អាង​ខ្លួន​ជា​កម្លាំង​សមត្ថកិច្ច​គ្រាន់តែ​យុវជន​ជា​បុគ្គលិក​ក្រុមហ៊ុន​ភី​ហ្សា​ម្នាក់់​ជិះ​ម៉ូតូ​គៀន​រថយន្ត​របស់ខ្លួន​បន្តិច​ប​ន្ទួ​ច​ចុះ​ទះ​៣​កំផ្លៀង ទាំង​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​

0

​បុរស​ម្នាក់​អាង​ខ្លួន​ជា​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពីលើ​រថយន្ត​មក​ទះកំផ្លៀង​យុវជន​ម្នាក់​៣​ដៃ ដោយសារតែ​យុវជន​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​បុគ្គលិក​ក្រុមហ៊ុន​ភី​ហ្សា បាន​ជិះ​ម៉ូតូ​ទៅ​គៀរ​រថយន្ត​របស់ខ្លួន​តែ​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​តាម​ដងផ្លូវ​ចោមរោម​មើល​ជាច្រើន​នាក់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​២៥​នាទី​យប់​ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ខាងត្បូង​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​សូគីម៉ិច ច្រមុះជ្រូក​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។3
​ ​ប្រភព​ពត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​ភី​ហ្សា បាន​ជិះ​ម៉ូតូ​ទ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1-AQ8722 ដឹក​នំ​ភី​ហ្សា​ទៅឱ្យ​ភ្ញៀវ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខ​ណះ​មកដល់​ខាង កើត​នឹង​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នះ​សូគីម៉ិច ក៏បាន​ជ្រុល​ចង្កូត​ទៅ​គៀរ​ជាមួយនឹង​រថយន្ត កា​មេ​រី​ឆ្លាម ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ​មួយគ្រឿង ផ្នែក​ខាងស្តាំ​តែ​បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ ។2

ភ្លាម​បុរស​ជា​ម្ចាស់​រថយន្ត បាន​បើក​គៀរ​ម៉ូតូ​ឱ្យ​ឈប់ ហើយ​ចុះមក​ពីលើ​រថយន្ត ទះ​យុវជន​ម្នាក់​នោះ​៣​កំផ្លៀង ហើយ​បាន​ស្រែក​ខ្លាំងៗ​ថា ខ្លួន​ជា​កម្លាំង​សមត្ថកិច្ច បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​តាមផ្លូវ​ចោមរោម​មើល និង​ហួសចិត្ត​គ្រប់គ្នា ។1

ប្រភព​បន្តថា ដោយ​មើលឃើញ​ពី ទង្វើ​អសីលធម៌​បែបនេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាននាំគ្នា​ជួយ​អន្តរាគមន៍ និង​បាន​ឃាត់​បុរស​ម្នាក់​នោះ កុំឱ្យ​វាយ​ទៅលើ​យុវជន​ជា​ម្ចាស់​ម៉ូតូ​បន្តទៀត និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ។
​ ​ដោយសារតែ​ការចចារ​មិនត្រូវ​គ្នា​នោះ សមត្ថកិច្ច​មូលដ្ឋាន បាន​ខ្លួន​ទាំង​ជនបង្ក និង​ជនរងគ្រោះ យកទៅ សួរនាំ​បន្ត នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី ៕