​លំនៅដ្ឋាន​១​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ម៉ត់​ ​ធ្វើអោយ​ស្ដ្រី​ទុរគត​និង​កូនតូចៗ​៥​នាក់​ទៀត​ខ្វះ​ជម្រក​ស្នាក់នៅ​

0

​ខេត្តព្រះវិហារ​លំនៅដ្ឋាន​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​នៅ​ខាងក្រោយ​រដ្ឋបាល​សាលាស្រុក​ត្បែងមានជ័យ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ក្លាយជា​ផេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ក្បែរៗ​ទីនោះ​កាលពី​រសៀល​ថ្ងៃទី​២៣​កុ​ម្ភះ​២០១៥​ស្ថិតនៅ​ភូមិ​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខ​ណះ​ពេល​ស្ដ្រី​ម្ចាស់​លំនៅដ្ឋាន​មិន​នៅ​។​
​នៅ​ជុំវិញ​សាលាស្រុក​ត្បែងមានជ័យ​មិនមាន​គ្រួសារ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នោះទេ​ភាគច្រើន​ពួកគាត់​ប្រមាណ​៩៩​ភាគរយ​ជា​កសិករ​ច្រើនតែ​ទុក​ផ្ទះ​ចោល​ហើយ​នាំគ្នា​ចាកចេញ​ទៅធ្វើ​ស្រែចំការ​និង​ពនេចរ​ដង​ជ័រទឹក​។​ភូមិសាស្ដ្រ​នៅ​ទីនោះ​ក៍​សំបូរ​ទៅដោយ​គុម្ពោធ​ព្រៃ​ក្រាស់ៗ​ថែមទៀត​ជាហេតុ​បណ្តាលអោយ​ងាយ​រងគ្រោះ​អណ្តាតភ្លើង​រាលដាល​ឆាបឆេះ​ដល់​លំនៅដ្ឋាន​នា​រដូវប្រាំង​ជារឿយៗ​។​PVH1
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានអោយដឹងថា​ម្ចាស់​លំនៅដ្ឋាន​នោះ​ជា​ស្ដ្រី​ម៉េ​ម៉ា​យ​ទុរគត​ឈ្មោះ​ផាន់​គីម​អាយុ​ជាង​៥០​ឆ្នាំ​គ្មាន​ទីពឹង​មានកូន​តូចៗ​ចំនួន​៥​នាក់​ក្នុងបន្ទុក​។​ខ​ណះ​ពេល​អគ្គីភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​និង​រហូតដល់​ឆេះ​ផ្ទះ​អស់​នាពេលនោះ​ដោយសារ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិនបាន​ដឹង​ទើប​មិនអាច​កេណ្ឌ​គ្នា​ទៅ​ជួយ​ពន្លត់ភ្លើង​បាន​ទាន់ពេលវេលា​។​សម្ភា​រះ​ប្រើប្រាស់​ដែល​បាត់បង់​ដោយសារ​អគ្គីភ័យ​មិនមាន​អ្វី​ធំដុំ​នោះទេ​។​
​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សួរនាំ​លោក​ប៉ាង​វ៉ាន់ឌី​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានទេ​ថា​តើ​ក្នុងពេល​កើតហេតុ​ការណ៍​ភ្លើង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១​ខ្នង​ខាងលើ​លោក​និង​មន្ដ្រី​សមត្ថកិច្ច​ក្រោម​ឱ​វ៉ាទ​កំពុង​ធ្វើ​អ្វី​បានជា​បណ្តោយអោយ​អណ្តាតភ្លើង​ឆេះ​យ៉ាង​ស្រួល​ដូច្នេះ​គឺ​ហៅ​ទូរស័ព្ទ​ចូល​ចំនួន​៣​ដង​មិន​លើក​ទទួល​នៅ​រសៀល​ថ្ងៃទី​២៤​កុ​ម្ភះ​នេះ​៕