តាមបណ្តោយផ្លូវលេខ១៤២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលបានរងរបួស ដោយសារតែជិះម៉ូតូបញ្ច្រាសស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវបានយុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន បុកចំពេញទំហឹង កាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ ចំណុចខាងជើងនឹងផ្សារសូរិយា តាមបណ្តោយផ្លូវលេខ១៤២ កែងនឹងផ្លូវលេខ៦៧ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
ប្រភពពត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាមន្ត្រីនគរបាល ជិះម៉ូតូវ៉េវ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1C-9109 ជិះតាមបណ្តោយផ្លូវលេខ១៤២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវកែង ដែលមានដាក់ស្លាកសញ្ញា ចរាចរណ៍បញ្ច្រាសទិសនោះ នៅតែបន្តដំណើរ ភ្លាមៗនោះ ស្រាប់តែមានយុវជនម្នាក់ ដែលគេស្គាល់ថា
ជាបុគ្គលិកធ្វើការនៅផ្សារសូរិយានោះ ទើបតែចេញពីធ្វើការ បំណងទៅផ្ទះ បានជិះម៉ូតូទ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-9628 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលម៉ូតូមន្ត្រីនគរបាលពេញទំហឹង ប៉ើងខ្ទាចប្រមាណជាជិត១០ម៉ែត្រ បណ្តាលឱ្យរងរបួសបែកមុខបែកមាត់ ចំណែកម៉ូតូ រងការខូចខាតទាំងសងខាង ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងជនរងគ្រោះ ជាមន្ត្រីនគរបាល បានទាមទារសំណង និងថ្លៃព្យាបាល២០០ដុល្លារ ប៉ុន្តែភាគីខាងម៉ូតូឌ្រីម មានត្រឹមតែ៥០ដុលា្លរតែប៉ុណ្ណោះ ។
ដោយការចចារគ្នាអស់រយះពេលយ៉ាងយូរមិនត្រូវគ្នានោះ សមត្ថកិច្ចមូលដ្ឋាន បានសហការណ៍ជាមួយជំនាញ យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕



































