ក្នុងរយៈពេលតែ២សបា្ដហ៍ប៉ុណ្ណោះ ស្ដូបគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ១៧ នាក់ក្នុងការវាយប្រហារ៣លើកផ្សេង គ្នាក្នុងទីក្រុងប៉ារីសកាលពីខែមុនរងការ បំផ្លាញដល់ទៅ៤លើក ។
នាង Sabrina Deliry ប្រធានក្រុម ដែលមានឈ្មោះថា មនុស្ស១៧នាក់ មិនវិលត្រឡប់មកជារៀងរហូតបាន បង្កើតស្ដូបគោរពវិញ្ញាណក្ខន្ធនេះឡើង នៅទីលានសាធារណរដ្ឋក្នុងទីក្រុងប៉ារីស បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែ កុម្ភៈ គឺជាលើកទី៤ហើយដែលស្ដូប គោរពវិញ្ញាណក្ខន្ធរងការបំផ្លិចបំផ្លាញពី ជនមិនស្គាល់មុខ ។ កម្រងផ្កា និងសម្ភារ ផ្សេងៗនៅទីនោះត្រូវរុះរើខ្ទេចខ្ទីទាំងអស់។
ស្ដូបគោរពវិញ្ញាណក្ខន្ធខាងលើជាទី កន្លែងសម្រាប់ពលរដ្ឋក្នុងទីក្រុងប៉ារីស និងអ្នកទេសចរណ៍អាចបង្ហាញក្ដីសោក សៅ អាណិតអាសូរ គោរពដល់ជនរង គ្រោះដោយសកម្មភាពវាយប្រហារ ភេរវកម្ម ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែមករា ការិយាល័យកាសែតត្លុកឆាលី ហេបដូ ត្រូវខ្មាន់កាំភ្លើង២នាក់បាញ់ ប្រហារសម្លាប់មនុស្ស១២នាក់ ។ នៅ ថ្ងៃទី៨ ខែមករា ប៉ូលិសស្រីការពារ អគារឆាលី ហេបដូ ក៏ត្រូវបាញ់សម្លាប់។ ថ្ងៃទី៩ ខែមករា ផ្សារទំនើបដែលមាន ជនជាតិជ្វីបភាគច្រើនចូលទៅទីនោះរង ការវាយប្រហារសម្លាប់ជនជាតិជ្វីហ៤ នាក់ ។
ថ្ងៃទី១១ ខែមករា វិធីដង្ហែក្បួន ព្យុហយាត្រាគោរពវិញ្ញាណក្ខន្ធជនរង គ្រោះ និងបង្ហាញពីស្មារតីសាមគ្គិភាព ប្រឆាំងភេរវកម្មដោយមានការចូលរួម ពីប្រមុខដឹកនាំជាង៤០ប្រទេសមកពី ជុំវិញពិភពលោក 9