​​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​វិនិយោគ​ដាំ​អំពៅ​កំពុង​សំរុក​ដឹក​ជ​ញ្ចូ​ន​ ​ឧបករណ៍​សំខាន់ៗ​ដើម្បី​សង់​បញ្ចប់​រោងចក្រ​ផលិត​ស្ករស​

0

​ខេត្តព្រះវិហារ​ ​ក្រុមហ៊ុន​ចិន​វិនិយោគ​វិស័យ​កសិកម្ម​ដាំ​អំពៅ​និង​បង្កើត​តំបន់ឧស្សាហកម្ម​ដ៍​ធំ​មាន​រោងចក្រ​ផលិត​ស្ករស​ដែលមាន​ផ្ទៃដី​ដាំ​អំពៅ​ជាង​៤​ម៉ឺន​ហិកតា​លាតសន្ធឹង​ចំនួន​៣​ស្រុក​ជាប់​គ្នា​រួមមាន​ស្រុក​ត្បែងមានជ័យ​ស្រុក​ឆែប​និង​ស្រុក​ជ័យ​សែន​។​ថ្មីៗ​នេះ​ក្រុមហ៊ុន​បរទេស​ដ៍​ធំ​១​នេះ​កំពុង​សំរុក​ដឹកជញ្ជូន​ឧបករណ៍​សម្ភា​រះ​សំខាន់ៗ​ជាច្រើន​ដើម្បី​តម្លើង​រោងចក្រ​អោយ​ឆាប់​រួចរាល់​ឈានទៅ​ចាប់ផ្ដើម​ជំនួញ​ពាណិជ្ជកម្ម​ផលិត​ស្ករស​សំរាប់​លក់​ក្នុងស្រុក​និង​នាំ​ចេញទៅ​ក្រៅប្រទេស​។​20150124_170805
​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទី​កសិកម្ម​ខេត្តព្រះវិហារ​បានអោយដឹង​ថា​ក្រុមហ៊ុន​ចិន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ខាង​វិស័យ​កសិកម្ម​ដាំ​អំពៅ​មាន​ដៃគូ​រួមគ្នា​ចំនួន​៥​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្ទៃដី​របស់​រដ្ឋ​សរុប​ចំនួន​ជាង​៤​ម៉ឺន​ហិកតា​។​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៥​បានចាប់ផ្តើម​ការងារ​ដាំ​អំពៅ​ច្រើន​ខែ​មកហើយ​និង​កំពុង​សាងសង់​រោងចក្រ​ផលិត​ស្កស​មាន​រយះពេល​ជិត​១​ឆ្នាំ​គឺ​ពេលនេះ​កំពុង​សាងសង់​បន្ត​នៅ​ទ្បើ​យ​។​កម្មករ​ខ្មែរ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​មក​ដាំ​អំពៅ​អោយ​ក្រុមហ៊ុន​ចិន​ក្នុង​១​ថ្ងៃ​បាន​ប្រាក់​ឈ្នួល​ចំនួន​២​ម៉ឺន​រៀល​។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​មាន​ផ្ទៃដី​ដាំ​អំពៅ​ជាង​៩​ពាន់​ហិកតា​ហើយ​បានសំរេច​ការងារ​ដាំ​ដុះ​លើ​ផ្ទៃដី​ជាង​៤​ពាន់​ហិកតា​គឺ​ឈានមុខ​គេ​ក្នុងចំណោម​ក្រុមហ៊ុន​ដៃគូ​ទាំង​៥​។​តាម​របាយការណ៍​រប​ស់​ក្រុមការងារ​ចម្រុះ​ចុះ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​បានអោយដឹងថា​ក្រុមហ៊ុន​មាន​កម្មករ​ខ្មែរ​ដាំ​អំពៅ​ប្រមាណ​១​ពាន់​នាក់​,​តៃកុង​ត្រាក់ទ័រ​និង​តៃកុង​យានយន្ត​ផ្សេងទៀត​ចំនួន​៤០០​នាក់​និង​មន្ដ្រី​បច្ចេកទេស​ដាំ​ដុះ​ចំនួន​ប្រមាណ​១០០​នាក់​។​
​លោក​ហ៊ូ​គា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តព្រះវិហារ​បានអោយដឹង​យ៉ាងខ្លី​ថា​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​ពិតជា​កំពុង​សាងសង់​រោងចក្រ​ផលិត​ស្ករស​ប្រាកដ​មែន​ប៉ុន្តែ​លោក​បាន​ថ្លែង​ក្នុង​ភាព​ប្រយ័ត្នប្រយែង​ថា​កិច្ចការ​សាងសង់​រោងចក្រ​នេះ​វា​ជា​ការងារ​ថ្នាក់ជាតិ​CDC​រីឯ​ខាង​លោក​ជា​ថ្នាក់ក្រោម​មិនបាន​ដឹង​ស៊ី​ជំរៅ​នោះទេ​។​លោក​ក៍​បានដឹង​ដែរ​ថា​ខាង​ក្រុមហ៊ុន​ចិន​១​នេះ​កំពុង​ដឹកជញ្ជូន​ឧបករណ៍​បន្ថែម​ជាច្រើន​ដើម្បី​តម្លើង​រោងចក្រ​ផលិត​ស្ករស​។​
​តាម​ប្រភពព័ត៌មាន​ពី​មន្ដ្រី​អាជ្ញាធរ​ដែនដី​បានអោយដឹងថា​សង្វាក់​ផលិតកម្ម​រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​កំពុង​សាងសង់​លើ​ទំហំ​ផ្ទៃដី​ចំនួន​២០០​ហិកតា​ហើយ​ខាង​តំណាង​ក្រុមហ៊ុន​ចិន​អះអាងថា​សង្វាក់​ផលិតកម្ម​ស្ករស​នៅ​ខេត្តព្រះវិហារ​ធំជាងគេ​បង្អស់​តែ​១​គត់​នៅ​អាស៊ី​។​ក្រុមហ៊ុន​ចិន​ដ៍​ធំ​នេះ​មាន​សាខា​ផ្ទៃដី​វិនិយោគ​ដាំ​អំពៅ​នៅ​ខេត្តក្រចេះ​,​កោះកុង​,​ពោធិ៍សាត់​និង​ខេត្តកំពង់ស្ពឺ​ផងដែរ​។​
​មន្ដ្រី​១​រូប​បានអោយដឹងថា​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ​ផលិត​ស្ករស​មុនដំបូង​ផលិត​ចេញ​ជា​សារធាតុ​អាល់កុល​បន្ទាប់មក​ផលិត​ចេញ​ជា​ស្ករស​និង​ចុងក្រោយ​កាកសំណល់​អំពៅ​រាប់ពាន់​តោន​ផលិត​ចេញ​ជា​ក្រដាសរ៉ាម​៕