​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ដើម​ក្ងោក​បាក់​ដាច់ និង​បង្គោល​ភ្លើង ហើយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រងាង តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣

0

​យុវជន​ម្នាក់់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ឡិច​ស៊ី​ស ៣០០​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ រេ​ចង្កូត​ជ្រុល​ទៅបុក​ដើម​ក្ងោក​មួយ​ដើម បាក់់​ដាច់ និង​បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សា​ធារ​ណះ បាក់​ធ្លាក់​បែក​អំពូល​ពេញ​ផ្លូវ ហើយ​រថយន្ត​បាន​ក្រឡាប់​ផ្ងារជើង​ច្រងាង រង់​ការខូចខាត​ទាំងស្រុង ម្ចាស់​រថយន្ត​របួសធ្ងន់ តែ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។​3
​ ​ប្រភព​ពត៌មាន​ពីសា​ក្សី នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ទំនងជា​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ឡិច​ស៊ី​ស ពណ៍​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2V-0757 ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ រេ​ពេញ​ផ្លូវ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ខ​ណះ​មកដល់​ចំណុចកើតហេតុ4

បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ដើម​ក្ងោក​មួយ​ដើម ពេញទំហឹង​លាន់​ដូច​រន្ទះ បាក់​ដាច់​ទាំង​ឬ​ស្ស និង​បុក​បង្គោល​ភ្លើង​បំ​ភ្លើ​ផ្លូវ បាក់​ទ្រេត និង​ធ្លាក​អំពូល​ភ្លើង​ធ្លាក់​បែក​រាយប៉ាយ​ពេញ​ផ្លូវ ។ មិនតែប៉ុណ្ណោះ រថយន្ត​បាន​ក្រឡាប់​ផ្ញា​រ​ជើង​ឡើងលើ រង​ការខូចខាត​ទាំងស្រុង ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់ ក្រោយ​កើតហេតុ ជនបង្ក​ត្រូវបាន​មិត្ត​ភក្ត្រ​មក​ទទួល​យកទៅ​បាត់ បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ ។2
​ ​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ។​1
​ ​សូមបញ្ជាក់​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយសារតែ​យុវជន​ម្នាក់​នោះ បើកបរ​ក្នុង​ល្បឿន​លឿន​ទាំង​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ នេះ​សំណាងល្អ​ហើយ​ដែល​គ្រោះថ្នាក់​តែ​ខ្លួនឯង ខូចខាត​ផ្ទាល់ខ្លួន និង​សម្បត្តិ​រដ្ឋ​ប៉ុណ្ណោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត ដូច្នេះហើយ​សូម​អំពាវនាវ​អ្នកបើកបរ​ទាំងអស់គ្នា​គួរតែ​បើកបរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បើ​បើកបរ​សូមកុំ​ពិ​សារជាតិ​ស្រវឹង ៕