​​បុរស​៣​នាក់​ចេញពី​រាំលេង​នៅ​ក្លិប​កម្សាន្ត ហាយ ដើរ​ទៅរក​នារី​បំរើ​សេវាកម្ម​ផ្លូវភេទ ត្រូវ​បុរស​៣​នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង យក​ដុំថ្ម​គប់​ទៅ​ត្រូវ​បុរស​ម្នាក់ ចំក្បាល​បែក​ហូរឈាម រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់​

0

ភ្នំពេញ​៖ បុរស​៣​នាក់​ចេញពី​រាំលេង​នៅ​ក្លិប​កម្សាន្ត ហាយ ដើរ​ទៅរក​នារី​បំរើ​សេវាកម្ម​ផ្លូវភេទ ក៏ត្រូវ បុរស​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​ទៅ​ត្រូវ​បុរស​ម្នាក់​ចំក្បាល​បែក​ហូរឈាម រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្បែរ​ភោជនីយដ្ឋាន​បង្កង​មាស តាម​បណ្ដោយ ផ្លូវ​មុនី​រ៉េត​កែង​ផ្លូវ​លេខ​២៩៦ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​b1
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​បុរស​៣​នាក់​បាននាំគ្នា​ចូលទៅ រាំង​លេង​កម្សាន្ត​ក្នុង​ក្លិប ហាយ លុះ​ពេលចេញ​មកវិញ​ក៏​បបួលគ្នា​ទៅរក​នារីៗ​បំរើសេវា​ផ្លូវភេទ​បន្ត ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ឈប់​និយាយ​ជាមួយ​នារី​ម្នាក់​និយាយ​ថ្លៃ​គ្នា ស្រាប់តែ​លេចមុខ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​យក​ដុំថ្ម គប់​ត្រូវ​បុរស​ម្នាក់​ចំក្បាល​បែក​ហូរឈាម​សន្លប់​ស្ដូកស្ដឹង ហើយ​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​b2
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​អន្តរាគមន៍ និង​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ ហើយ​ចំពោះ​ករណីនេះ​នៅ​មិនទាន់​ដឹង​មូលដ្ឋាន​នៅឡើយ​ទេ ដោយ ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋានថា​ជា​ករណី​គំនុំ ៕b3