បុរសម្នាក់រង បានបើកម៉ូតូឌុបចៅឆ្លងផ្លូវជាតិក្នុងគោលបំណងទៅចាក់សាំង តែប្រហែសពេកមិនបានមើលឆ្វេងស្ដាំ ក៍ត្រូវម៉ូតូប្រភេទធំមួយគ្រឿងទៀត ដែលកំពុងបើកបរលើផ្លូវអទិភាព ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនឌុបគ្នាបីនាក់ វាក់និងមូ៉តូកាត់ទទឹងផ្លូវនោះ ក៍បុកភឹងចំពាក់កណ្ដាលម៉ូតូC១២៥បណ្ដាលឲ្យមនុស្សទាំងសងខាងក្មេងចាស់ របួសធ្ងន់និងស្រាលចំនួន៤នាក់ និង ស្លាប់ម្នាក់ដែលអង្គុយខាងក្រោយម៉ូធំនៅកន្លែងកើតហែតុភ្លាមៗ៕
ឧប្បហែតុដ៍ផុយស្រួយនៃកាធ្វេសប្រហែសនេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាមោ៉ង១០និង០០នាទីព្រឹកថ្ងៃទី២១ ខែ កុម្ភះ ឆ្នាំ២០១៥ ត្រង់ចំនុចការា៉ស់លក់ប្រេងឥន្ទះមួយកន្លែង នៅក្នុងភួមិប្រទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
សាក្សីជាច្រើនដែលនៅក្បែរទីតាំងកើតហេតុដោយបានឃើញហែតុការណ៍ផ្ទាល់ភ្នែកនេះ បានប្រាប់អ្នកយកពត័ត៍មានយើងថា ៕ មុនដំបូងគឺមានបុរសម្នាក់ដែលគេជាអ្នកភួមិក្រឡាញ់ ឃុំក្បាលត្រាចស្រុកក្រគរដែរនោះ ឈ្មោះ វ៉ន វា៉ន អាយុ៥១ឆ្នាំ បានជិះម៉ូតូប្រភេទC១២៥ពណ៍ខ្មៅ ពាក់ស្លាក់លេខពោធិ៍សាត់ ១D-៦១ ២០ បានឌុបចៅប្រុសម្នាក់ឈ្មោះ វា៉ន ទេវិន
អាយុ១២ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត៕ សាក្សីនោះបន្តថា ខណះពេលដែលមកដល់ចំនុចមុខការា៉ស់លក់ប្រេងឥន្ទះខាងលើនោះ ក៍ស្រាប់តែបត់ម៉ូតូឆ្លងទៅខាងជើងផ្លូវជាតិលេខ៥នោះភ្លាម ដោយមិនបានមើលឆ្វេងស្ដាំ ស្របពេលជាមួយគ្នានោះដែរ ក៍មានប្រភេទម៉ូតូធំមា៉ក( ភូ សា ) ពណ៍ខ្មៅស្លាក់លេខ បាត់ដំបង ១Q-0065 បានបោះពួយពីទិសខាងលិចទៅកើតឌុប
គ្នាបីនាក់មានក្មេងប្រុសអង្គុយកណ្ដាលគេ ស្របទិសគ្នាយា៉ងលឿនលើទ្រូងផ្លូវអទិភាពខ្លួន៕ ហើយក៍មិននឹកស្មានដល់ថាបុរសជិះម៉ូតូC១២៥នោះឆ្លងកាត់ទទឹងផ្លូវ ក៍មកដល់ល្មមដោយមិនបានបន្ថយល្បឿន ក៍បានបុកភឹងចំពាក់កណ្ដាលម៉ូតូC១២៥នោះ បណ្ដាលឲ្យម៉ូតូសងខាង
ខូចខាត បើងខ្ទៀតចេញពីគ្នាជិត៣មែ៉ត ហើយមនុស្សជិះសងខាង ខ្ទៀតចេញពីម៉ូតូរៀងៗខ្លួន ធ្លាក់លើទ្រូងផ្លូវរបួសធ្ងន់ស្រាល៤នាក់ចាស់ក្មេងរណូករណែល ដោយខាងអ្នកបើកម៉ូតូបង្ករC១២៥របួសធ្ងន់និងចៅប្រុសរបួសស្រាល ឯម្នាក់ទៀតដែលអង្គុយពីក្រោយគេដែលជិះម៉ូតូធំប្រភេទ( ភូ សា ) នោះស្លាប់និងកន្លែងភ្លាមយា៉ងតក់ស្លុតតែម្ដង៕
លោក ខៀវ សុខា នាយប៉ុស្ត៍នគរបាលឃុំក្បាលត្រាចបានឲ្យដឹងក្រោយកើតហែតុភ្លាមៗនោះដែរថា បុរសរងគ្រោះដែលស្លាប់ខាងភាគីបើកម៉ូតូធំអង្គុយក្រោយគេនោះឈ្មោះ ភិន សុភ័ក្រ អាយុ៣០ឆ្នាំ ហើយអ្នកបើកបរម៉ូតូធំឈ្មោះ ឌី ដេរ អាយុ៣៧ឆ្នាំ ជាមួយក្មេងប្រុសអាយុ១២ឆ្នាំអង្គុយកណ្ដាលគេឈ្មោះ ភិន ផាន់ណា បានរងរបួសស្រាល អ្នកទាំងបីមានទីលំនៅភួមិស្រង់ ឃុំសង្ហា ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង៕
នគរបាលចរាណ៍ផ្លូវគោកនៃអធិការដ្ថានស្រុកក្រគរ ក្រោយពីបញ្ជូនជនរងគ្រោះសង្គ្រោះនិងប្រគល់សាកសពឲ្យក្រុមគ្រួសាររងគ្រោះរូចរាល់ហើយ ក៍បានធ្វើកាវាស់វែងយកវត្ថុតាងទៅរក្សាទុកបណ្ណោះអានៅអធិការងចាំដោះស្រាយពេលក្រោយនោះ បានស្ដីបន្ទោសទៅលើអ្នកបើកបរម៉ូតូបង្ករថា មកពីកត្តាមនុស្សទើបមានកាគ្រោះថ្នាក់ស្លាប់និងរបួសបែបនេះ ព្រោះពេលបើកបរពេលបត់ឆ្លងផ្លូវធ្វើកាធ្វេសប្រហែសមិនមើលមុខក្រោយឆ្វេងស្ដាំ ទើបគ្រោះថ្នាក់ផុយស្រូយយា៉ងនេះ៕\



































