ខេត្តព្រះសីហនុៈប្រជាពលរដ្ឋចំនូនប្រមាណ២៤គ្រូសាររស់នៅក្នុងភូមិលេខ១សង្កាត់លេខ៣ក្រុងព្រះសីហនុ.ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២២ខែគុម្ភៈឆ្នាំ២០១៥នេះបានទៅជូបជុំគ្នានៅលើដីអតីតដែលពូកគេធ្លាប់រស់នៅកាន់កាប់រយៈពេលប្រមាណ២០ឆ្នាំមុននិងនិមន្ត
ព្រះសង្ឃចំនូន៣អង្គរៀបចំធ្វើពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដីនៅទីនោះនិងវត្តុសក្ក័សិទ្ធិឲ្យជូយដល់ពូកគាត់ទាំងអស់គ្នាក្នុងគោលដៅស្វែងរកស្វែងរកយុត្តិធម៏តាមប្រពន្ធ័ផ្លូវច្បាប់ពាក់ពន្ធ័ដីធ្លីទំហំ(៤២៧១០ម៉ែត្រការ៉េ)ដែលត្រូវក្រុមហ៊ុន(ថៃប៊ុនរ៉ុង)រំលោភបំពានយកក្នុងពេលកន្លងមកឲ្យពូកគាត់បានកាន់កាប់វិញ។ហើយនៅក្នុងពិធីនោះក៍មានរៀបចំពីធីដុតរូបសំណាកទីងមោងតំណាងឲ្យបុគ្គលចំនូន២នាក់គឺទី១រូបសំណាកសពលោកម៉មមិត្តអតីតព្រះរាជអជ្ញារខេត្តព្រះសីហនុនិងទី២រូបសពលោកឃឹមបូរអតីតអភិបាលក្រុង
ព្រះសីហនុឆាបឆេះយ៉ាងសន្ធោសន្ធៅព្រមទាំងបាចអំបិលនិងផ្លែម្ទេសដុតជាមួយផងដែរក្នុងនែចង់កំហឹងយ៉ាងមុតមាំពីព្រោះបុគ្គលទាំងពីរនាក់នេះត្រូវបានប្រជាពលរដ្ឋអះអាងថាគឺជាដើមចមធំបំផុតដែលប្រើប្រាស់អំណាចរំលោភបំពានយកដីធ្លីរបស់គាត់ទៅឲ្យក្រុមថៃប៊ុនរ៉ុង។លុះព្រឹកថ្ងៃទី២៣ខែគុម្ភៈឆ្នាំ២០១៥ក្រុមប្រជាពលរដ្ឋរងគ្រោះទាំង២៤គ្រូសារខាងលើក៍បាននាំគ្នាដង្ហែរជាក្បូននាំយកញាត្តិស្តីពីរការស្នើរសុំការជូយអន្តរាគមន៍បញ្ហារទំនាស់ដីធ្លីរបស់ពូកគាត់ខាងលើដាក់ចូលទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តឲ្យជូយដោះស្រាយដោយក្បូនដង្ហែរនេះក៍មានការគាំទ្រនិងចូលរូមដង្ហែរពីរសំណាក់តំណាងសហគមន៍ចំនូន១៩មកពីរទូទាំងខេត្តព្រះសីហនុផងដែរ។
.បងស្រីឈ្មោះហង្សចិន្តាតំណាងក្រុមប្រជាពលរដ្ឋរងគ្រោះចំនូន២៤គ្រូសារខាងលើបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាពូកគាត់បានរស់នៅនិងកាន់កាប់ដីតំបន់ខាងលើនេះតាំងពីឆ្នាំ១៩៧៩មកម្លេះក្រោយមកនៅក្នុងអំឡុងឆ្នាំ១៩៩៦ដីធ្លីរបស់ពូកគាត់ត្រូវបានក្រុមហ៊ុន(ថៃប៊ុនរ៉ុង)ធ្វើរបងហ៊ុំពទ្ធ័យកទាំងរំលោភបំពាន។ពេលនោះយើងពូកគាត់អស់គ្នាបានដាក់ពាក្យបណ្តឹងទៅអជ្ញាធរមូលដា្ឋនថ្នាក់ឃុំ.ស្រុកនិងក្រុងដើម្បីសុំទាមទាយកដីនោះមកកាន់កាប់វិញប៉ុន្តែរគ្មានទទូលបានដំណោះស្រាយអ្វីទាំអស់ផ្ទុយទៅវិញនៅថ្ងៃទី០៤
