សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កូនប្រុស​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ព្រះវិហារ​និង​ស្រី​ស្នេ​ហ៏​សេព​គ្រឿងញៀន

0


​ ​កូនប្រុស លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​ព្រះវិហារ​ម្នាក់ និង​ស្រី​ស្នេ​ហ៏ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត ចុះ​ឃាត់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះជួល​១​កន្លែង នៅ​ចំ​កណ្តាល​ក្រុង គ្រា​ជនសង្ស័យ​កំពុង​សេព​គ្រឿងញៀន ។ រីឯ​ការចុះ​ឃាត់ខ្លួន​

នោះ ត្រូវគេ​ធ្វើឡើង​នៅ​រសៀល​ម៉ោងជាង​៤ ថ្ងៃទី​២២​កុ​ម្ភះ​ម្សិលមិញ នៅ​បន្ទប់​ផ្ទះជួល ស្ថិត​ក្នុងភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​\b1
​ ​អធិការនគរបាល​ក្រុង​ព្រះវិហារ លោក​វរៈ​សេនី​យ៏​ទោ​គង់ គា បាន​ឲ្យ​ដឹងថា ជ​នស​ង្ស័ យ​ដែល​ត្រូវ​ឃាត់ខ្លួន​នៅពេលនេះ មាន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​កែ វិ​ជ្ជ​ភាព អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាខេត្ត និង​ត្រូវជា​កូនប្រុស របស់លោក​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត និង​ស្ត្រី​ម្នាក់ទៀត​ជា​ស្រី​ស្នេ​ហ៏ ឈ្មោះ​កែវ ស្រីរ័ត្ន អាយុ​២០​ឆ្នាំ ជា​នារី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​ស្លឹក​មាស ដកហូត​បាន​វត្ថុតាង​ឧ​បករ​ណ៏​ប្រើប្រាស់​មួយចំនួន ។​
​ ​លោក​គង់ គា បាន​បន្តថា ក្រោយ​ការឃាត់ខ្លួន​នាំមក​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន ឃើញថា ជនសង្ស័យ​ឈ្មោះ​កែ វិ​ជ្ជ​ភាព ពិនិត្យឃើញ​មាន​សារធាតុ​ញៀន ចំ ណែ​ក​នារី​ខារ៉ាអូខេ កែវ ស្រីរ័ត្ន មិនមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​នោះទេ ហើយ​ត្រូវបាន​ស្ថាប័ន អយ្យការ​ខេត្ត អនុញ្ញាតិ​ឲ្យ​នាង​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​វិញ ។​លោក​ថា ចំពោះ​ជនសង្ស័យ​ម្នាក់ ដែលជា​កូនប្រុស​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​ជា​បន្ត ។​b2
​ ​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ទទួលបន្ទុក​ស្តីទី​ការិយាល័យ កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត លោកស្រី​វរៈ​សេនី​យ៏​ទោ​ប្រាំង ធីតា បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​កែ វិ​ជ្ជ​ភាព នឹងត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង និង​អយ្យការ​ខេត្តព្រះវិហារ នា​រសៀល​ថ្ងៃទី​២៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ ដើម្បី​ចាត់ការ​ជា​បន្តទៅ​តាមច្បាប់ នៅ​បន្ទាប់ពី​បានបញ្ចប់ នូវ​កិច្ច​នីតិវិធី​សាកសួរ​នោះ​រួច ៕​ ​