​ការអនុវត្ត​សាលក្រម​របស់​សាលា​អាជ្ញា​តុលាការខេត្ត​បរាជ័យ​ជា​លើក​ទី​២ ដោយសារ​ភាគី​ដើមបណ្តឹង​ ​ ​មិនអាច​បើកផ្លូវ​ទឹកបាន​ចំណែក​ភាគី​ចុង​ចម្លើយ​ក៍​មិនអាច​រុះ​ទរ​ទឹកបាន​ដែរ​ ​

0

​កំពង់ឆ្នាំង​៖​សំណុំរឿង​រដ្ឋប្បវេណី​មួយ​សាលក្រម​របស់​ចៅក្រម បានសម្រេច​អោយ​ភាគី​ចុង​ចម្លើយ​រុះ​ទទឹក​ចេញ​ដែល​ថ្ពក់​ជាប់​និង​ជញ្ជាំង​ផ្ទះ​របស់​ដើមចោទ ចំណែក​ដើមចោទ​ត្រូវ​បើកផ្លូវ​ទឹក​នៅ​ចំណុច​ព្រុំ​ផ្ទាល់​ដី​។​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ លោក ឯក ស៊ុន​រស្មី តំណាងអោយ​អាជ្ញាសាលា និង​ជា​ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​អនុវត្ត​សាលក្រម​ស្ថាព​របស់លោក​ចៅក្រម​ជំនំ​ជំ​រះ សាន សុផាត ប៉ុន្តែ​លទ្ធផល​ត្រូវ​បរា ជ័យ​ជា​លើក​DSC01646

ទី​២​ដោយ​ភាគី​ចុង​ចម្លើយ បាន​សុខចិត្ត​រុះ​ទទឹក​តាម​ការអនុវត្ត​សាលក្រម​លុះត្រាតែ​ដើម​ចម្លើយ​បើកផ្លូវ​ទឹក​នៅ​ជាន់​ផ្ទាល់​ដី​ចំណុច​ព្រុំផ្ទះ​ជាមួយគ្នា​ផងដែរ​។​ប៉ុន្តែ​ភាគី​ដើម​ចម្លើយ​មិនអាច​បើកផ្លូវ​ទឹកបាន ព្រោះតែ​ជញ្ជាំង​ផ្ទះ​ទាំង​២​គឺ​ជាប់​គ្នា​ទៅហើយ ដូច្នេះ​ភាគី​ចុង​ចម្លើយ​ក៏​មិន​ព្រម​រុះរើ​ទរ​ទឹក​តាម​ការអនុវត្ត​សាលក្រម​របស់​អាជ្ញាសាលា​បានដែរ​។​DSC01643
​ ​យោងតាម​សាលក្រម​លេខ​១១(​ឃ​)​ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ លោក សាន សុផាត ចៅក្រម​ជំនំ​ជំ​រះ​បានធ្វើការ​ទាញហេតុផល​ផ្ទាល់មាត់​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី លេខ​៧៥ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤​រវាង​ដើមចោទ​ឈ្មោះ ឆន សុភាព ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ និង​ចុង​ចម្លើយ​ឈ្មោះ​គឹម ម៉េង ភេទ​ស្រី​អាយុ​៣៨​ឆ្នាំមាន​លំនៅដ្ឋាន​ជាប់​គ្នា​នៅក្នុង​ភូមិ​ឡ​ទឹកត្រីDSC01653

សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​អោយដឹងថា​៖​ដើមបណ្តឹង​ប្តឹង​ទាមទារ​អោយ​ចុង​ចម្លើយ​រុះរើ​ធ្នឹម​ដែក និង​ទរ​ទឹកភ្លៀង​ដែល​ថ្ពក់​និង​ជញ្ជាំង​ផ្ទះ​របស់ខ្លួន​ចេញ សុំអោយ​ចុង​ចម្លើយ​សាងសង់​ផ្ទះ​របស់ខ្លួន​គំលាត​ពី​ព្រំដី​៣​តឹក ដោយ​គោរព​តាម​សាល​ក័​ត្រ​ត្រួត​ពិ​និ​ត​ផ្ល​ង់​សាងសង់​របស់​សូ​រិ​យោ​ដី​។​ដើមចោទ​បាន​ប្តឹង​ថា នៅ​ខែមករា ឆ្នាំ​២០១៤ ចុង​ចម្លើយ​បានធ្វើការ​សាងសង់​DSC01641

