សៀមរាប៖ គ្រឿងញៀនបានវាយលុកក្រុងសៀមរាប បណ្តាលឲ្យយុវជន ទាំងប្រុសទាំងស្រីមានការភ្លើត ភ្លឺន ជាពិសេសគេសង្កេតឃើញនៅតាមបណ្តាហាងខារ៉ាអូខេ ភោជនីយដ្ឋាន និងក្លឹបកំសាន្តនានា នៅក្នុង ក្រុងសៀមរាប មានការបង្កប់នូវការប្រើប្រាស់គ្រឿងញៀន។
ជាក់ស្តែងយុវជន២នាក់ត្រូវបានឃាត់ខ្លួន ខណៈពេលដែលកំពុងតែធ្វើសកម្មភាព ចែកចាយគ្រឿងញៀននៅវេលាម៉ោង០៦និង៣០នាទី ល្ងាចថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៥ ត្រូវបានលោកវរៈសេនីយ៏ អ៊ុំ សាអាត នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកំលាំងចុះបង្ក្រាបការចែកចាយសារធាតុញៀន ដោយបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់គោគចក ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំនុចភូមិទក្សណ័ត្បូង សង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យត្រូវបានស្គាល់ឈ្មោះបូរិទ្ធ រតនៈ ភេទប្រុសអាយុ១៩ឆ្នាំទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ ឈ្មោះទូច តារា ហៅ ផៃ ភេទប្រុសអាយុ៣០ឆ្នាំ ភូមិត្រពាំងសេះ សង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានមាន ម្សៅមេតំហ្វេតាមីន៦កញ្ចប់ទំងន់០,៦ក្រាម ថង់ពណ៏សសំរាប់ច្រកគ្រឿងញៀនសម្រាប់ចែកចាយមានចំនួន៣៦កន្ទ្រៃចំនួន០១ទូសព្ទ័ដៃ២គ្រឿងបច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បើចំណាត់តាមផ្លូវច្បាប់៕
ដោយ ខេង ឧត្តម



































