ខេត្តក្រចេះ៖ រថយន្តយីឌុបធនយក្សដែលលោក ឈឿន ណារិន បានអះអាងថាជារបស់ក្រុមហ៊ុនទ្រីភាពចំនួន ៥គ្រឿងនិងរថយន្តដឹកជំនៀ២គ្រឿងផ្សេងទៀតត្រូវក្រុមជញ្ជីងចល័តនៃក្រសួង និងមន្ទីសារធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះសហការណ៍ជាមួយសមត្ថកិច្ចប៉ូលីស ប៉េអឹម និងមន្ត្រីសាលាខេត្តក្រចេះធ្វើការឃាត់ដើម្បីត្រួតពិនិត្យ និងថ្លឹងកាលថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៥ ដែលស្ថិតនៅក្នុងភូមិអូរគ្រៀង ឃុំ អូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ ខណៈដែលរថយន្តទាំង៥គ្រឿងនេះបានរត់គេចពីការតាមប្រមាញ់របស់ក្រុមជញ្ជីងចល័ត។
បើតាមមន្ត្រីជញ្ជីងបានឱ្យដឹងថា ដោយបានទទួលបទបញ្ជាពីថ្នាក់ក្រសួងនិងថ្នាក់ខេត្តក្នុងការដាក់ជញ្ជីងចល័តដើម្បីរឹតបន្តឹងការដឹកលើសទម្ងន់កំណត់ ទើបមន្ត្រីនៃក្រសួង និង មន្ទីសារធារណៈការនិងដឹកជញ្ជូនបានចុះមកធ្វើការត្រួត្យពិនិត្យបណ្តាលរថយន្តធុនធំៗដឹកទំនិញគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិដែលស្ថិតនៅក្នុងខេត្តក្រចេះទាំងមូល។ជាក់ស្តែងដូចជារថយន្តយីឌុបធុនយក្សទាំង៧គ្រឿងនេះជាដើមដោយសារមានការសង្ស័យផ្ទុកលើសទម្ងន់ទើបធ្វើការឃាត់ដើម្បីថ្លឹងជាក់ស្តែងគឺមានការលើសទម្ងន់ជាច្រើនតោនផងដែរ។
លោក ស្រី សាខុន អនុប្រធានមន្ទីសារធារណៈនិងដឹកជញ្ជូនខេត្ត និងជាប្រធានក្រុមជញ្ជីងចល័តពិសេសបានឱ្យដឹងថា ក្រោយពីកម្លាំងចម្រុះធ្វើការថ្លឹងរួចរាល់គឺលោកបានធ្វើការពិន័យតាមផ្លូវច្បាប់ និង បានឱ្យរថយន្តទាំង៧គ្រឿងនោះទម្លាក់ឈើដើម្បីផ្ទេរផ្ទូរឱ្យត្រឹមត្រូវតាមការកំណត់របស់ក្រសួងសារធារណៈការនិងដឹកជញ្ជូនដែលបានណែនាំ។លោកបានបន្តទៀតថា ការដឹកនាំក្រុមជញ្ជីងចល័តនេះនិងធ្វើឱ្យដូចភ្លៀងរលឹម ព្រោះនេះ
ជាគោលការណ៍របស់ក្រសួងនិងថ្នាក់ខេត្ត។ពាក់ព័ន្ធនិងការលើសទម្ងន់នេះដែរភ្នាក់ងារអ្នកសារព័ត៌មានបានធ្វើការសាកសួរ ថាតើឈើដែលសើសទម្ងន់កំណត់និងមានវិធានការយ៉ាងម៉េច? លោកក៏បានឆ្លើយថា លោកមិនដឹងទេនេះជាជំនាញផ្សេងទៀតគឺរដ្ឋបាលព្រៃឈើ។
ចំណែកលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះវិញភ្នាក់ងារអ្នកសារព័ត៌មានក៏បានធ្វើការសួរនាំអំពីបញ្ហានេះដែរ ហើយលោកក៏បានរាយការណ៍ជូនថ្នាក់លើអស់ហើយគាត់មិនហ៊ានប៉ះពាល់ទេ ទាល់តែសួរនាំថ្នាក់លើទៅ។ រីឯលោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋព្រៃឈើដែលទើបចូលកាន់មុខណែងថ្មី អ្នកសារព័ត៌មានក៏បានទំនងតាមទូរស័ព្ទចូលដែរតែគ្មានអ្នកទទួល ប្រហែលជាត្រូវដងត្រូវផ្លែគ្នាហើយមើលទៅ!។



































