​រដ្ឋ​ជាច្រើន​នៅ​អាមេរិក​ទទួលរង​ការ វាយប្រហារ​ដោយ​ព្យុះ​ព្រឹល​

0

​រដ្ឋ​ជាច្រើន​នៅ​តំបន់​ភាគ​ខាងកើត អាមេរិក ចាប់ពី​រដ្ឋ​កាន​សាសន៍​ភាគ ខាងលិច​រហូតដល់រ​ដ្ឋ​មែន តំបន់​ភាគ ខាងជើង​កំពុង​ទទួលរង​ការវាយប្រហារ ដោយ​ព្យុះ​ព្រឹល​ជា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់ មាន​ពីមុនមក ។​
​តាម​ការប្រកាស​របស់​ក្រសួង​ព្យា​-​ករ​ណ៍​អាកាសធាតុ​ជាតិ NWS បានឱ្យ ដឹងថា ព្យុះ​ព្រឹល​បាន​វាយប្រហារ​បណ្ដា រដ្ឋ​នៅ​ភាគ​ឦសាន​នៃ​សហរដ្ឋអាមេរិក ចាប់ពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ រហូតមក ទល់​ពេលនេះ ។ ទីក្រុង​បូ​ស្ដុ​ន រដ្ឋ​ម៉ាស្សា ឆូ​សេត​មាន​កម្រិត​ព្រឹល​ធ្លាក់​ក្រាស់​ជាង គេ​បំផុត​ដែលមាន​កម្រាស់​រហូតដល់ ១,៧៣​ម៉ែត្រ ។f5
​ព្រឹល​ធ្លាក់​ក្រាស់​អម​ទៅដោយ​អា​- កាស​ធាតុ​ត្រជាក់​មិន​ធ្លាប់មាន​រយៈ ពេល​ជាង​២០​ឆ្នាំកន្លងមក​បានធ្វើឱ្យ​ទឹក ទន្លេ​នៅ​តំបន់​នោះ​កក​រឹង​ទាំងអស់ ។ ផ្លូវ ចរាចរណ៍​នានា​ត្រូវ​បិទ​ដោយ​ខ្លាច​គ្រោះ ថ្នាក់​កើតឡើង ។ គិត​មកដល់​ថ្ងៃទី​២២ ខែកុម្ភៈ មាន​មនុស្ស​២១​នាក់​ស្លាប់​ដោយ សារ​រលាក​ផ្លូវដង្ហើម ។f4
​ក្រសួង​ព្យាករណ៍​អាកាសធាតុ អាមេរិក​បាន​បញ្ជាក់ថា រលកអាកាស ធាតុ​ត្រជាក់​ពី​ប៉ុល​ខាងជើង​ផែនដី​នឹង បក់បោក​ចូល​ទឹកដី​អាមេរិក​បន្ទាប់ពី​ព្យុះ ព្រឹល​នេះ​ឆ្លង​ផុត ធ្វើឱ្យ​ពលរដ្ឋ​រាប់សិប ពាន់​នាក់​ដែល​រស់​នៅតាម​បណ្ដោយ​ឆ្នេរ សមុទ្រ​ភាគ​ខាងកើត​ទទួលរង​នូវ​អាកាស ធាតុ​ត្រជាក់​ក្រោម​សូន្យ​អង្សា​នា​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ 9