​រថយន្តក្រុង​ក្រុមហ៊ុន​លី​ហុង​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​ពីក្រោយ​ ធ្វើអោយ​ស្ត្រី​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​

0

​កំពង់ឆ្នាំង​៖ ស្ត្រី​មា្ន​ក់បាន​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ និង​មនុស្ស​២​នាក់​ទៀត ម្នាក់​ជា​កុមារី បាន​រងរបួស​ធ្ងន់ធ្ង​រ នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ ដោយ​ជនរងគ្រោះ​ទាំង​៣​នាក់​ជិៈ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងថ្នល់​ត្រូវ​រថយន្តក្រុង​បុក​ចំ​ពីក្រោយ​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​ល់​ផ្លូវជាតិ​លេខ​៥ នៅវេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ ស្ថិតក្នុង ភូមិ​អូរ​រំចេក ឃុំ​ចក ស្រុក​បរិបូណ៌​។​​ ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​និយាយ​អោយដឹងថា​៖​ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ ស សារិន​IMG-20150223-WA0009
​អាយុ​៥៦​ឆ្នាំ ចំណែក​អ្នករងរបួស​ធ្ងន់​២​នាក់​នោះ ម្នាក់​ត្រូវជា​បង​បង្កើត​ស្ត្រី​ខាងលើនេះ​មានឈ្មោះ ស ស៊ីម អាយុ​៦៥​ឆ្នាំ និង​កុមារី ជា​ក្មួយ​មានឈ្មោះ ផែន សេង​លៀប អាយុ​៦​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។
​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ៣​នាក់​បាន​ជិៈ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1B. 3640 ត្រឡប់​មកពី​ការ​បងប្អូន​នៅ ភូមិ​បំ​ណ​ក់ ស្រុក​ក្រគរ ខេត្តពោធិសាត់ វិញ​តាម​បណ្តោយ​ផ្លូវជាតិ ក្នុងទិសដៅ​ពី​លិច​មក​កើត លុះ​មកដល់​

ចំណុចកើតហេតុ​បុរស​ឈ្មោះ ស ស៊ីម ជា​អ្នកបើក​ម៉ូតូ​បាន​បត់​ម៉ូតូ​ឆ្វេង​ដៃ ដើម្បី​ឆ្លងផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្តក្រុង​ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B. 3465 របស់​ក្រុម ហ៊ុន លី ហុង ដឹក​អ្នកដំណើរ​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​បុរស​ជា​បង និង​ក្មួយ​ស្រី​រងរបួស​ធ្ងន់ធ្ងរ​។ ដោយឡែក​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់​គេចខ្លួនបាត់​ក្រោយពេល​បង្កហេតុ​។​IMG-20150223-WA0007
​ ​ជនរងគ្រោះ​រងរបួស​ធ្ងន់​២​នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកមក​សង្គ្រោះ​ព្យ​បាល​នៅ​មន្ទីរ​ខេត្ត​​កំពង់ឆ្នាំង ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​​ដ្ឋា​ន​។ រីឯ​មធ្យោបាយ​ទាំង​២​គ្រឿង​គឺ​រថយន្តក្រុង​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​បរិបូណ៌ ក​សា ង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនមក​រក្សាទុក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