​ក្រុមក្មេងស្ទាវ​មួយក្រុម ព្រួត​វាយ​យុវជន​៣​នាក់ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់ នៅ​ចំណុច​មុខ​ភោជនីយ៍ដ្ឋាន​បង្កង​មាស​ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​២

0

​យុវជន​ម្នាក់​ក្នុងចំនោម​ប័​ក្ខ​ពួក​៣​នាក់ បាន​រងរបួស​សន្លប់​ស្តូកស្តឹង ខណៈ​ពូកគេ​នាំគ្នា​មកពី​ដើរលេង ហើយ​ត្រូវ​ក្មេងស្ទាវ​មួយក្រុម មាន​គ្នា​៥​ទៅ​៦​នាក់ យក​ដំ​ថ្ម​ព្រូត​វាយ ហើយ​រត់​គេចខ្លួនបាត់​ស្រមោល ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ភោជនីយ៍ដ្ឋាន​បង្កង​មាស តាម​បណ្តោយ​ផ្លូវ​លេខ​២៩៦​កែង​ផ្លូវ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​3
​ ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​៣​នាក់​បាន​ដើរ​ថ្មើ​ជើង​ដែល​ទើបតែ​មកពី​ដើរលេង ហើយ​បំណង​ត្រឡប​ទៅ​កន្លែងកើតហេតុ​ការ​វិញ ដើ​ម្សី​សំរាក ខណៈ​មកដល់​ចំណុចកើតហេតុ មុខ​ភោជនីយ៍ដ្ឋាន​បង្កង​មាស ស្រាប់​តែមាន​ក្រុមក្មេងស្ទាវ​មួយក្រុម មាន​គ្នា​៥​ទៅ​៦​នាក់ ប្រដាប់​ដោយ​ដំ​ថ្ម បាន​ព្រួត​មក​វាយ​បណ្តាល​ឲ្យ​ឈ្មោះ ញ៉ា​ញ អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់ សន្ល​ប​ស្តូកស្តឹង​នៅ​ន្លែ​ង​កើតហេតុ ចំណែក​២​នាក់​ទៀត រត់​រូ​ច​មិនមាន​របួស​នោះទេ ។​2
​ ​ជនរងគ្រោះ​ដែល​របួសស្រាល បាន​ឲ្យ​ដឹងថា ពូកគេ​និង​ក្រុមក្មេងស្ទាវ​ទាំងនោះ មិនដែល​ស្គាល់គ្នា​ទេ​ពីមុនមក ហើយក៏​មិនដែល​មានរឿង ជាមួយ​ន​ណា​រដែរ តែ​ពេលមកដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ក្រុម​ទាំងនោះ មក​ព្រួត​វាយ​ដោយ​មិ​ដឹង​មូលហេតុ​តែម្តង ៕
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត យកទៅ សង្គ្រោះ​ភ្លាមៗ​ផងដែរ ៕1
​ ​