​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែង​កើត​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ​ចរាចរ​)

0

​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម្ម​នៅនឹងកន្លែង​កើតហេតុ​នៅក្នុង​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ និង ម៉ូតូ ហេតុការណ៍​ដ៏
​រន្ធត់ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​10 :10 នាទី​យប់​ថ្ងៃទី​22​កុ​ម្ភះ ឆ្នាំ​2015
​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​7 ក្នុងភូមិ​ព្រីង​បី​ដើម ឃុំ​ត្រពាំង​ព្រះ​ស្រុក​
​ព្រៃឈរ ខេត្តកំពង់ចាម​។​photo 3
​ប្រភពព័ត៌មាន​នៅនឹងកន្លែង​កើតហេតុ​បាន​ប្រាប់ថា​នៅ​មុនពេល​កើតហេតុ​
​គេ​ឃើញ​រថយន្ត​ដឹក​ប្រេងសាំង ធន់​ធំ​មួយ គ្រឿង​របស់​ក្រុមហ៊ុន​កម្ពុជា តេ​លា​
​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-5379  បើកបរ​ពី​កើ​តទៅ​លិច​និង​ម៉ូតូ ជនរងគ្រោះ​
​មាក ហុងដា C125 ឆ្នាំ​2006 ពាក់​ស្លាក​លេខ​ភ្នំពេញ​1T-3323 បើក​ពី​លិច​
​ទៅ​កើត​បញ្ច្រាសទិស​គ្នា លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត និង​ម៉ូតូ បាន​
​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល ឱ្យ​អ្នកបើក បរ​ស្លាប់​ភ្លាមៗ​នៅ កន្លែង កើត​photo 2
​ហេតុ​ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​កើតហេតុ ក៏មាន​
​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរ​ស្រុក​ចុះមក​អន្តរាគមន៍​
​និង​បាន​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃឈរ​
​ដើម្បី​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​  ចំណែក​សាកសព​ជនរងគ្រោះ​ឈ្មោះ​ុំ​  ភេទ​ប្រុស​អាយុ​IMG-20150223-WA0063
​ស្រ៊ុន​  ទ្រី ភេទ​ប្រុស​អាយុ​27 ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ស្វាយទាប ឃុំ​ស្វាយទាប
​ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​បន្ទាប់ ពី​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ
​រួច សមត្ថកិច្ច​ក៏ បានប្រគល់​សាកសព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​
​ឯ​ស្រុកកំណើត​តាម​ប្រពៃណី​។​IMG-20150223-WA0056 IMG-20150223-WA0053