ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជិត២០០ នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុងយ៉ាហ្កន ស្នើដល់រដ្ឋាភិបាលប្រទេសនេះលុបចោល ជារៀងរហូតនូវគម្រោងសាងសង់វារី អគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុន ចិន ដោយសារតែការសាងសង់នោះប៉ះ ពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងការរស់ នៅរបស់
ពលរដ្ឋជិតខាង ។
ក្រុមបាតុករមានគម្រោងដង្ហែក្បួន តាមបណ្ដោយដងទន្លេ Irrawaddy ដែល មានប្រវែង២.៤០០គីឡូម៉ែត្រ ក្នុងរយៈ ពេល៧០ថ្ងៃ ដើម្បីដើរទៅដល់ទីតាំង ដែលសាងសង់វារីអគ្គិសនីនៅកាឈីន ។
ការសាងសង់វារីអគ្គិសនីត្រូវចំណាយ ប្រាក់រហូតដល់ ៣,៦ពាន់លានដុល្លារ ដែលមានឈ្មោះថា Myitsone ។ ថាម ពលអគ្គិសនីនៅទីនោះ រហូតដល់៩០ ភាគរយតចូលក្នុងប្រទេសចិន ។ កាលពី ខែកញ្ញា២០១១ ប្រធានាធិបតីមីយ៉ាន់ម៉ា យូធៀនសេន ក៏បានប្រកាសផ្អាកការ សាងសង់វារីអគ្គិសនីនោះ តាមប្រជា ពលរដ្ឋ ។ ពលរដ្ឋ មីយ៉ាន់ម៉ាព្រួយ បារម្ភខ្លាចទំនប់វារីអគ្គិសនីនោះ ត្រូវ សាងសង់ឡើងវិញ ក្រោយការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០១៥ ៕