​បាញ់​១​គ្រាប់​ធ្លា​យកដៃ​នារី​ម្នាក់​ប្លន់​យក​កាបូប​នៅលើ​កំណាត់​ផ្លូវ​វ៉េងស្រេង​ទាំង​ព្រលឹម​អុរ​

0

ភ្នំពេញ​  នារី​ម្នា​ក់វ័យ​ប្រហែល​ជាង​២០​ឆ្នាំ បានទទួល​រងរបួស​ធ្លា​យកដៃ ហើយ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ជួយ​ដឹកបញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរ​ព​ទ្យ​ឯកជន​ក្បែរ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ នារី​រងគ្រោះ​រងរបួស​ដោយសារ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ ០១ គ្រឿង ដក​កាំភ្លើងខ្លី​បាញ់​០១​គ្រាប់ ប្លន់​យក​កាបូប​។​
ហេតុការណ៍​ភ្ញាក់ផ្អើល កើតឡើង​វេលា​ម៉ោង ០៦​និង​៥០ នាទី ព្រឹក​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅមុខ​រោងចក្រ​កាត់ដេរ​៦​ជាន់ តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាឃ​ធានី​ភ្នំពេញ​។​x3
សាក្សី​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគាត់​បានឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ ម៉ាក Click ព​ណ៍ស លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-6430 ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លិចមុខ​ជនសង្ស័យ ០២​នាក់ ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក សេ​១២៥ ពណ៍​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​អែប​នារី​រងគ្រោះ រួច​ធ្វើ សកម្មភាព​ឆក់​កាបូប​បានសម្រេច ហើយ​ជិះ​គេចខ្លួន​ទៅ​ទិសខាងកើត​។​ដោយ​ឃើញបែបនេះ នារី​រងគ្រោះ​បាន​ព្យាយាម​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ស្រែកថា ចោរៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ខំ​បន្ថែម​ល្បឿ​ង​ម៉ូតូ ជ្រុល​ចង្កូត បុក​ម៉ូតូ ០១​គ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​ដួល​។​x2
សាក្សី​ប្រាប់​បន្តថា ភ្លាមៗ​នោះ​នា​រងគ្រោះ​បាន​ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ដើម្បី​ដណ្តើមយក​កាបូប​មកវិញ ធ្វើ​ជនសង្ស័យ​ខឹង​ទប់ អារម្មណ៍​មិនបាន​ដក​កាំភ្លើងខ្លី​០១​ដើម​មិន​ស្គាល់​ម៉ាក​ពី​ចង្កេះ​បាញ់​សំដៅ​ទៅលើ​នារី​រងគ្រោះ​ចំ​កដៃ​ខាងឆ្វេង​ធ្លាយ​ទៅ​ម្ខាង បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​ចោមរោម​មើល​ជាច្រើន​នាក់ ។​x4
ប្រជាពលរដ្ឋ​ប្រាប់​បន្តទៀតថា ក្នុងស្ថានភាព​បែបនេះ ជនសង្ស័យ​ទាំង ២​នាក់ បាន​ស្រ​វ៉ា​យក​កាបូប​នារី​រងគ្រោះ និង​លើក​ម៉ូតូ​របស់​ពួកវា ជិះ​គេចខ្លួន​បាត់ស្រមោល​។​ចំណែក ជនរងគ្រោះ ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ជួយ​ដឹកបញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរ​ព​ទ្យ​ឯកជន​ក្បែរ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ ។​x1
សាក្សី​ប្រាប់​បញ្ជាក់ថា ចំណែក​សមត្ថ​កិ​ច្ខ​មូលដ្ឋាន​បាន ត្រឹមតែ​ចុះ​មកដល់​កន្លែងកើតហេតុ នាំយក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក រង់ចាំ​នារី​រងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​តែប៉ុណ្ណោះ​។​