សាលាខណ្ឌ​សែន​សុខ​មើលមិនឃើញ​គេ​លួច​យក​ផ្លូវ​សា​ធារ​ណះ​សង់ផ្ទះ​

​រាជធានី​ភ្នំពេញ​៖ ផ្លូវ​សា​ធា​រណះ​មួយកន្លែង​ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១១២៥​កែង​១៩២៨​ក្នុង​ក្រុម​ទី​៧​ភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​លួច​សាងសង់​ផ្ទះ​នៅលើ​ដី​នោះ​ដោយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​មើល​មិន​ឃើញ​ហើយ​សំណង់​

ផ្ទះ​ដែល​គេ​បាន​លួច​សាងសង់​រួចរាល់​ហើយ​នោះ​គឺ​ពុំមាន​ច្បាប់​នោះ​ទេ​ធ្វើអោយ​ប្រជា​ពលរដ្ធ​ដែល​រសនៅ​ជាប់​នឹង​ព្រំប្រទល់​ផ្លូវ​សា​ធារ​ណះ​ខាងលើ​នេះ​មាន​ការខឹង​ស​ប្បារ​យ៉ាងខ្លាំង​នឹង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ដោយ​ទ្រាំ​នឹង​ទង្វើរ​ខាងលើ​នេះ​មិន​បាន​ទើប​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ​ប៉ុណ្ណ​សារឹម​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​ស្នាក់នៅ​ផ្ទះ​លេខ​៤៨១​ផ្លូវ​លេខ​១១២៥​កែង​១៩២៨​ក្នុង​ក្រុម​ទី​៧​ភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​សម្រេច​ចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សាលាខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែ​មិនា​ឆ្នាំ​២០១៤​ដើម្បី​សុំ​អោយ​លោក​អភិបាលខណ្ឌ​សែន​សុខ​មេត្តា​ចុះ​ពិនិត្យ​នឹង​រុះរើ​សំណង់​គ្មាន​ច្បាប់​ដែល​បាន​សង់​រំលោភ​លើ​ដី​ផ្លូវ​ចេញចូល​ផ្ទះ​របស់​គាត់​។​

យោងតាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ឈ្មោះ​ប៉ុណ្ណ​សារឹម​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​បាន​អោយ​ដឹងថាះ​ដី​លំនៅដ្ធាន​របស់​គាត់​មាន​ព្រំប្រទល់​ខាងត្បូង​ជាប់​នឹង​ផ្លូវ​លេខ​១៩២៨​នឹង​ខាងលិច​ជាប់​នឹង​ផ្លូវ​លេខ​១១២៥​ហើយ​ត្រូវបាន​លោក​ឃ្លាំង​សារី​នឹង​លោក​ម៉ៅ​តូ​រួមទាំង​បក្សពួក​បាន​ដឹកនាំ​កម្លាំង​យោធា​មួយ​ក្រុម​មក​សាងសង់​សំណង់​រឹង​(​ផ្ទះ​)​រំលោភ​លើ​ផ្លូវ​ចេញចូល​ខាងត្បូង​ក្បាល​ដី​របស់​គាត់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​នឹង​ល្មើស​តាម​ការហាមឃាត់​របស់​អាជ្ញាធរ​មូលដ្ថាន​ទៀតផង​។​មិនតែប៉ុណ្ណោះ​ពួកគេ​បាន​ហែក​សេចក្ដីជូនដំណឹង​របស់​លោក​អភិបាលខណ្ឌ​ដែល​លោក​មេភូមិ​បា​យ៉ាប​បាន​បិត​លើ​បង្គោលរបង​ជាប់​ក្បាលដី​ទៀត​ផង​ទង្វើ​នេះ​គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អាជ្ញារ​ធរ​មូលដ្ធាន​មាន​សមត្ថកិច្ច​និង​ជា​ការគំរាមគំហែ​ងដល់​សុ​វត្ថ​ភាព​ក្រុមគ្រួសារ​របស់​គាត់​ទៀតផង​។​

ប្រជា​ពលរដ្ធ​រង​ចាំ​មើល​ថា​តើ​លោក​លី​សា​វេត​អភិបាលខណ្ឌ​សែន​សុខ​មាន​វិធានការ​យ៉ាងណា​ដើម្បី​ចាត់ការ​រឿង​ខាងលើ​នេះ​គេ​សង្ឃឹមថា​ប្រសិន​បើ​លោក​អភិបាល​មិនត្រូវ​ថ្នាំ​សណ្ដំ​ជន​ទាំងនោះ​ដែល​បាន​ប្រើ​អំណាច​លួច​សង់ផ្ទះ​លើផ្លូវ​សា​ធា​រណះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ​ករណី​ខាងលើ​នេះ​ប្រា​ដក​ជា​ត្រូវ​បាន​ចាត់ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​មិន​ខាន​៕​

image (6) image (7)