កាលពីថ្ងៃទី២២ ខែកុម្ភៈ តុលាការ គុយវ៉េតបានផ្ដន្ទាទោសមេដឹកនាំគណ បក្សប្រឆាំងជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ ពីបទមាក់ងាយបំផ្លាញកិត្ដិយសមេ ដឹកនាំ ។
រាល់ការចោទប្រកាន់កើតចេញពី ការថ្លែងសុន្ទរកថារបស់មេដឹកនាំក្រុម ប្រឆាំង លោក Musallam al Barrak កាលពីឆ្នាំ២០១២ នៅពេលនោះ លោក បាននិយាយថា ច្បាប់បោះឆ្នោតថ្មីលំអៀត ទៅលើគណបក្សកាន់អំណាច លំអៀងទៅ លើអ្នកគាំទ្រមេដឹកនាំ Sabah al Ahmad al Sabah ជាមេដឹកនាំដែល មានភាពជិតស្និទ្ធនឹងលោកខាងលិច។ នៅពេលច្បាប់បោះឆ្នោតថ្មីីបានអនុវត្ដ នៅឆ្នាំ២០១២ ពលរដ្ឋគុយវ៉េតបាននាំ គ្នាដង្ហែក្បួនបាតុកម្មប្រឆាំង ។
កម្លាំងរដ្ឋាភិបាលបានដាក់គំនាប បំបែកហ្វូងបាតុករនៅឆ្នាំ២០១២នោះ ហើយថែមទាំងដកហូតសិទ្ធិជាពលរដ្ឋ គុយវ៉េតដល់មនុស្សមួយចំនួនទៀតផង។ ក្រោយការដឹកនាំធ្វើបាតុកម្មប្រឆាំង មេ ដឹកនាំគណបក្សប្រឆាំងទទួលរងការ ចោទប្រកាន់ជាច្រើនពីសំណាក់រដ្ឋាភិ បាលគុយវ៉េត ។ នៅពេលនេះតុលាការ ក៏បានសម្រេចផ្ដន្ទាទោសមេដឹកនាំគណ បក្សប្រឆាំងជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ 9