ចាប់បាន​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​នារី​ម្នាក់ កំពុង​ជិះ​កង់​ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ​

0

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូបដៃ​ពី​ក្នុង​កន្ត្រក់​កង់​នារី​ម្នាក់ ដែល​ទើបតែ​ចេញពី​កន្លែងធ្វើការ​បំណង​ត្រឡប់ទៅផ្ទះ​វិញ តែ​ត្រូវបាន​អ្នកដំណើរ​ដែល​ប្រទះឃើញ​បាន​ដេញ​ធាក់​បណ្តាលឱ្យ ដួល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ជិត​នឹង​អង្គការ​លីកាដូ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​លេខ​៤៣៦ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។4
​ ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទី​១​មានឈ្មោះ ហុក ចិន្តា អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់​ផ្សារ​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា ជា​អ្នក​ឌុប ។ ទី​២​ឈ្មោះ ហម សុភ​ក្ត្រ អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ លេខ​៦៤ ផ្លូវ​លេខ​១៨២ សង្កាត់​ផ្សារ​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា ជា​អ្នកធ្វើ​សកម្មភាព​ឆក់​កាបូប ។3

ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ជន រដ្ឋា អាយុ​១៩​ឆ្នាំ ធ្វើការ​នៅក្នុង​អាគារ​ផាក​វ៉េ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ហើយ​របស់របរ​ដែល​បាត់បង់​ក្នុង​កាបូប​នោះ មាន​ទូរស័ព្ទដៃ​ម៉ាក​អិន​ចូ​ច​ពិល មួយគ្រឿង និង​លុយ​ចំនួន​៤០​ដុល្លារ ។
​ ​តាម​សម្តី​រៀបរាប់​ពី​នារី​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបនាង​បាន​ជិះ​កង់​ចេញពី​កន្លែង នៅក្នុង​អាគារ​ផាក​វ៉េ បំណង​ត្រឡប់ទៅផ្ទះ​វិញ ដោយមាន​ដាក់​កាបូបដៃ​នៅក្នុង​2

កន្ត្រក់​កង់ ខ​ណះ​ជិះ​ដល់​ចំណុច កើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ស្ទេ​ប​ពណ៍​ខ្មៅ​លាយ​ក្រហម​មួយគ្រឿង ពាក់​ស្លាក លេខ​ភ្នំពេញ​1AF-4872 ជិះ​មកពី​ក្រោយ​រួច​បានធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ក្នុង​កន្ត្រក់​កង់​រប​ស់ជ​ន​រងគ្រោះ​បាន សម្រេច​ហើយ​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​អ្នកដំណើរ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ជិះ​1

ដេញតាម និង​បាន​ធាក់​ម៉ូតូ​ជនសង្ស័យ​ឱ្យ​ដួល ។ ភ្លាមៗ​នោះ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ បាននាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទាំង​២​នាក់​រួច​ទើប​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច ចំណែក​កាបូបដៃ​នារី​រងគ្រោះ ដែល​ជនសង្ស័យ​ឆក់​បាន​នោះ ត្រូវ​ពួកគេ​គ្រវែង​ចោល​បាត់​តែម្តង ។
​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាង​ត្រូវបាន​នាំខ្លួន​យកទៅ​សាកសួរ​នៅ​បុ​ស្តិ៍​នគរបាល រដ្ឋបាល​បឹងត្របែក​ដើម្បី​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