កំពង់ស្ពឺ=មនុស្ស៤នាក់ដែលមានជាប់នៅនិងខ្លួនប្រភេទថ្នាំញៀនម៉ាទឹកកករួមទាំងសម្ភារះបម្រើដល់ការប្រើប្រាស់គ្រឿងញៀននិងចែកចាយជាយូរត្រូវបានកំលាំងកងរាជអាវុធហត្ថក្រុងច្បារមនបានចាប់បាន២កន្លែងផ្សេងគ្នាស្របពេលកំពង់ប្រព្រឹត្តជក់និងចែកចាយគ្រឿងញៀននិងសហការជាមួយស្ថាបនតុលាករដែរ។ករណីចាប់បានជនពាក់ពន្ធ័ប្រើប្រាស់និងចែកចាយគ្រឿងញៀនបានធ្វើឡើងរយះពេល២ថ្ងៃដែលនៅថ្ងៃទី១ នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី ២២ខែ កុម្ភះឆ្នាំ២០១៥ដោយបានឆែកឆេរនៅចំណុច ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺជាផ្ទះរបស់ឈ្មោះប៊ុត ឆក ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតដកហូតបានទុយោសម្រាប់ជក់១០៨,ថង់ផ្លាស់ស្ទិចសម្រាប់ច្រកថ្នាំញៀនចំនួន ៨៧ ,ដែកកេះ១៦,
កន្ត្រៃ ៥, ដបឆ្នៃជក់គ្រឿងញៀន ២ម៉ាទឹកក ១កញ្ចប់ ដបឆ្នៃជក់ ២ដប។ឆែកឆេរផ្ទះជនសង្សយ័ ទីឈ្មោះ ខឹម វឹន ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិឃុំខាងលើដែរដកហូតបានទុយោសម្រាប់ជក់៣,ថង់ផ្លាស់ស្ទិចសម្រាប់ច្រកថ្នាំញៀនចំនួន ១០ , កន្ត្រៃ ៥, ដបឆ្នៃជក់គ្រឿងញៀន ២ម៉ាទឹកក ១កញ្ចប់ ដបឆ្នៃជក់ ១ដប ។
លោក ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងថា ផ្អែកតាម បទបញ្ជារបស់លោកឧត្តសេនីយ៏ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរា ជ អាវុធ ហត្ថ ខេត្តកំពង់ស្ពឺ លើកិច្ចការងារសន្តិសុខក្នុងមូលដ្ឋាន និងក្នងនោះផ្តោតលើការងារ ដើរល្បាតការពារសន្តិសុខជូនពលរដ្ឋឲ្យបានគ្រប់ច្រកល្ហកពង្រឹងសន្តិសុខគ្រប់បទល្មើសដែលបំរ៉ុងកើតឡើង ។
មេបញ្ជាកាក្រុងច្បារមនរបានបន្តថានៅថ្ងៃកើតហេតុកំលាំងល្បាតបានចេញល្បាតដូចសព្វមួយដងនិងបានទទួលបានពត៏មានថាមានក្រុមក្មេងបាននាំគ្នាលួចជក់ថ្នាំញៀនដែលជាមុខសញ្ញាកន្លងមកធ្លាប់ប្រពឹត្តក្នុងមូលដ្ឋានយ៉ាងធ្ងន់ធ្ងរក្នុងភូមិធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនិងសុវត្តិភាពផងដែរ ។
ប្រភពបញ្ជាក់ថាក្នុងប្រត្តិតិការកំលាំងអាវុធហត្ថឃាត់បានមនុស្សចំនួន ៤នាក់រួម ទាំងសម្ភារះប្រើប្រាស់និងចែកចាយជាច្រើនខាងលើ ដោយម្ចាស់ផ្ទះពិតបានរត់ ចោលផ្ទះទាំង២ផ្ទះតែសមត្ថកិច្ចកំពង់ស្វែងរកមកផន្ទាទោសតាមច្បាប់ហើយ។
តាមប្រភពពីពលរដ្ឋរស់នៅម្តុំនោះបាននិយាយថា ជនសង្សយ័ទាំង៤នាក់ជាក្មេង ដែលបានប្រើប្រាស់គ្រឿងញៀននៅម្តុំនេះយូរដែរមកហើយតែពួកគេចេះតែគេចវេសពីសមត្ថកិច្ចបានរហូត ទើបតែពេលនេះត្រូវបានកំលាំងអាវុធហត្ថ ចាប់បាន និងបាននាំខ្លួនពួកគេមកសួរនាំ ។បច្ចុប្បន្នជនសង្សយ័ត្រូវបានកំលាំងជំនាញ បញ្ជូនខ្លួនបន្តមកកងរាជអាវុធហត្ថខេត្តដើម្បីឲ្យជំនាញកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ៕




































