សៀមរាបមុខសញ្ញាចោរលួចកាច់ម៉ូតូដ៏សកម្មម្នាក់ប្រចាំក្រុងសៀមរាបពេលនេះអស់លក្ខហើយត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តធ្វើការក្របួចបានខណះពេលជនសង្ស័យកំពុងតែធ្វើសោរម៉ូតូដែលលួចកាច់ករបានកាលពីថ្ងៃទី១៩ខែគម្ភះ ២០១៥កន្លងមក។លោកវរះសេនីយ៏ទោភឹងចន្តារ៉េតនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់កម្ពុជាថ្មីថាដោយមានការសហការណ៏រវាងជនរងគ្រោះនិងកំលាំងអធិការក្រុងផងនោះទើបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះជាសុវណ្ណារ៉ាហៅបារាំងភេទប្រុសអាយុ២១ឆ្នាំដែលមានស្រុកកំណើតនៅភ្នំពេញបច្ចុប្បន្នស្នាក់ផ្ទះជួលក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបបានព្រមទាំងដកហូតបានវត្ថុតាងរួមមានម៉ូតូម៉ាកហុងដាមួយគឿង
ដែលជនសង្ស័យបានលួចកាច់ករកាលពីថ្ងៃទី១៩ ខែគម្ភះនិងផ្លាកលេខម៉ូតូពីរ ស្គុតពណ័ថ្លាមួយដុំឧបករណ៏បាញ់កឹបផ្លាកលេខមួយកូនសោរមយយទូនីវិសមួយប្រអប់ម៉ូទ័រ
ស្វានមួយម៉ាស់២០ម៉ាស់ដបទឹកសម្រាប់ជក់ថ្នាំញៀនមួយចំនួនធំថង់បា្លសស្ទិកដែលមានចាប់កំទេចថ្នាំញៀនមួយចំនួនដែកកេស៣កូនថង់សម្រាប់ថ្នាំញៀន៨០ថង់និងជញ្ជើងថ្នាំញៀន១។
លោកវរសេនីយ៏ទោបានបញ្ចាក់ថាឈ្មោះជាសុវណ្ណារ៉ាហៅបារាំងដែលសមត្ថកិច្ចយើងទើបតែធ្វើឃាត់ខ្លួនបាននេះបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះដែលចតនៅក្រោមផ្ទះកាលពីថ្ងៃ ខែដូចបាបរៀបរាបខាងលើ។ ក្រោយពីជនសង្ស័យបានឆ្លើយថា ខ្លួនបានលួចកាច់ករម៉ូតូពីជនរងគ្រោះនោះពិតប្រាកដមែន ។ ចំណែកម៉ូតូដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យនោះនៅព្រឹកថ្ងៃទី២៤ ខែគម្ភះ ២០១៥នេះដែរសមត្ថកិច្ចបានប្រគល់ជូនទៅជនរងគ្រោះវិញរីអែជនសង្ស័យហើយនិងវត្ថុតាងជ្សេងទៀតត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៤ ខែគម្ភះឆ្នាំ២០១៥ដើម្បីផ្តល់ទាទោសទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថាជនសង្ស័យឈ្មោះជាសុវណ្ណារ៉ាហៅបារាំងនេះត្រូវបានសមត្ថកិច្ចយើងធ្វើការ
ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤និង០០នាទីក្នុងថ្ងៃទី២២ ខែគម្ភះឆ្នាំ២០១៥ខណះពេល
ជនសង្ស័យរូបនេះកំពុងតែអោយជាងធ្វើសោរម៉ូតូជាប់និងមណ្ឌុលសុខភាពស្ថិតនៅក្នុង
ភូមិមណ្ឌុល មួយសង្កាត់ស្វាយដង្គំ។ ហើយជនសង្ស័យមានទីលំនៅខណ្ឌ័៧មករា រាជធានី
ភ្នំពេញ ហើយបច្ចុប្បន្នមកស្នាក់នៅផ្ទះជួលក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប។




































