បល្ល័ង្ក ចាប់វាយខ្នោះក៏សាងសំនុំរឿងចាត់ការតាមនិតិវិធីពីករណីចាប់រំលោភសេពសន្វះរហូតបានសម្រេច បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ!
លោក វរសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យព្រហ្មទ័ណ្ឌបានឲ្យដឹងថា!កាលពីថ្ងៃទី២២ ខែគុម្ភះឆ្នាំ២០១៥ នារីរងគ្រោះ ឈ្មោះ វ .ស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹងពីជនសង្ស័យ១ នាក់ មានឈ្មោះ ធីម រុន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានប្រពន្ធ និងមានកូន២
នាក់ទៀតផង!ថាបានចាប់អូសរូបនាងយកទៅក្នុងព្រៃត្រង់ចំនុចតំបន់ថ្លុកកកោះ ខាងលិចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ចម្ងាយពីផ្លូវលំប្រហែលជា៥០០.ម យកមករំលោភរហូតបានសម្រេច!ខណៈដែលរូបនាងបានមកលេងនៅស្រុកកំណើតនៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយនៅយប់ថ្ងៃទី២២ ខែគុម្ភះឆ្នាំ២០១៥ រូបនាងបានដើរទៅមើលគេរាំធុងបាស់
នៅក្នុងភូមិ រួចក៏ដើរត្រឡប់ទៅផ្ទះវិញតែម្នាក់ឯងពេលយប់ជ្រៅ ក៏ត្រូវបុរសនោះចាប់រំលោភតែម្តង!បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចក៏បានធ្វើការឃាត់ជន សង្ស័យ ឈ្មោះ ធីម រុន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក បាន យកមកធ្វើការសាកសួរ!នៅចំពោះមុខសមត្ថកិច្ច
ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតប្រាកដមែន!ក្រោយពីទទួលបាននូវចម្លើយសារភាពពីជនសង្ស័យ សមត្ថកិច្ចយើងកំពុងតែកសាងសំនុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាតំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់។



































