​ក្នុង​រយះពេល​បី​ថ្ងៃ នៃ​ឱកាស​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ភ្ញៀវទេសចរ​ណ៏ ជាតិ​អន្តរជាតិ ប្រមាណ​ជិត​៣​ម៉ឺន​នាក់ ចូលមក​ទស្សនា នៅ​រមនីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​

0

ខេត្តក្រចេះ ៖ ភ្ញៀវទេសចរ​ណ៏ ជាតិ​អន្តរជាតិ ប្រមាណ​ជិត​៣​ម៉ឺន​នាក់ ចូលមក​ទស្សនា នៅ​រមនីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​ខេត្តក្រចេះ នៅក្នុង​រយះពេល​បី​ថ្ងៃ នៃ​ឱកាស​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ហើយ អាត្រា​នេះ​ត្រូវបាន​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត ចាត់ទុកថា​មាន​កំរិត ខ្ពស់ជាង​ឆ្នាំមុន ។​IMG_107087155286110_resized_1
បើតាម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​រដូវ​បុណ្យចូលឆ្នាំ ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ឆ្នាំ​២០១៥​នេះ ខេត្តក្រចេះ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ប្រមាណ ២​ម៉ី​ន​៩​ពាន់ ២២៨​នាក់ ហើយ​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៤ មានការ កើនឡើង​ចំនួន ២​ពាន់​៣៧៥​នាក់ ស្មើរ​នឹង​ជាង​១០​ភាគរយ ។​20150219_141028_3290_resized
បើទោះបីជា​ស្ថានភាព​ផ្លូវ​ឆ្ពោះទៅ​តំបន់​ទេសចរ​ណ៏​មួយ​នេះ ហាក់ដូច​ជាមាន​សភាព​តូច​តូចចង្អៀត ដោយ ស្ថិតនៅ​ជាប់​និង​ដង​ទន្លេមេគង្គ ដែលមាន​ចំងាយ​ប្រមាណ​ជាង​១៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត តែ​រមណីយដ្ឋាន ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី គឺជា​តំបន់​មួយ​ទីតាំង​មួយ​ដែល​ភ្ញៀវ​ទេសចរណ៍​មកពី​តាម បណ្តារ​ខេត្ត​ផ្សេងទៀត​ចូលចិត្ត​ទៅលេង​កម្សាន្ត​ជាងគេ​ក្នុងចំណោម​រមនីយដ្ឋាន​ផ្សេងទៀត​នៅក្នុង​ខេត្តក្រចេះ ។
ជាមួយគ្នា​នោះដែរ នៅក្នុង​តំបន់​រមនីយដ្ឋាន មានការ​ដាក់តាំង​លក់​នូវ​រូប​វត្ថុ​អនុស្សាវរីយ៍ របស់ ប្រជា​ហគ​មន៍​អន្លង់​ផ្សោត​កាំ​ពីរ និង​មាន​លក់ ម្ហូបអាហារ​ជាច្រើន សម្រាប់​ទទួលភ្ញៀវ​ទទួល ទាន ក្នុងនោះ​មាន​ត្រី​ស្រស់ៗ​ដែល​កសិករ​ធ្វើការ​នេសាទ​បាន​ពី​ទន្លេរ និង​មាន់​ធម្មជាតិ ផងដែរ ។​20150219_155701_1579_resized_1
ក្នុង​នោះគេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ណ៏ ដែល​ធ្វើដំណើ​ទៅ​កម្សាន្ត​នៅ​ទីនោះ មួយចំនួន ពួកគាត់ ក៍បាន​វេច​ខ្ចា​ប់​ម្ហូបអាហារ​ខ្លួនឯង​សម្រាប់​ទទួលទាន ដោយ​ពួកគាត់​និយាយថា មូលហេតុ ដែល​គាត់​យក ម្ហូបអាហារ វេច​ខ្ចប់​សម្រាប់​យកមក​ទទួល​ទាន​នេះ គឺ​ដោយសារ តែ​នំចំណី​ម្ហូប អារ​ហារ​នៅក្នុង​រមនីយដ្ឋាន​នេះ មានតម្លៃ​ថ្លៃ​ពេក​ហើយ​ការដែល​ពួកគាត់​ចំអិន​ខ្លួនឯង គឺ​មិនសូវ​ចំណាយ​ច្រើន​។
ពួកគាត់​បន្ត​រថា នៅ​រាល់​មានបុណ្យ​ទាន​ម្តងៗ​ម្ហូប​អារ​ហារ​ទីនេះ​មានតម្លៃ​ថ្លៃ​ណាស់ សូម្បីតែ​ខ្យង ឆា​រគ្រឿង មួយ​ចាន​តូច​មានតម្លៃ​២៥០០០ ហើយ​ផ្ទះទឹក​សម្រាប់ អង្គុយលេង​ក៏​ថ្លៃ​កើនឡើង ទ្វេ​រដង ដោយ​គិត​ម៉ោង​ក្នុង​១​ម៉ោង​១​ម៉ឺន​រៀល​ឯណោះ ហើយ​បើ​សម្រាប់​ថ្ងៃ​ធម្មតា ១​កន្លែង​ត្រឹមតែ ៥​ពាន់​រៀល​ដោយ​មិន​កំណាត់​ពេលវេលា​ដែរ ក្នុងនោះ​សម្រាប់ សេវា​ផ្ញើរ​រថយន្ត​មួយ គ្រឿង ចាប់ពី ៥​ពាន់​រៀល​ឡើង ទៅតាម​រថយន្ត​ធំ​តូច ដោយ​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ក៍មាន​កា​កើន ឡើង​ទ្វេ​រដង​ដែរ គឺ​ចាប់ពី ១​ម៉ឺន​ឡើងទៅ ។ IMG_107062238541764_resized_1
អ្នកទទួល​កន្លែង​ផ្ញើរ​រថយន្ត និង​ម៉ូតូ​ម្នាក់​សុំ​មិន​បញ្ចេញ ឈ្មោះ បាន​និយាយថា បើ​គាត់​យក​ថ្លៃ​ដូច ទេ ច្បាស់​ជា​រកលុយ​អោយគេ​មិនបាន ព្រោះ ទីកន្លែង​ដែល ពួកគាត់​ដេញ​បាន​នេះ​វា​ថ្លៃ​ណាស់ ហើយ​ឱកាស មានតែ​ប៉ុន្មាន​ថ្ងៃ​បុណ្យទាន​ហ្នឹងឯង ។ ម៉េង ហ៊ាង​