​អាជ្ញាធរខេត្ត​ស្ទឹងត្រែង គ្រោង​បង្កើត​ឲ្យ​មា​នស​ហគ​ម៏​ដាំ​ផ្កា​

0

​ស្ទឹងត្រែង​៖​ខេត្តស្ទឹងត្រែង​ធ្វើការ​សិក្សា ពី​បច្ចេកទេស​បង្កាត់​ពូជ​ផ្កា​ពី​ខេត្ត​យ៉ា​ឡាយ​ប្រទេស​វៀតណាម និង​គ្រោង បង្កើត​ឲ្យ​មាន​សហ​គ​ម៏​ដាំ​ផ្កា នៅក្នុង​ខេត្ត​ក្នុងពេលដែល ពិនិត្យឃើញ ថាៈ ផ្កា​គ្រប់​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​មក​លក់​ក្នុង​ខេត្ត មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ ជាពិសេស​ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​។​24_12.02
ក្នុងឱកាស​ចុះ​សិក្សា​ពី​បច្ចេកទេស​ដាំ​ផ្កា​នៅ​ភូមិ​អៀរ​គឿង ស្រុក ខេត្ត​យ៉ា​ឡា​ប្រទេស​វៀតណាម​កាលពី​កន្ល ង​មក​ថ្មីៗ​នេះ​លោកស្រី​គង់ ស៊ីផា​អភិបាលរង​ខេត្តស្ទឹងត្រែង​មាន​ប្រសា ស​ន៏​ថា​ខេត្ត​និង​រៀបចំ​ឲ្យ​ប ង​ប្អូន​ប្រកប អាជីវកម្ម​លក់​ផ្កា​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ចុះទៅ​សិក្សា​យក​នូវ​បច្ចេក ទេស​បង្កាត់​ពូជ​ផ្កា​គ្រប់ ប្រភេទ​បង្កើត​ធ្វើ ឲ្យ​មាន​ភូមិ​ផលិតផល​មួយ​សំរាប់ធ្វើ​អាជីវកម្ម​ក្នុងស្រុក​ដើម្បី​បំរើ​សេចក្តីត្រូវការ​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចំណាយ​ថវិការ​ច្រើន​ទិញ​ផ្កា​ថ្លៃ​ក្នុង​១​ដុំ​ចាប់ពី ៣​ដូ​ល្លា​ទៅ​១០​ដូ​ល្លា មកប្រើប្រាស់​ក្នុង​កម្មវិធី​បុណ្យ ឬ​សែនព្រេន​។​22.24_12.01
​លោកស្រី​បង្ហាញថាៈ​នេះ​ជា​មូលដ្ឋាន​មួយ​អាច​ឲ្យ​អាជីវករ​មក​សិក្សា​យក​បទពិសោទ​ធ៍​ទៅ​ពង្រឹង​នៅតាម​ទីតាំង​អា​ជី​កម្ម​របស់ខ្លួន និង​យក​ពូជ​ផ្កា​ប្លែកៗ​ទៅធ្វើ​ការដាំដុះ ទីនេះ​គឺជា​សួន​បណ្តុះ​ផ្កា​លក់​នៅ​ខេត្ត​យ៉ា​ឡាយ ដែលមាន​ផ្កា​គ្រប់​ប្រភេទ មានគុណ​ភាព​មាន​សម្រស ហើយ​នាង​ខ្ញុំ​ត្រឡប់​ទៅ​ខេត្ត​វិញ និង​ជូនដំណឹង​នេះ ទៅ ដល់​អាជីវករ​ដែល​គាត់​មាន​ចំណង់​ចំណូលចិត្ត ដើម្បី​បណ្តុះ​ផ្កា​ដើម្បី​ជួយ​ដល់​ជីវភាព​ដល់​ពួកគាត់ មក​ទ​ស្សនាម ក​ដកស្រង់​បទពិសោធន៍ នៅក្នុង​សួនផ្កា​នេះ យកទៅ​ធ្វើ​ការដាំដុះ ហើយ​ហ្នឹង​គាត់​បន្ត​នៅ​ជីវភាព​ខ្វះខាត និង​ជួយ លើក​ជីវភាព​របស់គាត់ នៅក្នុង​ខេត្ត​របស់​យើង ហើយ​ជាពិសេស​ទៀត​នោះ គឺ​យក​ពូជ​ផ្កា​ថ្មីៗ​ប្លែកៗ​ល្អៗ ពី​កន្លែង នេះ ដើម្បី​យកទៅ​ធ្វើការ​បណ្តុះ​ពូជ នៅក្នុង​ខេត្តស្ទឹងត្រែង​យើង​នេះ​។​15.02.24_12.02
​លោក​សៀវ​មិញ មន្ត្រី​មន្ទីរ​ការបរទេស​នៃ​ខេត្ត​យ៉ា​ឡាយ​បាន​អះអាងថាៈ លោក​និង​ទទួលយក​នូវ​ការចុះ មក​សិក្សា​ពី​បច្ចេកទេស​ក្នុងការ បង្ហាត់ បង្កាត់ និង​បណ្តុះ​ពូជ​ផ្កា​ទាំងនេះ​ពីព្រោះ​ខេត្ត​ទាំងពីរ​ស្ទឹងត្រែង យ៉ា​ឡាយ ធ្លាប់បាន​ជួយ​គ្នា​ទៅវិញទៅមក​រួចមកហើយ​។​លោក​បាន​បញ្ជាក់ថាៈ នៅ​ខេត្ត​យ៉ា​ឡាយ​មានតែ​ទីតាំង​មួយ​នេះ​ទេ ដែល​ខេត្ត​ទើប​បង្កើត ជា​សហគម​ន៏ ដាំ​ផ្កា​ដើម្បី​ទាក់ទាញ​រក​ទីផ្សារ​លក់ដូរ ប្រយោជន៍​ជំរុញ​សហគមន៍​ដាំ​ផ្កា​នេះ ឲ្យ មានការ​រីកចំរើន​ទៅ​ថ្ងៃមុខ ។​2015024_12.01
​ ​សូមបញ្ជាក់ថា ៖ ពូជ​ផ្កា​ដែល​សហគមន៍ ភូមិ​អៀរ​គឿង កំពុងធ្វើការ​ដាំ​ដុះ​នេះ និង​ចែក ចាយ​ដល់ អតិថិជន​មាន​ផ្កា​ចំរុះ​ពណ៌​ក្នុងនោះ​មាន ផ្កាស្បៃរឿង ផ្កា​អរ​គី​ដេរ ផ្កាកូលាប ផ្ការំយោល​រួត ផ្កា​កន្ទុយ​មាន់ ផ្កាចា ក់ ស្មុក ផ្កាពរ​រីករាយ ផ្កា​កន្ទុយក្ងោក ផ្កា​កន្ទុយ​មាន់​ផ្កា​អង្គា​សិ​ល ផ្កា​បំពង​បៃតង​និង​ដើម​ផ្លែ​ក្រូចក្វិច​ជាដើម ។​ល​។​