​លេច​ស្រឡាង​នៅ​បង់​ក្លា​ដេ​ស​ស្លាប់ ជិត​៥០​នាក់​

0

​ស្រឡាង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន បុក​ទៅនឹង​នាវា​ដឹកទំនិញ​ស្ថិតនៅ​ភាគ កណ្ដាល​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​បណ្ដាល ឱ្យ​ក្រឡាប់​លេច​តែម្ដង ធ្វើឱ្យ​អ្នកដំណើរ ដល់​ទៅ​៤៨​នាក់​ស្លាប់​ដោយ​លង់ទឹក ។
​លោក Shahzadi Begum មន្ដ្រី​ទទួល បន្ទុក​ជួយសង្គ្រោះ​បន្ទាន់​បានឱ្យដឹងថា នៅ ត្រង់ចំណុច​បែក​ជា​បី​នៃ​ដង​ទន្លេ Padma ស្រឡាង​ដឹក​អ្នកដំណើរ​១៤០​នាក់​បាន​បុក ចំ​នាវា​ដឹកទំនិញ​ដែល​កំពុងតែ​ចរាចរណ៍ ដូចគ្នា​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​២២ កុម្ភៈ ។ ទីតាំង​កើតហេតុ​នៅ​ចម្ងាយ​ពី​រដ្ឋធានី ដា​កា ៤០​គីឡូម៉ែត្រ នៅ​ទិស​ពាយព្យ​នៃ ប្រទេស​នេះ ។​h5
​ហេតុការណ៍​លេច​នាវា ស្រឡាង​ដឹក អ្នកដំណើរ​តែងតែ​កើតឡើង​នៅ​ប្រទេស បង់​ក្លា​ដេ​ស​ជា​ប្រទេសមួយ​ស្ថិតនៅ​ភាគ កណ្ដាល​នៃ​ភាគ​អាស៊ី​មាន​សេដ្ឋកិច្ច​វិវដ្ដ នៅ​ទន់ខ្សោយ​ជាង​បណ្ដា​ប្រទេស​ក្នុង តំបន់ ។ បង់​ក្លា​ដេ​សមាន​ដង​ទន្លេ ព្រែក ធំៗ​ដល់​ទៅ​ជាង​១៣០​ខ្សែ ហូរ​កាត់​ឆ្វាត ឆ្វែ​ង​នៅ​ទូទាំងប្រទេស ។ ពលរដ្ឋ​ភាគ ច្រើន​ជ្រើសរើស​ការធ្វើដំណើរ​តាមផ្លូវ ទឹក​ដោយមាន​តម្លៃថោក ។h3
​អ្នកទទួលបន្ទុក​ជួយសង្គ្រោះ​បន្ទាន់ លោក ហ្ស៊ី​ហាត​មៀ បានឱ្យដឹងថា ស្រឡាង​ឈ្មោះ M.L.Mosta បាន​លេច ចូល​បាតទន្លេ​មាន​ជម្រៅ​៦​ម៉ែត្រ​។ សាក សព​អ្នកដំណើរ​៤៨​នាក់​ត្រូវបាន​គេ​រក ឃើញ​នៅ​យប់​ថ្ងៃ​ដដែល​នោះ ។ លោក ហ្ស៊ី​ហាត​មៀ បាន​បន្ដទៀតថា នៅពេល នេះ​មិនអាច​សន្និដ្ឋានថា មាន​អ្នកដំណើរ ប៉ុន្មាន​នាក់​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​ខាងលើ ដោយសារ​មិនទាន់​ទទួលបាន​ទូរលេខ ច្បាស់​ពី​អ្នកដំណើរ​នៅលើ​ស្រឡាង​ពេល លេច ។ អ្នកដំណើរ​ជាច្រើន​ក៏បាន​ជួយ សង្គ្រោះ​ទាន់ពេលវេលា ។
​លោក Jewel Mai មន្ដ្រី​ទទួលបន្ទុក ចរាចរណ៍​ដែនទឹក​ក្នុងស្រុក​របស់​រដ្ឋា ភិ​បា​លបង់​ក្លា​ដេ​សបាន​និយាយ​ទៅកាន់ អ្នក​សា​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​ថា មាន​អ្នកដំណើរ​នៅលើ​ស្រឡាង​១៤០​នាក់ ពេល​ជួប​គ្រោះថ្នាក់ ។ អ្នកដំណើរ​មួយ រូប​រួច​ផុតពី​ក្ដី​ស្លាប់​បាន​រៀបរាប់​ឱ្យដឹង ថា អ្នកដំណើរ​ជាច្រើន​បាន​ជាប់គាំង​នៅ ខាងក្នុង​ស្រឡាង​ពេល​វា​លេច ។​h2
​គួរបញ្ជាក់​ផងដែរ​ថា ដង​ទន្លេ​Padma មាន​ទំហំ​ធំជាងគេ​បំផុត​នៅ​បង់​ក្លា​ដេ​ស ដោយ​ហូរ​ឆ្លងកាត់​ដង​ទន្លេតូចៗ​ប្រមាណ ១៣០​ផ្សេងគ្នា ។ នាវា​ស្រឡាង​ធ្វើដំណើរ កក​កុ​ុ​ញ ហើយ​ថែមទាំង​មិន​គោរព​ច្បាប់ សុវត្ថិភាព​ជាហេតុ​បណ្ដាលឱ្យ​គ្រោះថ្នាក់ តែងតែ​កើតឡើង​អត់​ឈប់ឈរ ។ មួយ វិញទៀត​ម្ចាស់​ស្រឡាង​មាន​ភាព​លោភ លន់​ដាក់​អ្នកដំណើរ​លើស​ចំណុះ​ជា​មូល ហេតុ​ចម្បង​បំផុត​បណ្ដាលឱ្យ​លេច ។h1

កាលពី​ខែសីហា ឆ្នាំ​២០១៤ ស្រឡាង​ដឹក អ្នកដំណើរ​តែ​៨៥​នាក់​ប៉ុណ្ណោះ​តាមច្បាប់ សុវត្ថិភាព ប៉ុន្ដែ​ម្ចាស់​ស្រឡាង​ផ្ទុក​អ្នក ដំណើរ​ដល់​ទៅ​២០០​នាក់​បណ្ដាលឱ្យ​លេច នៅ​ដង​ទន្លេ Padma ស្លាប់​និង​បាត់​ខ្លួន ជាង​១០០​នាក់ 9