៍​វិញ គឺ​អ្នក​ឆក់​ត្រី ដូចជា​ហ្វូងគោ គ្មាន​ដែល​ឃើញ​សមត្ថកិច្ច​ជលផល ទៅដល់​នោះទេ ក្នុង ពេល​កំពុង​ប្រព្រឹត្ត​នោះ​៕​ កង ចេស្ដា