ក្មេងស្រី​អាយុ​៧​ឆ្នាំ​វាយប្រហារ​គ្រាប់ បែក​អត្ដ​ឃាត​កណ្ដាល​ផ្សារ​

0

​ក្មេងស្រី​អាយុ​ប្រហែល​៧​ឆ្នាំ​បាន​វាយ ប្រហារ​គ្រាប់បែក​អត្ដ​ឃាត​នៅក្នុង​ផ្សារ មួយ នៅ​ទីក្រុង​Potiskum ភាគ​ឦសាន ប្រទេស​នី​ហ្សេ​រី​យ៉ាប​ណ្ដា​ល​ឱ្យ​មនុស្ស​៦ នាក់​ស្លាប់ រួមទាំង​កុមារី​ផងដែរ និង​ជា ច្រើន​នាក់​ផ្សេងទៀត​រងរបួស ។
​ហេតុការណ៍​វាយប្រហារ​ខាងលើ កើតឡើង​នៅវេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​២៣ ខែកុម្ភៈ ចំ​ពេលដែល​នៅក្នុង ផ្សារ​មាន​មនុស្ស​កកកុញ​បំផុត ។ ការ វាយប្រហារ​នោះ​កើតឡើង​ក្នុង​ថ្ងៃ​ដែល ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក​ហ្គូ​ឡាក់ ចូ​នីថា​ន ប្រកាស​ទទួលស្គាល់​ពី​ការ​វាយ តម្លៃ​ទាប​ទៅលើ​លទ្ធភាព​របស់​ក្រុម អ៊‌ិ​ស្លាម​បូ​កូ​ហា​រ៉ា​ម​ដែល​បង្ក​អសន្ដិសុខ ការព្រួយបារម្ភ​ដល់​សង្គម​នី​ហ្សេ​រី​យ៉ា ។f5
​សន្ដិសុខ​ម្នាក់​ដែល​យាម​នៅ​ផ្សារ​រង ការវាយប្រហារ​ខាងលើ​បាន​រៀបរាប់​ឱ្យ ដឹងថា លោក​បាន​ស្នើឱ្យ​កុមារី​វាយ ប្រហារ​គ្រាប់បែក​អត្ដ​ឃាត​ខាងលើ​ចេញ ពី​ទីផ្សារ​នេះ​ដល់​ទៅ​៤​លើក ប៉ុន្ដែ​កុមារី នៅតែ​ព្យាយាម​ចូលទៅ​ខាងក្នុង​ហើយ បំផ្ទុះ​គ្រាប់បែក​ដែល​លាក់​នៅក្នុង​ខ្លួន តែម្ដង ។

f3
​ក្រុម​អ៊‌ិ​ស្លាម​បូ​កូ​ហា​រ៉ា​ម​ត្រូវបាន មន្ដ្រី​សន្ដិសុខ​ចោទប្រកាន់ថា ជា​អ្នក​នៅ ពី​ក្រោយខ្នង​ការប្រើប្រាស់​កុមារ​សម្រាប់ វាយប្រហារ​គ្រាប់បែក​អត្ដ​ឃាត​នៅ​ទី ប្រជុំជន ងាយស្រួល​ឆ្លងកាត់​ក្រសែភ្នែក ក្រុម​សន្ដិសុខ 9f4 f2 f1