ឧស្សាហកម្មកម្សាន្តរបស់ចិន បានសម្រេចចិត្តកាត់ផ្តាច់ឈុត អាក្រាតរបស់ Kate Winslet ក្នុងរឿង Titanic 3D ដែលជាប៉ះពាល់ដល់ការលក់តិចតួចបំផុត ។
កំណែរឿងថ្មី Titanic បែប 3D របស់ចិន បានចេញផ្សាយ ដោយរកចំណូលបាន ៧,៣ លានដុល្លារ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនខកចិត្តនោះ គឺថារឿងកំណែថ្មីនេះ វាមិនដូចអ្វីដែលពួកគេរំពឹងថា ល្អមើលដូចសាច់រឿងដើម ពោលគឹត្រង់ចំណុច នាង Kate Winslet ស្រាត។
ខាងរដ្ឋបាល ផ្នែកកុន វិទ្យុំ និងទូរទស្សន៍ នៅក្នុងប្រទេសដែលហៅអក្សរកាត់ថា (SARFT) បានសម្រេចចិត្ត កាត់ផ្តាច់ឈុតអាក្រាត Jack (Leonardo DiCaprio) និង Rose ( Winslet) នោះចេញ ដែលអាចបង្ករជាការរិះគន់ឬជម្លោះ បន្ទាប់ពីមើលរឿងនេះហើយ។
សូមបញ្ជាក់ផងដែរថា Titanic បែប 3D នេះ បានឈានដល់ចំណុចកំពូល ដោយវាយលុក រោងកុននៅចក្រភពអង់គ្លេស ដោយតម្លៃសំបុត្រចាប់ពី ២,៨ ផោន ឡើងទៅ ប៉ុន្តែនៅហុងកុង វាបែរជាស្ថិតនៅលំដាប់ទី ២ ទៅវិញ ៕