អេ​ហ្ស៊ី​ប​រំសាយ​១៧០​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល

0

​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បានសម្រេច រំសាយ​១៦៩​អង្គការក្រៅរដ្ឋាភិបាល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម ដែល​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ចាត់ទុកជា​ក្រុម ភេរវកម្ម ។​
​សារព័ត៌មាន​អេ​ហ្ស៊ី​ប​បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ រដ្ឋាភិបាល បានចេញ​បញ្ជា​ឱ្យ​រំលាយ​អង្គការ NGOs ១៦០​អង្គ​ការដែល​ស្ថិតក្នុង​បញ្ជី​ជាប់​ពាក់ ព័ន្ធ​នឹង​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម​ដោយ​អង្គ ការ​ទាំង​នោះបាន​ជួយ​រក្សា​ប្រាក់​ខ្មៅ​សម្រាប់ ដំណើរការ​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម ។ សកម្ម ភាព​ខាងលើ​របស់​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប សមស្រប​ទៅនឹង​សេចក្ដីសម្រេច​តុលា ការឱ្យ​រំសាយ​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម​រួច​ដក ហូត​ទ្រព្យសម្បត្ដិ​ទាំងអស់ ។s4
​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ រដ្ឋាភិបាល អេ​ហ្ស៊ី​ប​បានចាត់ទុក​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម ជា​ក្រុម​ភេរវកម្ម​ក្រោយពី​ការ​វាយ ប្រហារ​សម្លាប់​មនុស្ស​ជាច្រើន​នៅ​ទូទាំង ប្រទេស​អេ​ហ្ស៊ី​ប ។ នៅ​ឆ្នាំ​២០១៤ តុលាការ​អេ​ហ្ស៊ី​ប​ក៏បាន​សម្រេច​ចាត់ ទុក​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម​ជា​ក្រុម​ភេរវកម្ម បន្ទាប់ពី​មេដឹកនាំ មហា​មេ​ដ មឺ​ស៊ី ត្រូវ ដួលរលំ ។s3
​នៅពេលនេះ​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម កំពុងតែ​បាត់បង់​បន្ដិចៗ​ម្ដង​ក្រោយពី រដ្ឋាភិបាល​បាន​ហាមប្រាម​ក្រុម​នេះ​ធ្វើ សកម្មភាព​ទាំងស្រុង​នៅ​ទូទាំងប្រទេស ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ត្រូវបាន​តុលាការ អេ​ហ្ស៊ី​ប​ចាត់ទុកជា​ក្រុម​ភេរវកម្ម​គំរាម កំហែង​ដល់​សន្ដិសុខ​ជាតិ​ដែល​ត្រូវ​កម្ចាត់ ទៀតផង 9s4 s2