ខេត្តព្រះសីហនុៈ យុវជនសង្ស័យចំនួន២នាក់ក្នុងចំណោម១១នាក់ ដែលជាប់ពាក់ព័ន្ឋទៅនឹងប្រើប្រាស់អំពើហឹង្សាទៅលើបុរសចំណាស់មា្នក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួននឹងបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយកាលពីព្រឹកថ្ងៃទី២៣កុម្ភះឆ្នាំ២០១៥បន្ទាប់ពីជនសង្ស័យទាំង១១នាក់នេះបានធ្វើសកម្មភាពវាយវាយទៅលើបុរសចំណាស់កាលពីយប់ថ្ងៃទី២១កុម្ភះឆ្នាំ២០១៥នៅចំនុចភូមិ បឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមការអោយដឹងពី សមត្ថកិច្ចប៉ូលីសបានអោយដឹងថា យុវជនសង្ស័យ២នាក់ក្នុងចំណោម១១នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន នាពេលនេះមានឈ្មោះ ម៉ិន រាំង ហៅ បារាំង
ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិឃុំកន្លែងកើតហេតុ និងឈ្មោះ ស៊ិន វឹង ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរធ្វ្សើស្រែ មានទីលំនៅភូមិឃុំកន្លែងកើតហេតុ ឯ យុវជនសង្ស័យចំនួន៩ផ្សេងទៀតបានរត់គេចខ្លួនក្រោយកើតហេតុ។ ប្រភពសមត្ថកិច្ចដ៏ដែលបានបន្តថា នៅយប់កើតហេតុក្បែរកន្លែងកាត់ចំណងដៃជនសង្ស័យទាំង១១នាក់បានធ្វើសកម្មភាពយកតំបង
ឈើ និងដៃជើងព្រួតវាយទាត់ធាក់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ គាំង សុខ ភេទ ប្រុស អាយុ៥៨ឆ្នាំ មានទីនៅកន្លែងកើតហេតុ បណ្តាលអោយរងរបួសធ្ងន់សន្លប់ធំ បន្ទាប់មកបានវាយទៅលើកូនប្រុសរបស់ជនរងគ្រោះឈ្មោះ សុខ ស័រ ភេទ ប្រុស អាយុ១៩ មុខរបរកម្មករោងចក្រ រងរបួសស្រាល បន្ទាប់ពីក្រុមយុវជនសង្ស័យចេញពីរាំធុងបាស់ក្នុងពិធីកាត់ចំណងដៃ ក្បែ
កន្លែងកើតហេតុ ដោយសារតែ ក្រុមយុវជនសង្ស័យបានរាំជាន់ជើងគ្នាជាមួយឈ្មោះសុខ ស័រ ហើយមានទំនាស់ពាក្យសំដីគ្នាក្នុងពិធីរាំធុងបាស់នោះ។
ជុំវិញបញ្ហាវាយទាត់ធាក់នេះដែប្រជាពលរដ្ឋនៅក្នុងភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ដែលបានឃើញសកម្មភាពរបស់យុវជនឈាមរាវទាំង១១នាក់នេះ សូមស្នើរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ឋ ដែលមានសមត្ថកិច្ច សូមមេត្តាដាក់ទោសទ័ណ្ឌអោយបានធ្ងន់ធ្ងរចំពោះជនប្រព្រឹទ្ឋបទល្មើសទាំងនេះ បើពុំដូចនោះទេជនទាំងនោះនៅតែបន្តសកម្មភាពវាយ ទាត់ធាក់ កាប់ចាក់បែបអនាធីបតេយ្យបែបនេះមិនឈប់ឈរឡើយ។
បច្ចុប្បន្នយុវជនទាំង២នាក់កំពុងត្រូវបានកំលាំងសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ឯ ជនសង្ស័យ៩នាក់ផ្សេងទៀតក៏កំពុងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវយកមកផ្តន់ផ្ទាទោសទៅតាមផ្លូវច្បាប់ដែរ៕



































