ក្រុមហ៊ុនខួងរ៉ែមាសនៅអាហ្វ្រីកខាង ត្បូង Harmony Gold Mining Company Ltd កាលពីថ្ងៃទី២២ កុម្ភៈ បានប្រកាស ឱ្យដឹងថា កម្មករអណ្ដូងរ៉ែ៤៨៦នាក់ ដែលជាប់គាំងនៅក្នុងអណ្ដូងរ៉ែមាស Kusasalethu ដែលបាក់ស្រុតស្ថិតនៅ ភាគនិរតី នៃប្រទេសនេះ ដោយជោគ ជ័យ ដោយកម្មករទាំងអស់នោះបាន ជួយឡើងមកលើដោយសុវត្ថិភាព ។
កម្មករអណ្ដូតរ៉ែមាសទាំងអស់នោះ ជាប់គាំងក្រោមដីដែលមានជម្រៅ ២,៣គីឡូម៉ែត្រ ។ ក្រោយពេលមានការ ផ្ទុះបង្កឱ្យបាក់ស្រុតកំណាត់ផ្លូវចូលទៅ ខាងក្នុងនាព្រឹកថ្ងៃទី២២ កុម្ភៈ ធ្វើឱ្យកម្មករ ទាំងអស់នោះត្រូវជាប់គាំងនៅក្នុងនោះ តែម្ដង ។
គួរបញ្ជាក់ផងដែរថា អណ្ដូងរ៉ែមាស Kusasalethu ជួបគ្រោះថ្នាក់ជាញឹកញាប់ នាពេលកន្លងមក ។ តាមទូរលេខរបស់ ក្រុមហ៊ុនខាងលើបញ្ជាក់ថា នៅឆ្នាំ ២០១៤ មានមនុស្ស៣នាក់ស្លាប់នៅ ក្នុងអណ្ដូងរ៉ែមាន ចំណែកនៅឆ្នាំ២០១៣ និង២០១២ក៏មានអ្នកស្លាប់៦នាក់ផង ដែរ ។
គ្រោះថ្នាក់អណ្ដូងរ៉ែតែងតែកើតឡើង ជាញឹកញាប់នៅទូទាំងប្រទេសអាហ្វ្រីក ខាងត្បូង ភាគច្រើនក្រុមហ៊ុនមិនបាន អនុវត្ដពីច្បាប់សុវត្ថិភាពនិងអំពើពុក រលួយជាមូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់ កើតឡើងច្រើនបែបនេះ 9