ចិន​សាកល្បង​មី​ស៊ី​ល​“​អាច​បំផ្លាញ ពិភពលោក​ក្នុងពេល​មួយ​ម៉ោង​” អាមេរិក​បារម្ភ​

0

​ចិន​ទើបតែ​បាន​សាកល្បង​កាំជ្រួច មី​ស៊ី​ល​ទំនើប​បំផុត​របស់ខ្លួន​ដែល​អា​មេ រិ​ក​ឱ្យឈ្មោះ Wu-14 ធ្វើឱ្យ​មន្ដ្រី​ក្រសួង ការពារជាតិ​អាមេរិក​ព្រួយបារម្ភ​យ៉ាង ខ្លាំង​។ ជាមួយនឹង​ការ​អនុវត្ដ​កាំជ្រួច​មី ស៊ី​ល​ល្បឿន​លឿន​របស់​ចិន​ធ្វើឱ្យ​អា​មេ រិ​ក​ត្រូវតែ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​បច្ចេក វិទ្យា​មី​ស៊ី​ល​បន្ថែមទៀត​សម្រាប់​ទប់ទល់ នឹង​មី​ស៊ី​ល​ដ៏​ទំនើប​ទាំងនោះ ។
​ក្រសួងការពារជាតិ​ចិន​បានប្រកាស ឱ្យដឹងថា ទើបតែ​បាន​សាកល្បង​កាំជ្រួច មី​ស៊ី​ល​ដែល​បាញ់​ត្រង់​ឡើងទៅ​លើ​អាកាស ហើយ​វិលត្រឡប់​សំដៅ​គោលដៅ​នៅ លើដី​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង ដល់​ទៅ​១០​ដង ស្មើ​ល្បឿន​១២.៣៥៩​គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង ។h5

ប្រភេទ​កាំជ្រួច មី​ស៊ី​ល​នេះ​ចិន​បាន​សាកល្បង​២​លើក​រួច មកហើយ​ប្រកបដោយ​ជោគជ័យ លើក ទី​១​សាកល្បង​នៅ​ថ្ងៃទី​៩ ខែមករា និង លើក​ទី​២​នៅ​ថ្ងៃទី​១៩ ខែមករា ។ ដូច្នេះ ចិន​ក្លាយជា​ប្រទេស​ទី​៣​បន្ទាប់ពី​អា​មេ រិ​ក​និង​រុស្ស៊ី​ដែល​ស្រាវជ្រាវ​ផលិត​កាំជ្រួច មី​ស៊ី​ល​ដែល​គ្មានអ្វី​មករា​រាំង​ទប់ស្កាត់ បានឡើយ ដោយសារតែ​ល្បឿន​លឿន ជាង​សំឡេង​រហូតដល់​ទៅ​១០​ដង​ហើយ អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ទៀត ផង ។h3
​ចិន​កំពុង​ខិតខំ​ផលិត​ប្រភេទ​កាំជ្រួច មី​ស៊ី​ល​ល្បឿន​លឿន​ដែល​អាច​បាញ់​ពី លើ​អាកាស​និង​នៅលើ​ដី​ទៅលើ​គោល ដៅ​ដែល​កំណត់ទុក ។ គោលដៅ​ក្នុង​កម្ម វិធី​ស្រាវជ្រាវ​ផលិត​មី​ស៊ី​លអាច​បំផ្លាញ ទីតាំង​ទាំងឡាយ​នៅលើ​ភពផែនដី​ក្នុង រយៈពេល​តែមួយ​ម៉ោង​ប៉ុណ្ណោះ ។h4

ប៉ុន្ដែ បច្ចេកវិទ្យា​ទាំងនោះ​ជួប​នូវ​ផល​លំបាក យ៉ាងខ្លាំង​ដោយមាន​ភាពស្មុគស្មាញ ក្នុង​ការផលិត​ក៏ដូចជា​ត្រូវ​ចំណាយ​ប្រាក់ ច្រើន​។ ប៉ុន្ដែ​នៅពេលដែល​ផលិត​បាន ជោគជ័យ​មី​ស៊ី​ល​នោះ​អាចជួយ​ឱ្យ​ចិន ប្រៀបផ្ទឹម​នឹង​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើប​របស់ អាមេរិក​និង​រុស្ស៊ី​គឺមាន​កម្លាំង​គ្រប់គ្រាន់ សម្រាប់​ទប់ទល់​រាល់​ការគំរាមកំហែង​។h2
​តាម​អ្នកឯកទេស​របស់​អាមេរិក កាំជ្រួច​មី​ស៊ី​ល​WU-14 របស់​ចិន ពេល ដំបូង​គឺមាន​សមត្ថភាព​បំផ្លាញ​នាវា​មុជ ទឹក ក្រោយមក​ទើប​អាច​វិ​វត្ដ​ទៅជា កាំជ្រួច​មី​ស៊ី​ល​យុទ្ធសាស្ដ្រ​រយៈ​ចម្ងាយ ឆ្ងាយ​វាយប្រហារ​ទៅលើ​គោលដៅ​ដូច ការចង់បាន 9h1