​សកម្មជន​អា​រ៉ែ​ង លោក អា​ឡិច​ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស ដេ​វិត​សិន (Alejandro Gonzalez Davidson)​ដែលជា​ជនជាតិ​អេ​ស្ប៉ា​ញ ត្រូវបាន​ចាប់ខ្លួន​ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។​

0

​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​លោក​អា​ឡិច​ត្រូវបាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ផ្សារ​រាត្រី រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ប្រហែល​១​និង​៣០​នាទី ។ លោក​បន្តថា​ក្រុម​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​មួយរូប​មិន​ស្គាល់ឈ្មោះ បាន​ចាប់ខ្លួន​លោក​អា​ឡិច ដាក់​រថយន្ត​មួយ ។ លោក​មិនទាន់​អាច​បញ្ជាក់ថា​តើ​សមត្ថកិច្ច​នឹង​បញ្ជូន​លោក​អា​ឡិច​ទៅណា​នោះទេ ។ លោ​កថា​លោក​កំពុងធ្វើដំណើរ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​តាមដាន​ករណីនេះ ។​IMG-20150223-WA0085
​ការចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ ប្រតិកម្ម​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល​ដែល​មិនបាន​ពន្យារ​ទិដ្ឋាការ​ដល់​សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង លោក លោក អា​ឡិច ឲ្យ​បន្ត​រស់នៅ​ប្រទេស​កម្ពុជា​បន្តទៀត​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ ហើយ​ប្រសិនបើ​ជនបរទេស និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវតែ​មានទោស ។ លោកនាយក​រដ្ឋមន្ត្រី​បន្តថា ករណីនេះ កំពុងតែ​ធ្វើ​ឲ្យ​ស្ថានការណ៍​

កាន់តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មានការ​បណ្តេញចេញ និង​ត្រូវ​ចូល​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា ។ លោក​បញ្ជាក់ថា​«​គេ​សុខចិត្ត​ឲ្យ​នៅ​រហូតដល់​អស់​ទិដ្ឋាការ​។ អញ្ចឹង​យើង​ចេញទៅ​សិន​ទៅ រួចហើយ​ចាំ​សុំ​ត្រឡប់មកវិញ វា​ទាស់ខុស​អី​។ ចាំបាច​ប់ង្កើត​ស្ថានភាព​នេះ​(​ឲ្យ​កាន់តែ​អាក្រក់​)​។ តែ​គេ​បណ្តេញចេញ​ហើយ វា​ត្រូវ​ចូលក្នុង​បញ្ជីខ្មៅ​។ វា​ចប់​ហើយ​។ អាហ្នឹង​ហើយ​គេ​ថា​ចង់​ជ្រុល​…»​។​IMG-20150223-WA0084
VOD មិនទាន់​អាច​សុំ​ការបញ្ជាក់​ភ្លាមៗ​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅឡើយ​ទេ ។លោក អា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ា​ញ​ដែល​បានមក​រស់នៅ​លើទឹក​ដី​កម្ពុជា​នេះ​ជាង​១០ ឆ្នាំ​មកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែលមាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង ។ ទិដ្ឋាការ​របស់លោក​អា​ឡិច បាន​ផុតកំណត់​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ ៕