ក្រុមខ្មាន់កាំភ្លើងអ៊ិស្លាមបង្កើតរដ្ឋ IS បានទទួលស្គាល់ពីសកម្មភាពវាយ ប្រហារគ្រាប់បែកទៅលើអគាររដ្ឋទូត អ៊ីរ៉ង់នៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាល ពីថ្ងៃទី២១ កុម្ភៈ និងការវាយប្រហារមួយ ផ្សេងទៀតដោយរ៉ុកកែតទៅលើអាកាស យានដ្ឋានLabrag ភាគខាងកើតប្រទេស នេះ ។
សាព័ត៌មានIRNA របស់អ៊ីរ៉ង់បាន ផ្សព្វផ្សាយថា គ្រាប់បែក២គ្រាប់បាន ផ្ទុះនៅខ្លោងទ្វារចូលរដ្ឋទូតអ៊ីរ៉ង់នៅទីក្រុង ទ្រីប៉ូលី ប៉ុន្ដែមិនទាន់មានរបាយការណ៍ ស្ដីពីអ្នកស្លាប់ឬរងរបួសនោះទេ ។
វរសេនីយ៍ Jumaa al-Mashri មន្ដ្រី សន្ដិសុខលីប៊ីបានឱ្យដឹងថា គ្រាប់បែក ២គ្រាប់មិនផ្ទុះព្រមគ្នាក្នុងពេលតែមួយ នោះឡើយ ដោយមានគម្លាតពីគ្នារយៈ ពេល៣០នាទី ។ គ្រាប់បែកបានបំផ្លាញ ទ្វារចូលស្ថានទូតអ៊ីរ៉ង់ទាំងស្រុង ចំណែក ទ្វារបង្អូចផ្សេងទៀតនៅក្នុងអគារក៏រង ការបែកបាក់ផងដែរ ។
នៅក្នុងការប្រកាសមួយតាមបណ្ដាញ ធ្វីតធ័រ ក្រុមIS បានបញ្ជាក់ទទួលស្គាល់ ថា ក្រុមរបស់ខ្លួនជាអ្នកនៅពីក្រោយការ វាយប្រហារទាំងនោះ ។ កាលពីខែមករា ឆ្នាំ២០១៥នេះដែរ ក្រុមIS បានទទួល ស្គាល់ថា បានវាយប្រហារគ្រាប់បែក ទៅលើស្ថានទូតអាល់សេរី នៅទីក្រុងទ្រី ប៉ូលី បណ្ដាលឱ្យអ្នកយាមម្នាក់និងអ្នក ធ្វើដំណើរ២នាក់រងរបួស ។ ក្នុងពេល ជាមួយគ្នានោះដែរ ខ្មាន់កាំភ្លើងដែល មានទំនាក់ទំនងជិតស្និទនឹងក្រុមISបានបើកការវាយប្រហារទៅសណ្ឋាគារលំដាប់ ផ្កាយ៥នៅទីក្រុងទ្រីប៉ូលីសម្លាប់មនុស្ស៩នាក់ ក្នុងនោះមានជនបរទេស៥នាក់ និងជនជាតិលីប៊ី៤នាក់ ។
រយៈពេលចុងក្រោយនេះក្រុមIS បាន ឆ្លៀតឱកាសចលាចលក្នុងប្រទេសលីប៊ី ដើម្បីដណ្ដើមការគ្រប់គ្រងភាគឥសាន្ដ នៃប្រទេសនេះ ។ កាលពីសប្ដាហ៍កន្លង មកក្រុមIS ផ្សព្វផ្សាយឃ្លីបវីដេអូពីការ សម្លាប់ជនជាតិអេហ្ស៊ីប២១នាក់នៅ ក្នុងប្រទេសលីប៊ី ។ នោះជាការប្រហារ ជីវិតដំបូងគេបង្អស់ធ្វើឡើងនៅក្រៅ តំបន់គ្រប់គ្រងរបស់ IS នៅអ៊ីរ៉ាក់ និង ស៊ីរី 9