ព្រម​ដក​អាវុធ​ធុន​ធ្ងន់ ក្រោយ​លោក ខាងលិច​គំរាម​បន្ថែម​ទណ្ឌកម្ម​រុស្ស៊ី​

0

​ប្រទេស​លោកខាងលិច​បា​ន​គំរាម ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​បន្ថែមទៀត ខណៈដែល​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ទទួលរង​ការ រំលោភបំពាន់​ជា​បន្ដបន្ទាប់ ។ ប៉ុន្ដែ​ទោះ យ៉ាងណាក៏ដោយ នៅក្រោយ​ការ​គំរាម របស់លោក​ខាងលិច​ប​ន្ដិ​ច ក្រុម​បះបោរ ភាគ​ខាងកើត​បានប្រកាស​យល់​ព្រម​ដក អាវុធ​ធុន​ធ្ងន់​ចេញពី​សមរភូមិ​ប្រឈម​។​
​មេបញ្ជាការ​ជាន់ខ្ពស់រ​បស់​ក្រុម​ផ្ដាច់ ខ្លួន​គាំទ្រ​រុស្ស៊ី​បាន​យល់ព្រម​ដក​អាវុធ ធុន​ធ្ងន់​ចេញពី​ទី​សមរភូមិ​ប្រឈមមុខ ស្ថិតនៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៥ ដែល​នេះ ជា​សញ្ញា​មួយ​នៃ​ការបញ្ឈប់​វាតទី​ទឹកដី ទៅមុខ​របស់​ក្រុម​នេះ ហើយក៏​ជា​ផ្នែក មួយ​នៅ​ក្នុងការ​អនុវត្ដ​តាម​គម្រោង សន្ដិភាព​ដែល​បាន​ព្រមព្រៀង​ឡើងជា លក្ខណៈ​អន្ដរជាតិ ។​d4
​ការផ្ទុះអាវុធ​បាន​ស្ងប់ស្ងាត់​នៅ​ទីតាំង ផ្សេងៗ​ចាប់​តាំង​អំពី​កិច្ចព្រមព្រៀង​ឈប់ បាញ់​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​កាលពី មួយ​សបា្ដហ៍​កន្លងទៅ ប៉ុន្ដែ​កិច្ច​ព្រម ព្រៀង​សន្ដិភាព​នេះ​ហាក់​មានការ​បំពារ បំពាន ដោយសារតែ​ក្រុម​ឧទ្ទាម​បាន វាយ​ដណ្ដើម​គ្រប់គ្រង​ទីប្រជុំជន Debaltseve បង្ខំ​ឱ្យ​កងទ័ព​អ៊ុយ​ក្រែ​ន រាប់ពាន់នាក់​រត់​ចាក​ចេញពី​ទីនោះ ។​d3
​ក្រុម​ឧទ្ទាម​បាន​គ្រប់គ្រង​ទីតាំង​យុទ្ធ សាស្ដ្រ​ដ៏​សំខាន់​គឺ​ទីប្រជុំជន Debaltseve នេះ ហើយ​ពួកគេ​បានប្រកាស​ដក​អាវុធ ធុន​ធ្ងន់​ទាំងអស់ ស្រប​ជាមួយ​ការ​ដោះ ដូរ​ចំណាប់ខ្មាំង​រាប់សិប​នាក់​ផងដែរ​ជា មួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​កាលពី​ចុង សបា្ដហ៍​មុន​។ ក្រុម​ឧទ្ទាម​ចង់បង្ហាញ ឱ្យឃើញ​ពី​សកម្មភាព​អនុវត្ដ​បទ​ឈប់ បាញ់​ឱ្យបាន​ពេញលេញ ។​
​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុស្ស៊ី Interfax បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់ ប្រភពពី​មេបញ្ជាការ​ក្រុម​បះបោរ​ឈ្មោះ Eduard Basurin បញ្ជាក់ថា «​គម្រោង ការ​ត្រូវ​ចុះហត្ថលេខា​កាលពី​យប់មិញ ដោយ​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ថ្ងៃនេះ រហូតដល់​២​សបា្ដហ៍​ដើម្បី​ដក​អាវុធ​ធុន ធ្ងន់​»​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​TASS បាន​បញ្ជាក់ដែរថា លោក Eduard Basurin បាន​ថ្លែងថា ការដក​អាវុធ​ធុន ធ្ងន់​កំពុង​ស្ថិតក្នុង​កាលៈទេសៈ​រៀង​ចំ​នៅ ឡើយ ហើយ​សកម្មភាព​ពិតប្រាកដ​នឹង ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​(​ទី​២៤) ខែកុម្ភៈ តទៅ ។​d2