ផ្ទះរ​បស់​ខ្លួន​រំលោភ​ចូល​ព្រំដី​របស់ខ្លួន​ដោយ​យក​ធ្នឹម​មក​ថ្ពក់​និង​ជញ្ជាំង​ផ្ទះ​ថែមទាំង​ស្វាន​បុក​ទម្លុះ​ជញ្ជាំង​ផ្ទះ ធ្វើអោយ​ខូចខាត​បែក​ការ៉ូ​ជញ្ជាំង​ដោយ​គ្មាន​ការអនុញាតិ​ពី​ខ្លួន​។​នៅ​ក្នុងការ​ទាញហេតុផល​ផ្ទាល់មាត់​នេះ​ចុង​ចម្លើយ​ឈ្មោះ គឹម ម៉េង បាន​ឆ្លើយថា​៖​ខ្លួន​យល់ព្រម​រុះ​ទរ​ទឹកភ្លៀង​នេះ​ចេញ ប៉ុន្តែ​សុំអោយ​ដើមចោទ​បើកផ្លូវ​ទឹក​ហូរ​ខាងក្រោម​ផ្ទាល់​ដី​ត្រង់ចំណុច​ព្រុំដី ជៀសវាង​ការស្ទះ​ទឹកភ្លៀង​ហូរ​មិនទាន់​។​DSC01637
​ ​សេចក្តីសំរេច​បញ្ចប់​ក្នុង​សាលក្រម​របស់លោក សាន សុផាត បាន​បង្គាប់​អោយ​ចុង​ចម្លើយ រុះ​ទរ​ទឹកផ្លៀង​ចេញពី​ជញ្ជាំង​ផ្ទះ​ដើមចោទ​តាម​ការព្រមព្រៀង​។​បង្គាប់​អោយ​ដើមចោទ​បើកផ្លូវ​ទឹក​ហូរ​ជាន់​ផ្ទាល់​ដី​នៃ​ផ្ទះ ត្រង់ចំណុច​ព្រំដី ជៀសវាង​កុំអោយ​ស្ទះ​ទឹកភ្លៀង​។​បង្គាប់​អោយ​ចុង​ចម្លើយ​សងជំងឺចិត្ត​ចំនួន​៣​លាន​រៀល​ទៅ​ដើមចោទ បណ្តឹង​លើសពីនេះ​បដិសេធចោល​។​20150224_135537
​ ​សូមបញ្ជាក់ថា​ការអនុវត្ត​សាលក្រម​ស្ថាពរ​នេះ ត្រូវបាន​លោក ឯក ស៊ុន​រស្មី តំណាងអោយ​អាជ្ញាសាលា ចុះមក​អនុវត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥(​ជា​ថ្ងៃ​ចូលឆ្នាំ​ចិន​)​ម្តង​រួចមកហើយ ប៉ុន្តែ​មិនបាន​ទទួលលទ្ធផល​ឡើយ​។​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​20150224_135519