ខែឧសភាឆ្នាំ២០០២អជ្ញាធរសម័យលោកឃឹមបូរជាអភិបាលរងក្រុងព្រះសីហនុនិងលោកម៉មមិត្តជាព្រះរាជអាជ្ញាតុលាការក្រុងផងនោះបានប្រើប្រាស់កំលាំងសមត្ថកិច្ចប៉ូលីស.ប៉េអ៊ឹមនិងយោធាមកចាប់ពូកគាត់ឃុំឃាំងយ៉ាងអយុត្តិធម៏បំផុតព្រមតាំងធ្វើការឈុសឆាយបំផ្លាញនៅផលដំណាំដាំដុះដូចជាដើមខ្នុរ.ដើមដូង.ដើមស្វាយ.ធុរេនជាដើមនិងផ្ទះសម្បែងខ្ទិចខ្ទីអស់គ្មានសល់ធ្វើឲ្យពូកគាត់ទាំអស់គ្នារងទុកវេទនាគ្មាដីធ្លីផ្ទះសម្បែងរស់នៅតាំងពីរពេលនោះរហូតមក។ហើយនៅក្នុងអំឡុងឆ្នាំ២០០៨ទីតាំងដីនោះក៍ត្រូវបានគេឃុបឃិតគ្នាលក់បន្តពីរមួយទៅមួយនិងធ្វើប្លង់កម្មសិទ្ធិស្របច្បាប់យកទាំងបំពានតែម្តងបើទោះបីជាពូកគាត់(ប្រជាពលរដ្ឋរងគ្រោះ)បានដាក់ពាក្យប្តឹងទាស់ក្នុងការចេញប្លង់ក៍ដោយក៍មិនបានលទ្ធផលនោះដែរ។ជាមួយគ្មានេះបងស្រីហង្យចិន្តាបានធ្វើការបញ្ជាក់យ៉ាងមុតមាំថារូបគាត់ក៍ដូចប្រជាពលរដ្ឋរងគ្រោះទាំង២៤គ្រូសារនិងធ្វើការសាងសង់ខ្ទមរស់នៅលើទីដីតាំងទំនាស់ខាងលើនេះមិនចាកចេញជាដាក់ខាតបើសិនជាអជ្ញាធរខេត្តមិនព្រមធ្វើ
ការដោះស្រាយតាមផ្លូវច្បាប់ផ្តល់ភាពយុត្តិធម៏ដល់ពូកគាត់ទាំងអស់គា្ន។ជាមួយគ្នាក្នុងថ្ងៃដ៍ដែលនេះក៍មានប្រជាពលរដ្ឋចំនូន៨គ្រូសារផ្សេងទៀតក៍បាននាំគ្នាមកធ្វើការតវ៉ាផងដែរចំពោះបុគ្គលមួយចំនូនដែលកំពង់រំលោកភវាទីយកដីរបស់ពូកកាត់កាន់កាប់ទាំងបំពានមិនមានដំណោះស្រាយនិងសូមសំណូមពរទៅដល់អជ្ញារខេត្តព្រះសីហនុឲ្យជូយដោះស្រាយដូចគ្នាដែរ។
.លោកសុខសុងប្រធានសភាពាណីជ្ជកម្មខេត្តព្រះសីហនុជាតំណាងក្រុមហ៊ុន(ថៃប៊ុនរ៉ុង)បានធ្វើការបញ្ជាក់ថាទីតាំងដីទំនាស់ខាងលើនេះជាដីក្រុមហ៊ុនទិញពីរអាជ្ញាធរខេត្តដោយមិនមានការរំលោភបំពានដីពីប្រជាពលរដ្ឋខាងលើនេះទេ។បន្ទាប់មកដីនេះក្រុមហ៊ុនក៍បានពុះជ្រៀកលក់ទៅឲ្យអ្នកដ៍ទៃជាហូរហែរព្រមទាំងបានធ្វើប្លង់កម្មសិទ្ធស្រប់ច្បាប់រូចរាល់អស់ហើយ។
.លោកជិនសេងអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសមណង់និងសុរិយោដីខេត្តព្រះសីហនុជុំវិញបញ្ហារនេះលោកបានធ្វើការបញ្ជាក់ផងដែរថាញាត្តិដែលប្រជាពលរដ្ឋស្តីពីរសូមអន្តរាគមន៍លើដីតំនាស់ខាងលើនេះខាងមន្ទីរបានទទួលហើយប៉ុន្តែរចំពោះដំណោះស្រាយយ៉ាងណានោះខាងមន្ទីរមិនមានលទ្ធភាពទេគឺហូសសមត្ថភាពពីរព្រោះរឿងរាវនេះបានកើតឡើងរយៈពេល៥ជំនន់នែថ្នាក់ដឹកនាំខេត្តព្រះសីហនុមកហើយដូចនេះនិតីវីធីមានតែធ្វើរបាយការដាក់ជូនទៅថ្នាក់លើបានជ្រាបតែប៉ុណ្ណុះ៕



