​ថ្លែង​តាម​ទូរស័ព្ទ អ្នកនាំពាក្យ​យោធា អ៊ុយ​ក្រែ​ន លោក Andriy Lysenko បាន ថ្លែងថា មិនទាន់មាន​ការអះអាង​បញ្ជាក់ ណាមួយ​នៅឡើយ​ថា ក្រុម​ឧទ្ទាម​ពិតជា បាន​ដក​អាវុធ​របស់​ពួកគេ​។ អ្នក​រាយ ការណ៍​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​បញ្ជាក់ថា រថយន្ដ​របស់​ក្រុម​បះបោរ​ប្រមាណ​២០ គ្រឿង​បាន​ដឹក​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល ប្រឆាំង​យន្ដហោះ​ចម្បាំង និង​កាំភ្លើង បាញ់​គ្រាប់បែក​ចាក​ចេញពី​សមរភូមិ Debaltseve នោះ​ហើយដោយ​ឆ្ពោះទៅ កាន់​ទីតាំង Donetsk វិញ ។​d1
​កាលពី​ចុង​សបា្ដហ៍​កន្លងទៅ រដ្ឋា​ភិ បាល​អ៊ុយ​ក្រែ​ន និង​ក្រុម​ឧទ្ទាម​បាន​ព្រម ព្រៀង​គ្នា​ដោះដូរ​អ្នកទោស​ប្រមាណ ២០០​នាក់​។ ការណ៍​នេះ​ជា​សញ្ញា​មួយ ចូលរួម​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​សន្ដិ ភាព​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​រដ្ឋធានី Minsk ប្រទេស​បេឡា​រុស ក្រោយ​ជំនួប​ពិភាក្សា រវាង​មេដឹកនាំ​បារាំង​, អាល្លឺម៉ង់​, រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​រួចមក ។​
​ភាគី​ទាំង​ពីរបាន​ទម្លាក់កំហុស​គ្នា​ទៅ វិញ​ទៅមក​ថា ជា​អ្នករំលោភ​លើ​កិច្ច ព្រមព្រៀង​ឈប់​បាញ់​។ យោធា​អ៊ុយ​ក្រែ​ន បាន​ថ្លែងថា ក្រុម​ឧទ្ទាម​បាន​វាយប្រហារ ១២​លើក​ទាំងយប់​អធ្រាត្រ​មកលើ​ទីតាំង របស់​កងទ័ព​រដ្ឋាភិបាល ដោយ​ក្នុងនោះ មានប្រើ​កាំភ្លើង​ធុន​ធ្ងន់ និង​កាំភ្លើង ត្បាល់​ជាដើម ។​
​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស ប៊ុ​ក កម្លាំងយោធា​អ៊ុយ​ក្រែ​ន​បានបញ្ជាក់ ថា នៅ​ទីប្រជុំជន Pesky ដែល​នៅក្បែរ តំបន់​Donetsk​នោះ​ជាទី​កន្លែង​មានការ ផ្ទុះអាវុធ​យ៉ាងខ្លាំង​ក្លា​បំផុត ខណៈដែល ក្រុម​បះបោរ​ប៉ុនប៉ង​ឡោមព័ទ្ធ​ទីតាំង​ឈរ ជើង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ស្ថិតនៅ តំបន់​Shyrokyne ភាគ​ខាងកើត​ទីក្រុង កំពង់ផែ Mariupol នៃ​សមុទ្រ Azov ។​
​ទីក្រុង​គៀវ​បាន​ចោទ​ក្រុម​បះបោរ​ថា កំពុង​ក​កើន​កម្លាំង​ទ័ព និង​សព្វាវុធ​នៅ ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ហើយ​ថា​កងទ័ព អ៊ុយ​ក្រែ​ន​កំពុង​ប្រុង​ជើងការ​ទប់ទល់​ការ វាយប្រហារ​ពី​ក្រុម​បះបោរ​ចូល​ទី​កាន់ តំបន់ Mariupol ។​
