​អាង​អំណាច​ផ្កាយ​៣​មក​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​និយាយ​ថាបើ​មិន​ព្រមយក​លុយ​តិច​ប្តឹង​ដល់​ណា​ក៏បាន​

0

​កំពង់​ស្ពឺះ​ក្មេងស្រី​ម្នាក់​បុ​ើ​ង​ខ្ទាត​ចំងាយ​១៥​ម៉ែត្រ​បាន​រងរបួស​ជា​ទំងន់​ដោយសារ​ឡាន​លុច​សុ​ិ​ស​៣៣០​បុក​ពីក្រោយ​។​ក្រោយ​បង្ក​តៃកុង​ឡាន​មិនបាន​ឈប់​នោះទេ​បាន​បន្ថែម​ល្បឿន​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​តាម​ទា​ន់ខ​ណះ​ដែល​ឡាន​បង្ក​បែក​កង់​ទៅមុខ​លែងរួច​។​
ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​១៥​នាទី​ថ្ងៃទី​២២​កុម្ភៈ​២០១៥​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៣២-៣៣​ស្ថិតក្នុង​ភូមិ​កែវ​ឩ​ត្ត​ម​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ហេង​សុ​ី​វ​រី​វ​ដ្ឋា​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ផ្សារ​ចាស់​សង្កាត់​ស្វាយ​ក្រវាន់​ក្រុង​ច្បារមន​ខេត្ត​ជិះ​ម៉ូតូ​ម៉ាក​ហ្សុ​យ​ស៑ុ​យ​គី​ឡេ​ត​ពណ៌​ស​អត់​ស្លាក​លេខ​។​ចំណែក​ឡាន​បង្ក​ម៉ាក​លុច​សុ​ី​ស​៣៣០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​អ្នកបើកបរ​មានឈ្មោះ​ទូច​មរកត​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ខេត្តសៀមរាប​។​IMG_0070 - Copy
​បើតាម​ក្មេងស្រី​រងគ្រោះ​រៀបរាប់​គឺ​រូបនាង​ធ្វើដំណើរ​តាម​ម៉ូតូ​ម្នាក់ឯង​ទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ត្រូវ​ឡាន​លុច​សុ​ី​ស​មួយគ្រឿង​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​នាង​បុ​ើ​ង​ខ្ទាត​ចំងាយ​១៥​ម៉ែត្រ​រងរបួស​ជា​ទំងន់​។​ក្មេងស្រី​រងគ្រោះ​បន្តថា​ក្រោយ​បុក​នាង​អោយ​រងរបួស​ហើយ​ឡាន​នោះ​មិនបាន​ឈប់​មើល​នាង​នោះទេ​គឺ​បាន​បន្ថែម​ល្បឿន​បើករ​ត់ទៅ​ទិសខាងកើត​បាត់​ចំណែក​នាង​ត្រូវបាន​ឡាន​សង្គ្រោះ​គ្លីនិក​អ៑​ុំ​សារ៉ន​ដឹក​យកទៅ​សង្គ្រោះ​។​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹង​ដែរ​ថា​ក្រោយ​

កើតហេតុ​សមត្ថកិច្ច​បាន​ដេញតាម​រថយន្ត​បង្ក​ដល់​ផ្សារ​ថ្នល់ទទឹង​ទើប​ជួប​ខ​ណះ​ដែល​រថយន្ត​នោះ​បែក​កង់​ទៅមុខ​លែងរួច​។​ក្រោយ​ឃាត់​បាន​ក្រុមមនុស្ស​នៅក្នុង​រថយន្ត​បង្ក​នោះបាន​ចុះមក​ជេរ​ច្រាស​ឆ្អេះ​ដាក់​សមត្ថកិច្ច​ដោយ​យក​អំណាច​ផ្កាយ​៣​ម្នាក់​មក​គំរាម​សមត្ថកិច្ច​តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិន​តបត​នោះទេ​គឺ​យក​រថយន្ត​បង្ក​នោះមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ជនរងគ្រោះ​។IMG_0060

​ពេល​នាំ​រថយន្ត​មកដល់​កន្លែង​សមត្ថកិច្ច​ស្រី្ត​ពីរ​នាក់​ដែល​អះអាងថា​ជា​បងប្អូន​អ្នកបើកបរ​បានចេញ​មុខ​មក​និយាយ​ជាមួយ​ភាគី​ជនរងគ្រោះ​ហើយ​និយាយថា​ទារ​ថ្លៃ​ខូចខាត​ប៉ុន្មាន​បើ​ច្រើនពេក​គេ​គ្មាន​លុយ​អោយ​នោះទេ​ទុកអោយ​បងប្អូន​គេ​ដែល​ធ្វើជា​ប៉េអឹម​ពាក់​ផ្កាយ​៣​ចេញមុខ​ដោះស្រាយ​វិញ​តែ​ស្ត្រី​នោះ​មិនបាន​ប្រាប់ថា​តើ​លោក​ផ្កាយ​៣​ដែល​និយាយ​នោះ​មានឈ្មោះ​អ្វី​ទេ​។​អ្វីដែល​គេ​ជឿជាក់​គឺថា​មាន​មេ​ប៉េអឹម​ស្រុក​សំ​រោងទង​ម្នាក់​ឈ្មោះ​វិ​ន​ឡេង​ហួង​ហៅ​ហួរ​ចេញ​មុខមក​កាង​ភាគី​ឡាន​បង្កដោយ​និយាយថា​មេ​ប្រើ​អោយមក​។

​ដូច្នេះ​លោក​ផ្កាយ​៣​នោះ​មានតែ​លោក​ហួរ​ទេ​ទើប​ស្គាល់ឈ្មោះ​។​លោក​សាន​វុ​ទ្ឋី​នាយរង​ផ្នែក​ចរាចរណ៍​ក៏​ប​នន​អោយដឹង​ដែរ​ថា​ស្ត្រី​ដែល​មក​ដោះស្រាយ​នោះ​មិ​យាយ​មួយ​ម៉ាត់​ណា​ក៏​ផ្កាយ​៣​ដែរ​រកតែ​សមត្ថកិច្ច​និយាយ​អ្វី​មិនកើត​។​ទីបំផុត​ភាគី​បង្ក​បាន​ព្រមព្រៀង​សង​សំណង​ទៅ​ភាគី​ជនរងគ្រោះ​ចំនួន​៤៥០​ដុល្លារ​ដើម្បី​ប​ញ​ប់​រឿង​។

​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បានអោយដឹង​ដែរ​ថា​ពួកគាត់​មិន​ចង់បាន​លុយ​សំណង​៤៥០​ដុល្លារ​នេះ​ទេ​តែដោយសារ​លោក​សាយ​សេត​អធិការរង​ទួល​បន្ទុក​ចរាចរណ៍​និយាយ​អារកាត់​ដោយ​បង្ខំ​អោយ​ពួកគាត់​យក​ទើប​ពួកគាត់​យក​ទាំង​បង្ខំ​បែបនេះ​។​តែ​ទោះជា​យ៉ាងណា​គិតថា​ជា​គ្រោះ​ទៅ​ចុះ​ណាមួយ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ផង​ព្រោះ​ឮថា​បង​ប្អូនគេ​ធ្វើ​ប៉េអឹម​ពាក់​ផ្កាយ​៣​ផង​ទើប​ព្រម​បញ្ចប់​ត្រឹមនេះ​។​