កំពង់ឆ្នាំង៖ ក្រុមការពារតំបន់ឡូត៍អភិរក្សធនធានជលផលចំនួន៨ក្រុមត្រូវបានបង្កើតឡើង នៅព្រឹកថ្ងៃទី២៣ ខែ កុម្ភះ ឆ្នាំ២០១៥នេះ យោងតាមផែនការរបស់គណៈបញ្ជារការឯកភាពខេត្ត ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ដែលធ្លាប់បានធ្វើសកម្មភាពលួចចួលទៅនេសាទនៅតំបន់មួយចំ នួនក្នុងដែនអភិរក្សជលផលកន្លងមក។ពិធីប្រជុំនេះបានធ្វើឡើង ក្រោមកិច្ចផ្តួចផ្តើមរបស់ខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយស្នងការនគរបាលខេត្ត និងតំបន់សឹករងខេត្ត។ ក្រុមការពារតំបន់អភិរក្សដែលត្រូវបង្កើតឡើននេះរួមមានសមាសភាព៖ មន្ត្រីជលផល កងរាជអាវុធហត្ថ នគរបាល និងយោធា គឺជាកម្លាំងស្នូល ចំណែកអាជ្ញាធរមូលដ្ឋាន និងសហគមន៏នេសាទគឺជាកម្លាំងគាំទ្រ។
លោក សោម ភិរុណ នាយខណ្ឌ័ជលផលកំពង់ឆ្នាំង បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំអនុវត្តន៏ ពង្រឹងក្រុមការការពារតមបន់អភិរក្សជលផលទាំង៨ក្រុមថា៖ ផ្ទៃដីក្នុងដែនអភិរក្សសរុបមានចំនួន ៩៩៥៩ហិកតា ដែលមាននៅក្នុងអតីតឡូត៏នេសាទលេខ ១-៥-៦-៩-១០-១២-និងលេខ១៧ក្នុងនោះអតីតឡូត៏លេខ១មាន ២៤២៩ហិកតា អតីតឡូត៏នេសាទលេខ ៥ មាន១៣៤១ ហិកតា ឡូត៏លេខ៦មាន១៩០៧ហិកតា ឡូត៏លេខ៩មាន៣៣១
ហិតា ឡូត៏លេខ ១០មាន ៣៩៧៦ហិកតា ឡូត៏លេខ១២មាន៧៤ហិកតា និងឡូត៏លេខ១៧មានចំនួន ១០៧ហិកតា។អតីតឡូនេសាទទាំង៧ ដែលមានដែនអភិរក្សទាំងនេះ ត្រូវបានបង្កើតក្រុមការពារនៅថ្ងៃនេះមានចំនួន៨ក្រុម ព្រោះឡូត៍នេសាទលេខ១០ វិសាលភាពធំជាងគេត្រូវដាក់អោយក្រុមការពារចំនួន២ក្រុម ដោយក្នុងមួយក្រុមមានមន្ត្រីជំនាញជាប្រធាន នគរបាល និងកងរាអាវុធហត្ថជាអនុប្រធាន និងយោធាជាសមាជិក មន្ត្រីទាំង៤នាក់គឺជាកម្លាំងស្នូល
ក្នុងការការពារដែនអភិរក្ស ចំណែកអាជ្ញាធរមូលដ្ឋានជាកម្លាំងជំនួយគាំទ្រនិងសហការណ៍ ហើយក្រុមការពារទាំង៨នេះទទួលបានរបបឧបត្ថម្ភក្នុង១ខែៗនូវថវិកាចំនួន៦០ម៉ឺនរៀលក្នុង១ក្រុមៗ ។ លោក ជុន ថារិទ្ឋ ស្នងការរងនគរបាលខេត្ត និងលោក ប៊ូ សារ៉ែម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សុទ្ឋតែបានលើកឡើងដូចគ្នាថា៖ ការប្រើប្រាស់អាវុធដែលត្រូវយកទៅការពារនោះ
ត្រូវតែនៅជាប់ខ្លួនជៀសវាងការប្រើប្រាស់ច្រឡំគ្នា ព្រោះទាំងអនុប្រធាន ទាំងសមាជិក សុទ្ឋតែជាកម្លាំងប្រដាប់អាវុធ ហើយយកល្អគួរកាត់បន្ថយការផឹកគ្រឿងស្រវឹងក្នុងពេលបំពេញភារកិច្ច ហាមបាញ់បោះសេរី ព្រោះអាវុធដែលបានដាក់ចេញពីអង្គភាពមកការពារនេះសុទ្ឋតែបានចុះលេខ និងចំនួនគ្រាប់ពិតប្រាកដអស់ហើយ អាចថាក្នុង១ខែម្តង ត្រូវលោកស្នងការ និងមេបញ្ជាការត្រួតពិនិត្យម្តង។
លោកស្នងការរងនិងមេបញ្ជាការរង បានផ្តាំផ្ញើរដល់កម្លាំងការពារដែនអភិរក្សថ្មីទាំង៨ក្រុម ត្រូវចេះសាមគ្គីគ្នា ក្នុងការការពារធនធានជលផល ព្រោះអ្នកស្ម័គចិត្តនេះសុទ្ឋតែស្រឡាញ់ធនធានជលផលទើបមានការចូលរួម និងសូមប្រឹងប្រែងថែររក្សាការពារតំបន់អភិរក្ស កុំឃុបឃិតបង្កើតបទល្មើសនេសាទនៅក្នុងតមបន់អភិរក្សដែលខ្លួនគ្រប់គ្រង ប៉ុន្តែបើមានកើតនៅកន្លែងណាមន្ត្រីក្នុងក្រុមទាំងអស់នោះគឺជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។
គេសង្កេតឃើញថាកន្លងមកនៅក្នុងដែលអភិរក្សសុទ្ធតែមានមន្ត្រីជលផលនិងកម្លាំងសហគមន៍នេសាទឈរជើការពារ ប៉ុន្តែបទល្មើសនេសាទបែរជាកើតមានកាន់តែច្រើនទៅវិញ ជាក់ស្តែងដូចជាមាននៅក្នុងតំបន់អភិរក្សឃុំកំពង់ព្រះគគីរជាដើម ដែលជនល្មើសបាននិយាយថា បើមិនបង់លុយអោយមន្ត្រីជលផលតើអ្នកណាហ៊ានធ្វើបទល្មើសនោះ។គេសង្ឃឹមថាការបង្កើតក្រុមការពារចំរុះបែបនេះពិតជាអាចកាត់បន្ថយបទល្មើសនៅក្នុងតំបន់អភិរក្សបានទៅចុះ៕



































