កសិដ្ឋាន​ចិញ្ចឹមសត្វ​ស្វា​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អាគារ​ដាក់​ឯកសារ​និង​សម្ភា​រះ​

0

​កំពង់ធំ​=​កសិដ្ឋាន​ចិញ្ចឹមសត្វ​ស្វា​មួយកន្លែង​ឈ្មោះ​អង្គរ ប្រា​មេ​ត សេន​ធ័​រ អ៊ិន ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អាគារ​ទុក​សម្ភា​រះ​និង​ឯកសារ អស់​មួយចំនួនធំ កាលពី​ម៉ោង​១,៥០​នាទី​ថ្ងៃត្រង់ ទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំនុច​ភូមិ​ប្រាសាទ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​1424688279348
​យោងតាម​ពត័មាន​របស់ លោក ហេន ឈុន​គ័​រ អធិការ ស្រុក​កំពង់ស្វាយ បានអោយដឹងថា ក្នុងអំឡុងពេល កើតហេតុ មាន​កម្មករ ជាង​៥០​នាក់​ជួយ​ពន្លត់ រហូត ដល់​២៥​នាទី​ទើប​រថយន្ដ​អគ្គិភ័យ មកដល់​ព្រមទាំង កម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​សរុប​១៨​នាក់ មកពីរ​ស្រុក និង​ខេត្ត ជួយ​អន្ដរាគមន៍​ផងដែរ ក្នុងនោះ​មានការ​ខូចខាត អាគារ​ទំហំ​១៥​ម គុណ ៦​ម ជ​ញ្ចាំ​ង ឥដ្ឋ ដំបូល ហ្វី​ប​ប្រូ បាន​ឆេះ​អស់​៣០% ម្សៅ​អូ​សា​វែ​ល ចំនួន ៨​ធុង​១​ធុង​៤០​គីឡូក្រាម ស្រោមដៃ​៣​ប្រអប់​ធំ​ស្មើរ​និង​៣០​ប្រអប់​តូច​ស្មើរ​៣០០​ស្រោម ម៉ាស់​ចំនួន​៥០​ដុំ​ស្មើរ​២៥០០​ម៉ាស់ ក្នុងករណីនេះ​បណ្ដាលមកពី​ឆ្លង​ចរន្ដ អគ្គិសនី​។​

1424688285925
បើតាម​ទិដ្ឋភាព​ជាក់ស្ដែង​កសិដ្ឋាន​មួយកន្លែង​នេះ​ទោះ​មាន​អគ្គិភ័យ​ឆាប់ឆេះ​ហើយក៏​ដោយ​ក៏​ពុំបាន​អនុញាតិ អោយ កងកំលាំង​សម​ត្ត​កិច្ច​ឬ​រថយន្ដ​អគ្គិភ័យ ចូល​អន្ដរ​គម​ន៍​ជួយ​ពន្លត់​ដែរ ទាល់តែ​មានការ​អង្វរក ពី​អាជ្ញា​ធ័​រ​ដែនដី កំលាំង​សម​ត្ត​កិច្ច​ទើបបាន​ការអនុញាតិ​អោយចូល ជាការ​ងឿងឆ្ងល់​ពី​សំណាក់​មហាជន និង​ប្រជា​ពល​រដ្ន​យ៉ាងខ្លាំង​។​

20150223_154355
​តាម​ប្រភព​ព​ត័​មាន ពីរ​ប្រជា​ពល​រដ្ន បានអោយដឹងថា កសិដ្ឋាន​មួយ​នេះ​បាន​បង្ហូរ​ទឺ​ក​អាចម៍​ស្វា​ដែលមាន​ភាពកខ្វក់​ចូលក្នុង​បឹង ធា ជា​បឹង​ធម្មជាតិ ធ្វើអោយ​ប្រជា​ពល​រដ្ន​ជាង​១០០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ប្រាសាទ​បាន​ប្រើប្រាស់​ទឹក​ទាំង​ប្រាំង​និង​វស្សា​មានប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​កសិដ្ឋាន​មួយ​នេះ ហើយ​បឹង​ធា​នេះ​គ្រប់​គ្រោង​ដោយ​សហគមន៍ ព្រោះ​កន្លងមក​មានការ​ពុល​ត្រី​ដោយ​ពុំ​ដឹង​មូលហេតុ​។

ប៊ុន រិទ្ធី

20150223_154326Image48Image51Image49