សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សម្ដីអ្នកប្រវត្ដិវិទូអាមេរិក ដែលបានចោទប្រកាន់ក្រុមអ៊ិស្លាម បង្កើតរដ្ឋ IS ថាជាកម្លាំងទាហានដែល រដ្ឋាភិបាលអាមេរិកបានបង្កើតឡើង ដោយសម្ងាត់ដើម្បីអុកឡុកបង្កអសន្ដិ សុខនៅតំបន់មជ្ឈិមបូព៌ា ។
អ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិក លោក Webster Tarpley បានបញ្ជាក់ ថា មេដឹកនាំក្រុមIS លោក Abu Bakr al Baghdadi ជាបុគ្គលដែលមាន ទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយសមា ជិកព្រឹទ្ធសភាអាមេរិក លោកចន មិក ខែន។ សាស្ដ្រាចារ្យ Webster Tarpley ជាអ្នកឯកទេសស្រាវជ្រាវពីប្រវត្ដិសាស្ដ្រ ធ្លាប់បង្កឱ្យមានវិវាទក្នុងជួររដ្ឋាភិបាល អាមេរិក ក្រោយពេលដែលលោកចេញ ផ្សាយសៀវភៅស្រាវជ្រាវស្ដីពីការវាយ ប្រហារភេរវកម្ម១១ កញ្ញា ។
ខ្លឹមសារ នៅក្នុងសៀវភៅ ១១ កញ្ញា បានបញ្ជាក់ ច្បាស់ថា ក្រុមភេរវកម្មនៅទូទាំងពិភព លោកសុទ្ធសឹងតែបង្កើតឡើងដោយ រដ្ឋាភិបាលអាមេរិក ទទួលបានការគាំទ្រ ពីអាមេរិកដោយសម្ងាត់ ។ នេះមិនមែន ជាលើកទីមួយឡើយដែលសាស្ដ្រាចារ្យ Webster Tarpley ចោទប្រកាន់រដ្ឋាភិ បាលទីក្រុងវ៉ាស៊ីនតោនជាប់ពាក់ព័ន្ធដល់ ការបង្កើតក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។
កន្លងមក បណ្ដាញទូរទស្សន៍ ប្រេស ធីវី របស់អ៊ីរ៉ង់ក៏បានធ្វើបទសម្ភាសន៍ជា មួយសាស្ដ្រាចារ្យWebster Tarpley ពីមូលហេតុដែលលោកចាត់ទុកថា រដ្ឋា ភិបាលអាមេរិកជាអ្នកបង្កើត និងនៅពី ក្រោយក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។ តាម ប្រសាសន៍របស់លោកWebster Tarpley ប្រភពផ្គត់ផ្គង់ថវិកា និងសព្វា វុធដល់ក្រុមIS និងក្រុមភេរវកម្មនានា សម្រាប់ធ្វើសកម្មភាព គឺមកពីប្រទេស អារ៉ាប៊ីសាអ៊ូឌីតដែលជាសម្ពន្ធមិត្ដដ៏ជិត ស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា។
លោកក៏បានចោទប្រកាន់អ្នកដែល ផ្ដល់ថវិកាដល់ក្រុមIS ជាព្រះអង្គម្ចាស់ Abdul Rahman al Faisal ជាមួយ នឹងព្រះអង្គម្ចាស់ Turki bin Faisal al Saud ធ្លាប់កាន់តំណែងជាឯករាជទូត ប្រចាំនៅអាមេរិក ។ ដូច្នេះប្រសិនបើ អាមេរិកពិតជាចង់កម្ចាត់ក្រុមIS នោះ គ្រាន់តែចេញបញ្ជាមួយម៉ាត់ឱ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីតស្នើឱ្យបញ្ចប់ការផ្ដល់ ជំនួយសព្វាវុធ និងថវិកា ក្រុមIS នឹង បញ្ចប់ទៅដោយស្វ័យប្រវត្ដិ មិនចាំបាច់ បង្កើតសម្ពន្ធមិត្ដវាយប្រហារបន្លំភ្នែក ពិភពលោកនោះឡើយ ។
មូលហេតុមួយទៀត លោក Tarpley បញ្ជាក់ថា ទួរគីជាប្រទេសដែលមាន កម្លាំងទាហានខ្លាំងបំផុតនៅក្នុងសម្ពន្ធ មិត្ដណាតូ ហើយមានភូមិសាស្ដ្រជាប់ ព្រំដែនស៊ីរី និងអ៊ីរ៉ាក់ ទាំងនោះហើយធ្វើ ឱ្យលោកដាក់សំណួរសួរថា ហេតុអ្វីបាន ជាទួរគីមិនរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ នៅតំបន់ដែលIS កំពុងតែគ្រប់គ្រង ក្នុង ពេលដែលអាមេរិក និងណាតូប្ដេជ្ញា កម្ចាត់ក្រុមIS នោះ ។
អ្នកប្រវត្ដិវិទូអាមេរិករូបនេះបាន បង្ហាញការមន្ទិលសង្ស័យដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនដែលប្រកាសពីការ ប្ដេជ្ញាវាយប្រហារក្រុមIS ប៉ុន្ដែបែរជា បដិសេធបង្កើតសម្ពន្ធមិត្ដជាមួយរដ្ឋាភិ បាលស៊ីរីបាសា អាល់អាសាដ ក្នុងការ វាយប្រហារយកឈ្នះក្រុមIS ដោយប្រើ ប្រាស់រយៈពេលខ្លី ។
ចំណុចចុងក្រោយដែលលោក Tarpley សង្ស័យនោះពាក់ព័ន្ធនឹងក្រុម ហ៊ុនអ៊ីនធើណេតដែលក្រុមIS ប្រើប្រាស់ បណ្ដាញសង្គម ប្រព័ន្ធអ៊ីនធើណេត សម្រាប់ប្រកាសជ្រើសរើសខ្មាន់កាំភ្លើង ថ្មីមកពីគ្រប់ទិសទីជុំវិញពិភពលោក ។ លោកTarpley បញ្ជាក់ថា បណ្ដាក្រុម ហ៊ុនអ៊ីនធើណេតធំបំផុត សុទ្ធសឹងតែ មានទីតាំងនៅអាមេរិក ក្រោមការគ្រប់ គ្រងរបស់អាមេរិក តើហេតុអ្វីបានជា អាមេរិកមិនកាត់បន្ថយការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណេតរបស់ក្រុមIS?
