យុវជន​ម្នាក់​រងរបួស​ធ្ងន់ ដោយ​ស្រវឹង​បើក​ម៉ូតូ​បុក​ឡើង​ខឿន​ស្តូប​រង្វង់​មូល​មុខ​ស្តា​ត​ចាស់​

0

​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​ស្រវឹង​ជិៈ​ម៉ូតូ​ទៅបុក​ខឿន​ស្តូប​រង្វង់​មូល​មុខ​ទីលាន​បាល់ទាត់​ចាស់ (​ស្តា​ត​ចាស់​) ដែល​ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៨​និង​១៥ នាទី​យប់​ថ្ងៃទី​២២ ខែ កុ​ម្ភះ ឆ្នាំ​២០១៥ រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​
​ ​មន្ត្រីនគរបាល​ចរាច​រ​ណ៏ ក្រុង​កំពង់ឆ្នាំង បាន​និយាយថាៈ ជនរងគ្រោះ​ខាងលើនេះ​មានឈ្មោះ​
​ជា រ៉េ​ន អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​​ខាងលើ​មិនដឹង​ទៅ​ផឹកស៊ី​នៅ​កន្លែង​ណា​នោះទេ ស្រាប់តែ​នៅ​ម៉ោងជាង​៨​យប់ បាន​ជិៈ​ម៉ូតូ​ម៉ាក ហុងដា​DSC01614
​ឌ្រី​ម​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C .8620 តាមផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​សភាព​ស្រវឹង ធ្វើដំណើរ​ពី​ត្បូង ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទៅបុក​ឡើង​ខឿន​ស្តូប​រង្វង់​មូល​មុខ ស្តា​ត ចាស់ បណ្តាលអោយ​បោក​ដួល​លើ​ខឿន​ស្តូប រងរបួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត ផ្នែក​ខាងមុខ ។ ភ្លាមៗ​នោះ​មន្ត្រីនគរបាល​ក្រុង​បាន​ទូរ​សព្ទ័​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ខេត្ត មក ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ។DSC01347
​ ​នៅក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​ដែល​បាន​ជួយ​សង្គ្រោះបាន​និយាយថាៈ ជនរងគ្រោះ​បាន​ក្អួត​ចេញមក​​ធុំខ្លិន​ស្រា និង​បាន​រងរបួស​ផ្នែក​ក្បាល​ដេរ​ជាច្រើន​ថ្នេរ ។ ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​មន្ត្រី​នគរ​​បាល​ក្រុង យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រក្សាទុក​ប្រគល់អោយ​ក្រុមគ្រួសារ វិញ ។​DSC01344
​កត់សំគាល់ថាៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ញឹកញាប់​ណាស់ នៅ​ស្តូប​រង្វង់​មូល​មុខ​ស្តា​ត​ចាស់​នេះ ដោយសារតែ​ស្តូប​នេះ​នៅ​ចំ​កណ្តាលផ្លូវ ហេតុដូចនេះ ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​សូម​សំណូមពរ​អោយ​អង្គភាព​ពាក់​ព​ន្ឋ័ ធ្វើការ​លៀបថ្នាំ​ថ្មី និង​ដាក់​ចំណាំងផ្លាត​ថ្មី​នៅត្រង់​ស្តុ​ប​នោះ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៏ ពេលដែល​យានយន្ត​គ្រប់​ប្រភេទ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​ពេលយប់ ៕