ផ្ទះ​ជនជាតិ​ជ្វី​ហ្វ​របស់​អ៊ីស្រាអែល នៅ​ហ្សេ​រ៉ូ​សា​ឡឹម​កើនឡើង​៤០​ភាគរយ​

0

​សា​ព័ត៌មាន​AFP បាន​ផ្សព្វផ្សាយ​ថា អង្គការ​ប្រយុទ្ធប្រឆាំង​សកម្មភាព​សាង សង់​លំនៅឋាន​ខុសច្បាប់​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ​បានប្រកាស​ឱ្យដឹងថា ចំនួន​ផ្ទះ ថ្មី​ដែល​កំពុងតែ​សាងសង់​នៅ​តំបន់​រស់ នៅ​របស់​ជនជាតិ​ជ្វី​ហ្វ​នៅ​ភាគ​ខាងកើត ហ្សេ​រ៉ូ​សា​ឡឹម​ស្ថិតនៅក្រោម​ការ​គ្រប់ គ្រង​របស់​អ៊ីស្រាអែល​កើនឡើង​រហូតដល់ ៤០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៤ ។​
​តាម​អង្គការ​ខាងលើ​នៅ​ឆ្នាំ​២០១៤ មាន​លិខិត​សាងសង់​លំនៅឋាន​រហូត ដល់​៣.១០០​ខ្នង​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់​នៅ​ហ្សេ​រ៉ូ​សា​ឡឹម​។ ក្នុងពេល ជាមួយគ្នានេះ​ផ្ទះ​៤.៤៨៥​ខ្នង​ក៏បាន​ដាក់ លិខិត​សុំ​សាងសង់​នៅ​ភាគ​ខាងកើត​ហ្សេ រ៉ូ​សា​ឡឹម​ផងដែរ ធ្វើឱ្យ​ចំនួន​ផ្ទះ​ដែល​ត្រូវ សាងសង់​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន រយៈពេល​១​ទសវត្ស​កន្លងទៅ ។a3

ជា​រៀង រាល់​ខែ​មានផ្ទះ​៤៦០​ខ្នង​ចាប់ផ្ដើម​សាង សង់​បើទោះបី​មានការ​ប្រឆាំង​ជំទាស់ ពី​សហគមន៍​អន្ដរជាតិ​ក៏ដោយ ។
​កាលពី​ខែមករា​កន្លងទៅ​អ៊ីស្រាអែល បានប្រកាស​គម្រោង​សាងសង់​លំនៅឋាន ថ្មី​ចំនួន​៤៥០​ខ្នង​នៅ​ភាគ​ខាងលិច​ហ្សេ​រ៉ូ សា​ឡឹម ។ គម្រោង​សាងសង់​ខាងលើ​ធ្វើ ឱ្យ​សម្ពន្ធ​មិ​ត្ដ​អាមេរិក​និង​អ៊ីស្រាអែល ប្រឈមមុខ​តានតឹង​ដាក់គ្នា ។ ចំណែក ភាគី​អ៊ីស្រាអែល​ក៏បាន​ថ្កោលទោស គម្រោង​ខាងលើ​របស់​អ៊ីស្រាអែល​ថា ជា សកម្មភាព​មិនអាច​ទ​ទួល​យក​បានជា បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម ។a4
​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត​ដែល ពាក់ព័ន្ធ​នោះដែរ​អាមេរិក​បានស្នើ​ដល់ រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​សង​សំណង​ជា​ទឹក ប្រាក់​២១៨​លាន​ដុល្លារ​សម្រាប់​ការ​ខាត បង់​របស់​ជនរងគ្រោះ​អាមេរិក​ក្នុងការ វាយប្រហារ​៩​លើក​ផ្សេងគ្នា​នៅ​ប្រទេស អ៊ីស្រាអែល​ចាប់តាំងពី​ឆ្នាំ​២០០២- ២០០៤ ។​a2
​ក្រោយ​រយៈពេល​មួយថ្ងៃ​ជជែក​ក្នុង តុលាការ​នៅ​ទីក្រុង​ញូវយ៉ក​តុលាការ​បាន សម្រេច​ឱ្យ​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​និង​អង្គ ការរំដោះ​ប៉ា​ឡេ​ស្ទី​ន​ត្រូវតែ​ទទួលខុស ត្រូវ​តាមផ្លូវ​ច្បាប់​ចំពោះ​ការចោទប្រកាន់ ២៥​ករណី​ផ្សេងគ្នា​ពាក់ព័ន្ធ​នឹង​ការ​វាយ ប្រហារ​សម្លាប់​ពលរដ្ឋ​អាមេរិក ។​a1
​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ​១១ គ្រួសារ​បានដាក់​លិខិត​ប្ដឹង​រដ្ឋាភិបាល ប៉ា​ឡេ​ស្ទី​ន​ឡើងទៅ​កាន់​តុលាការ​សហ រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ សម្លាប់​មនុស្ស​៣៣​នាក់​និង​របួស​៣៩០ នាក់ ។ នៅក្នុង​ពាក្យបណ្ដឹង រដ្ឋាភិបាល ប៉ា​ឡេ​ស្ទី​ន និង​ក្រុម​រំដោះ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ តែ​ទទួលខុសត្រូវ​ដែល​បាន​ជួយ​ពីក្រោយ ដល់​សកម្មភាព​វាយប្រហារ​ទាំងនោះ ធ្វើឡើង​ដោយ​ខ្មាន់កាំភ្លើង​របស់​ក្រុម ហា​ម៉ាស់​9