២០១៥ សមត្ថកិច្ច​ចំរុះ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​បាន​ចុះមក​អនុវត្ត​ជា​លើក​ទី​២​ម្តងទៀត​ដែល​ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី​។​ក្នុងការ​អនុវត្តន៍​លើក​ទី​២​នេះ ត្រូវ​បរាជ័យ​ដូច​លើក​ទី​១​ដែរ ដោយសា​តែ​ភាគី​ដើម​ចំឡើយ​គ្មាន​កន្លែង​បើកផ្លូវ​ទឹក ដូចនេះ​ភាគី​ចុង​ចម្លើយ​ក៍​មិន​ព្រម រុះរើ​ទរ​ទឹក​ចេញ​ដែរ​។​ក្នុង​រឿងនេះ​ភាគី​ដើម​ចម្លើយ បានទាមទារ​កាត់​សសរ​ដែក​របស់​ផ្ទះ​ចុង​ចម្លើយ​ចោល​ដើម្បី​បើកផ្លូវ​ទឹក ចំណែក​ចុង​ចម្លើយ​វិញ​មិន​ព្រមអោយ​កាត់​ឡើយ គឺ​ទាមទារ​អោយ​ដើមចោទ​វាយ​ជញ្ជាំង​ផ្ទះថ្ម​ខ្លួនឯង បើកផ្លូវ​ទឹក ព្រោះ​ខ្លួន​សន្យាថា​យល់ព្រម​បើកផ្លូវ​ទឹក​នៅក្នុង​សាលក្រម​រួចហើយ​។​20150224_135508
​ ​នៅក្នុង​សំណុំរឿង​ទំនាស់​ខាងលើនេះ មន្ត្រី​ជំនាញ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​យោងតាម​កំណត់ហេតុ​ចុះ​វាស់វែង​ជាក់ស្តែង​លំនៅដ្ឋាន​របស់លោក ឆន សុភាព​(​ជាដើម​បណ្តឹង​)​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៤ របស់​អាជ្ញាធរ​ក្រុង​បានបញ្ជាក់​ថា​លោក ឆន សុភាព បាន​សាង​សង់ផ្ទះ​មិនបាន​គោរព​តាម​ប្លង់​ដែល​ខ្លួន​បាន​សុំ​ពី​អាជ្ញាធរ​ក្រុង​ឡើយ គឺ​សាង​សង់ផ្ទះ​គំលាត​ពីមុខ​លើស​ប្លង់​អនុញាតិ​២​តឹក ចំណែក​ទទឹង​ខាងមុខផ្ទះ​សង់​លើស​
​ប្លង់​៤​តឹក​៧​ហ៊ុន​,​ទទឹង​ផ្ទះ​ខាងក្រោយ​សង់​លើស​ប្លង់​៣​តឹក​៧​ហ៊ុន​,​បណ្តោយ​តួ​ផ្ទះ​សង់​លើស​ប្លង់​៦​តឹក​។​20150224_135452
​ ​ស្ត្រី​ឈ្មោះ គឹម ម៉េង ជា​ចុង​ចម្លើយ​បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ក្នុងពេល​អនុវត្ត​សាលក្រម​លើក​ទី​២​នេះ​ថា​៖​ពាក្យបណ្តឹង​របស់លោក ឆន សុភាព គឺ​បាន​ប្តឹង​ខុសពី​ការពិត​ទាំងស្រុង ព្រោះថា​លោកស្រី​មិនបាន​ធ្វើ​ធ្នឹម​ផ្ធ្វើ​ទរ​ទឹក ឬ​ស្វាន​ទំ​លុះ​តោង​ភ្ជាប់​ជញ្ជាំង​ផ្ទះ​គេ​ឡើយ​។​នៅពេល​លោក​ចៅក្រម​ហៅ​ទៅ​ទាញហេតុផល​ដោយផ្ទាល់​មាត់ លោក​ចៅក្រម​មិនបាន​មើល​ឯកសារ​របស់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ដែល​គាត់​យកទៅ​បង្ហាញ​ជា​ភ​ស្តុ័​តាង​នោះឡើយ​។​ចំណែក​ការប្តឹង​ទាមទារ​អោយ​សង​ជម្ងឺ​ចិត្ត​៣20150223_115259
​លាន​រៀល​ទៅ​ដើមបណ្តឹង​នោះ តើ​សង​ជម្ងឺ​ចិត្ត​រឿង​អី​បើ​រូបខ្ញុំ​មិនបាន​ធ្វើអោយ​ខូចខាត​ដល់​ជញ្ជាំង​ផ្ទះ​គេ ដូច​ការប្តឹង​ចោទប្រកាន់​ទាំង​បំពាន​ផង​នោះ ដែល​នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​។​
​ ​ករណីនេះ​ក្រោយពី​ការអនុវត្តន៍​សាលក្រម​ស្ថាពរ​ខាងលើ​នេះហើយ លោកស្រី​នឹងធ្វើ​ការ​ប្តឹងទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម ដើម្បី​សើរើ​ផ្តល់​យុត្តិធម៌​អោយ​លោកស្រី​វិញ និង​ប្តឹង​សូមអោយ​ភាគី​ទាំងសងខាង​វាយ​ជញ្ជាំង​ផ្ទះ​ដូចគ្នា​ចេញ​តាម​ប្លង់​ដែល​អាជ្ញាធរ​ក្រុង​បានកំណត់​អោយមាន​គំលាត​ពី​ព្រំដី​៣​តឹក​សងខាង​ដូចគ្នា និង​ដែល​ភាគី​បាន​ព្រមព្រៀង​បាន​ប្តិ​ត​មេដៃ​ជាមួយ​អាជ្ញាធរ​ក្រុង​រួចហើយ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៤​។​
​ ​សំណុំ​រឿងក្តី​ខាងលើនេះ ប្រជាពលរដ្ឋ​សំណូមពរ​នៅ​ជុំវិញ​ផ្ទះ​ទំនាស់​ដល់​ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម មេត្តា​ចុះមក​ធ្វើ​អធិការកិច្ច​ជាបន្ទាន់​ផង ព្រោះថា​ក្រុមគ្រួសារ​នៃ​ភាគី​ទាំង​២​នៅពេល​អនុវត្ត​សាលក្រម​ក៏បាន​ប្រឈម​ចង់​វាយតប់​គ្នា កុំ​តែ​បាន​នគរបាល​ឃាត់​ទាន់ និង​ដើម្បី​កុំអោយ​មាន​ភាពចលាចល​ក្នុងសង្គម ដែល​បង្កដោយ​មន្ត្រី​ខិលខូច​មួយចំនួន​មិន​