​​ជន​ល្មោភកាម​ឃើញ​នាង​ដើរ​ម្នាក់ឯង​ចាប់ដៃ​ទាញ​ចូល​ដៃ​ចូលក្នុង​ព្រៃ​ដើម្បី​រំលោភ

0


កំពង់ធំៈ ជន​ល្មោភកាម តណ្ហា​របាំងមុខ សំរុក​ធ្វើ​ខុស ខណៈពេលដែល​នារី​រងគ្រោះ​ដើរ​ម្នាក់ឯង ឈ្លៀត​ឳ​កាស​ប៉ុនប៉ង​ប្លន់​ព្រហ្មចារី​យ៍ ដោយ​សកម្មភាព​ចាប់​អូស​ដៃ​នាង​ចូល​ក្នុងព្រៃ ចម្ងាយ​ពី​ផ្លូវលំ ប្រមាណ​៥០០ ម ហើយ​បាន​ចាត់ការ​រំលោភ​រហូត​បា​ន​សំរេច តែ​ទោះជា​បានសំរេច​ក្តី ក៏​នារី​អភ័ព​កើត​ទុក​មិន​សុខចិត្ត បានដាក់​ពាក្យបណ្តឹង​ទៅ​អធិការ​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ។​IMG-20150224-WA0071
​ហេតុ​ការរំលោភ​សេព​ស​ន្ទ​វះ​បាន​កើតឡើង​កាល​ថ្ងៃទី ២២ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ វេលា​ម៉ោង ២.៣០​នាទី នៅ​តំបន់​ថ្លុក​កកោះ ខាងលិច ភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល័​ង្ក ខេត្តកំពង់ធំ ដែល​បង្កឡើង​ដោយ​ជន​ល្មោភកាម ឈ្មោះ ធី​ម រុន ប្រុស ២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​ចាប់​នារី​ម្នាក់​ឈ្មោះ វ​.​ស​.​ន អាយុ ១៨​ឆ្នាំ រស់នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ត្រូវ​រងគ្រោះ​ដោយសារ​មកលេង​ស្រុកកំណើត ។​IMG-20150224-WA0070 - Copy
​លោក វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​ង​ទទួលបន្ទុក​ព្រហ្ម​ទ​ណ្ទ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ពត៌មាន ពី​ជណរងគ្រោះ​ថា​មាន ជនសង្ស័យ​ខាងលើ ចាប់បង្ខំ​ចិត្ត​នាង រហូត​បានសំរេច​នោះ លោក​បាន​បញ្ជា​កំលាំង​ឲ្យ​សមត្ថកិច្ច​ចុះ ការស្រាវជ្រាវ​ស៊ើបអង្កេត ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ធី​ម រុន នៅ​ម៉ោង ១៧.៣០​នាទី ថ្ងៃ ២២/០២/១៥ ហើយ​បាន​នាំមក​ធ្វើ​កំណត់ហេតុ​នៅ​អធិការ​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ទើប​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ថា​ពិតជា​បាន​ចាប់ដៃ​នាង​អូ​ល​ចូល​ក្នុងព្រៃ​ល្ពា​ក់ ហើយ​ចាប់​នាង​រំលោភ​មែន ក្រោយមក​ទើប​បញ្ជូន​មកកាន់​ស្នងការ​នៅ​រសៀល​ថ្ងៃទី ២៤ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ដើម្បី​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ។​
​គួ​រំលឹក​ផងដែរ​ថា ករណី​ចាប់រំលោភ​បានកើត​ឡើង ជាច្រើន​ករណី គឺ​បណ្តាលមកពី​ជន​ល្មោភកាម ឆ្លៀត ឳ​កាស​នៅពេលដែល មាន​នារី​ដើរ​ម្នាក់ឯង ក្នុង​រាត្រី​យប់​ស្ងាត់ ខណៈពេលដែល​ប​ច្ច​ប្បុន្ន​សំបូរ​ទៅដោយ ពិធី រាំ​ធុងបាស់ និង​រាំវង់ និង​ពិធី​ផ្សេងៗ និង​ជា​មេរៀន​សម្រាប់​យុ​វ័យ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។​
ដោយ ប៊ុន រដ្ឋា