​សំបុក​ល្បែងស៊ីសង​ដុះ​ស្លែ​នៅ​ឃុំ​បា​បោង​ស្រុក​ពាម​រក៍ សមត្ថកិច្ច​មិន​បង្ក្រាប​

0

(​ខេត្តព្រៃវែង​) ល្បែងស៊ីសង​ខុសច្បាប់​មាន​បៀ អាប៉ោង កំពង់​ត្រូវបាន​បើក​លេង​ដុះ​ស្លែ​នៅក្នុង​ភូមិ ឡឥដ្ឋ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ បើក​លេង​យ៉ាង​រលូន​បើក​ជា​ចំហរ​គ្មាន​ខ្លាច​ញ​ញើ​ច​សមត្ថកិច្ច សូម្បី តែ​បន្តិច​ហាក់ដូចជា​យល់ចិត្ត​សមត្ថកិច្ច​សម្បើម​ណាស់ ។ ការមិន​បង្ក្រាប​របស់​សមត្ថកិច្ច​ប៉ូលីស​ស្រុក​ពាម​រក៍ ចំពោះ​ល្បែងស៊ីសង​ដ៏​ធំ​ដុះ​ស្លែ​នៅពេល​សព្វថ្ងៃនេះ​ធ្វើអោយ​សមត្ថកិច្ច​ប៉ូលីស​ស្រុក​ពាម​រក៍​កំពង់​សប្បាយចិត្ត​បើក​លុយ​ដាក់​ខែ​ពី​ម្ចាស់ផ្ទះ​ដែល​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​គ្មាន​ខ្លាចញញើត ពាក់ព័ន្ធ​នឹង​អំពើ​ពុក រលួយ ជាពិសេស​កំពង់​ជាន់ពន្លិច​គោលនយោបាយ​ភូមិ​ឃុំ​មាន សុវត្ថិភាព​របស់ រាជរដ្ឋាភិបាល​។​DSC09546
​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ពាមរ​ក៍បាន​នឹង​កំពង់​រិះគន់​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលីស ប៉េអឹម​ស្រុក​ពាមរ​ក៍ថា បាន​ជាប់​ពាក់ព័ន្ធ​ទទួល​លុយ​ប្រចាំខែ​ពី​ម្ចាស់ផ្ទះ​ដែល​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ទើប​អ្វីៗ​មិនមាន​អ្នកណា ចូលទៅ​រំខាន ឬ បង្ក្រាប​នោះទេ ។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា សព្វថ្ងៃនេះ​នៅក្នុង​ភូមិ​ឃុំ​របស់​ពួកគាត់ កំពង់​កើតមាន​ចោរកម្ម​គ្រប់​រូបភាព ចោរលួច ចោរប្លន់ បាត់គោ​-​ក្របី ។​ល​។ អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ជាច្រើន​បង្ក ឡើង​ពី​ល្បែងស៊ីសង​ខុស​ទាំងអស់​។ ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលីស ប៉េអឹម​ស្រុក​ពាម​រក៍​គ្មាន​ចេតនា បង្ក្រាប ព្រោះ​សមត្ថកិច្ច​បានទទួល​ប្រាក់​បៀ​វត្ត​ន៍​ប្រចាំខែ​ពី​ល្បែងស៊ីសង​នេះ​ផងដែរ ទើប​អ្វីៗ​ប្រព្រឹត្តទៅបាន យ៉ាង​រលូន​បែបនេះ ។​
​នេះ​សរ​បញ្ជាក់​អោយឃើញថា ទំនងជា​សមត្ថកិច្ច​ប៉ូលីស​ប៉េអឹម​ស្រុក​ពាមរ​ក៍ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ ណាមួយ​ពី​ម្ចាស់ផ្ទះ ដូច្នេះហើយ​ទើប​ជា​គ្មាន​ការបង្ក្រាប ទោះបី​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​នេះ​ជះឥទ្ធិពល​អាក្រក់ បង្ក​អសន្តិសុខ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​យ៉ាងណាក៏ដោយ​ក៏​អស់លោក​សមត្ថកិច្ច​មិន​ខ្វល់​ដែរ សំខាន់​លាប​សក្ការៈ ។​
​ប្រជាពលរដ្ឋ ដូ​ម​សំណូមពរ​យ៉ាងទទូច សូមអោយ​លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង ចាត់វិធានការ បញ្ចេញ​កណ្តាប់ដៃ​ដែក​បង្ក្រាប​សំបុក​ល្បែងស៊ីសង​ខុសច្បាប់​ដុះ​ស្លែ​ដ៏​ធំ​មួយ​នេះ​អោយ​ខាន​តែ​បាន កុំអោយ​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ ជាពិសេស​ប៉ះពាល់​ដល់​កិត្តិយស​ស្នងការ​ខេត្តព្រៃវែង​ទៀតផង ។​
​ ​ ​ ​ ​
​ ​