​ទីភ្នាក់ងារ​ព័ត៌មាន​DAN របស់​ក្រុម បះបោរ​បាន​ផ្សព្វផ្សាយ​ថា កងទ័ព​រដ្ឋា ភិ​បាល​អ៊ុយ​ក្រែ​ន​បាន​បាញ់ប្រហារ​ចូល ទៅកាន់​ទីតាំង​Donetsk ហើយ​ការប្រើ កាំភ្លើង​ធុន​ធំ​នៅតែ​ឮសូរ​សំឡេង​នៅ ឡើយ​កាលពី​ថ្ងៃអាទិត្យ ។​​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះដែរ នៅមុន​ការប្រកាស​ដក​អាវុធ​ធុន​ធ្ងន់ របស់​ក្រុម​បះបោរ លោក​ច​ន ឃើ​រី រដ្ឋ មន្ដ្រី​ការបរទេស​អាមេរិក​បាន​ព្រមាន រុស្ស៊ី​ថា នឹង​

នៅតែ​បន្ដ​អនុវត្ដ​ដាក់​ទណ្ឌ កម្ម​សេដ្ឋកិច្ច​ឱ្យ​ធ្ងន់​បន្ថែមទៀត​ទៅលើ ប្រទេស​នេះ ដោយសារតែ​សកម្មភាព របស់គេ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ អាមេរិក​បានចាត់ទុក​ថា ទីក្រុង​មូ​ស្គូ​នៅ តែ​ជា​អ្នក​មិន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង សន្ដិភាព​ដែល​បានធ្វើ​ឡើង​នៅ​ទីក្រុង Minsk ។​
​លោក​ឃើ​រី​បញ្ជាក់ថា ការ​អនុវត្ដ កិច្ច ព្រមព្រៀង​ឈប់​បាញ់​ដែល​បានធ្វើ ឡើង​នៅ​ទីក្រុង​Minsk មិនត្រូវ​បាន​គេ ធ្វើតាម​, វា​មិន​ច្បាស់លាស់​, កិច្ច​ព្រម ព្រៀង​ឈប់​បាញ់​នេះ មិនមែនជា​ជម្រើស នោះទេ​។ កិច្ច​ព្រម​ពៀង​ឈប់​បាញ់​ដែល ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ដោយ​តម្រូវឱ្យ​ដក​រាល់​អាវុធ​ធុន​ធ្ងន់ ចេញពី​ទីតាំង​ប្រឈមមុខ និង​ឱ្យ​ក្រុម ប្រឹក្សា​សន្ដិសុខ និង​សហ​ប្រតិ​ប​ត្ដិ​ការ អឺរ៉ុប​ចូលទៅ​កាន់​ទីតាំង​នោះ​ដើម្បី​ស៊ើប អង្កេត ប៉ុន្ដែ​មិនត្រូវ​បាន​គេ​អនុវត្ដ​តាម នោះឡើយ ។​
​លោក​បន្ដថា បញ្ហា​នេះ​មាន​ជាប់ ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី ហើយ​ការ​អនុវត្ដ ដាក់ ទណ្ឌកម្ម​ឱ្យបាន​ខ្លាំងក្លា​ជាង​នេះ ប្រាកដជា​ត្រូវធ្វើឡើង​។ ការដាក់​ទណ្ឌ កម្មនា​ពេលកន្លងមក​បានធ្វើឱ្យ​សេដ្ឋកិច្ច រុស្ស៊ី​ខាង​បង់​យ៉ាងច្រើន ។​
​រដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការបរទេស អឺរ៉ុប​របស់​បារាំង លោក​Harlem Desir បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ ទីក្រុង​គៀវ​ថា កិច្ចព្រមព្រៀង​ត្រូវតែ គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន បើ​ពុំ​ដូច្នេះ​ទេ ទណ្ឌ កម្ម​សេដ្ឋកិច្ច​របស់លោក​ខាងលិច​ទៅលើ រុស្ស៊ី​ប្រាកដជា​ខ្លាំងក្លា​ជាង​នេះ ។​
​រុស្ស៊ី​បាន​ច្រានចោល​រាល់​ការ​ចោទ ប្រកាន់​ថា ខ្លួន​ពាក់ព័ន្ធ ឬ​ជួយ​ដល់​ក្រុម បះបោរ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ក្នុងការ វាយប្រហារ​ដណ្ដើម​ទឹកដី​ពី​រដ្ឋា​ភិ​ី​បាល ដែល​រហូតមក​ដល់ពេលនេះ​ស្លាប់ មនុស្ស​ជាង​៥​ពាន់​នាក់​នោះ 9