ចំណែកគេហទំព័រ Sputnik បានផ្សព្វ ផ្សាយបទវិភាគមួយថា ទស្សនៈរបស់ លោកCarpley អាចធ្វើឱ្យមានវិវាទ យ៉ាងខ្លាំង ដោយសំណួរដែលលោកចោទ សួរឡើងសុទ្ធសឹងតែមានសារសំខាន់ ដែលពិបាករកចម្លើយឆ្លើយដោះសារឱ្យ បានសមស្រប ។ សារព័ត៌មានរុស្ស៊ីក៏ បានលើកឡើងពីការលេចចេញក្រុម អាល់កៃដា ពីអតីតកាលគឺជាប់ពាក់ព័ន្ធ នឹងកម្លាំងទាហានអាមេរិកនៅអាហ្វហ្គា នីស្ថានក្នុអំឡុងទសវត្សរ៍១៩៨០។ ដោយ សារតែក្រុមអាល់កៃដាជាអ្នកបង្កើត ចេញក្រុមIS បានជារដ្ឋាភិបាលអាមេរិក និងខ្មាន់កាំភ្លើងISមានទំនាក់ទំនងដោយ សម្ងាតយ៉ាងប្រសើរ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ អាមេរិក និង* អ៊ីរ៉ាក់កំពុងមានវិវាទពីយុទ្ធសាស្ដ្រវាយ ប្រហារទៅលើក្រុមIS ដណ្ដើមទីក្រុងមូ- សាលមកវិញ ។ អ៊ីរ៉ាក់បានចោទប្រកាន់ អាមេរិកថាធ្វើឱ្យបែកធ្លាយព័ត៌មាន សម្ងាត់ពីយុទ្ធសាស្ដ្រវាយប្រហារទៅលើ ទីតាំងខាងលើ ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋមន្ដ្រីការ បរទេសអ៊ីរ៉ាក់បានថ្កោលទោសចំៗដល់ អាមេរិកដែលបានប្រកាសពីពេលវេលា បើកការវាយប្រហារដណ្ដើមទីក្រុងមូ-សាលដែលធ្វើឱ្យក្រុមIS មានការប្រុង ប្រយ័ត្ន ត្រៀមលក្ខណៈ ឬក៏ដកខ្លួនចេញ ទាន់ពេលវេលា ។ ក្រសួងការពារជាតិ អ៊ីរ៉ាក់បញ្ជាក់ថា ភាគីអ៊ីរ៉ាក់មានសិទ្ធិ កំណត់ពេលវេលាវាយប្រហារ មិនមែន អាមេរិកនោះឡើយ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន រដ្ឋមន្ដ្រីក្រសួងការពារជាតិ អ៊ីរ៉ាក់បានបញ្ជាក់ថា នៅពេលដែល ទាហានអាមេរិក ឬទាហានបរទេសវិល ត្រឡប់មកទឹកដីអ៊ីរ៉ាក់ ចាំបាច់ត្រូវតែ មានការទទួលស្គាល់១០០ភាគរយពី បណ្ដាគណបក្សក្នុងសភារបស់អ៊ីរ៉ាក់ ហើយក៏ត្រូវតែប្រឹក្សាសម្រេចផែនការ វាយលុក មិនមែនសម្រេចនៅលើ អាមេរិកនោះឡើយ ។
រាល់គម្រោងវាយប្រហារ មន្ដ្រី យោធាអាមេរិកមិនមានសិទ្ធិទម្លាយទៅ ឱ្យសត្រូវដឹងជាមុននោះឡើយ ដោយ សារនោះជាអាថ៌កំបាំងយោធា ប៉ុន្ដែ ពេលនេះបានបែកធ្លាយទាំងស្រុង សត្រូវ បានក្ដោបក្ដាប់រាល់ស្ថានភាពយុទ្ធសាស្ដ្រ អស់ទៅហើយ ។
ទីបញ្ជាការកងទ័ពអាមេរិកបាន ប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈថា យុទ្ធ នាការវាយប្រហារនោះធ្វើឡើងនៅខែ មេសា ឬខែឧសភាដែលមានកម្លាំង ទាហានពី២ម៉ឺននាក់ដល់២ម៉ឺន៥ពាន់ នាក់ ជាទាហានអ៊ីរ៉ាក់ និងក្រុមជនជាតិ ឃើដ ។
សកម្មភាពទម្លាយអាថ៌កំបាំងពីការ វាយប្រហារទៅលើក្រុមIS របស់អាមេ រិកសមស្របទៅនឹងអ្វីដែលសាស្ដ្រាចារ្យ Carpley បានលើកឡើងពីខាងដើមថា ក្រុមIS ជាទាហានសម្ងាត់ដែលបង្កើត ដោយអាមេរិកសម្រាប់អុកឡុកតំបន់ មជ្ឈិមបូព៌ា និងគំរាមកំហែងដល់ ប្រទេសដែលសត្រូវរបស់អាមេរិក 9