ខេត្តសៀមរាប ៖ នគរបាល ព្រហ្មទណ្ឌ កំរិតស្រាល ខេត្តសៀមរាប នៅព្រឹកថ្ងៃ អង្គារ នេះ បាន បញ្ជូន ជនសង្ស័យ ជួញដូរ គ្រឿងញៀន និងកាច់ សោ ម៉ូតូ ម្នាក់ ទៅតុលាការ ដើម្បីអនុវត្តទៅតាម ផ្លូវច្បាប់។
មន្ត្រីនគរបាល បានឲ្យដឹងថា ជន ស្ស័យ ត្រូវបានសមត្ថកិច្ច តាមប្រមាញ់ ក្នុងករណីលួចកាច់សោ.កម៉ូតូ កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៥ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
មន្ត្រីនគរបាល បន្ថែមថា ជនសង្ស័យត្រូវបាន សមត្ថកិច្ចធ្វើការ ឃាត់ខ្លួន បាន នៅ ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៥ នៅមុខមណ្ឌលសុខភាព ក្រុងសៀមរាប ក្រោធ្វើសកម្មភាព បាន៤ថ្ងៃ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិត ស្រាលនៃស្នង ការខេត្តបានប្រាប់អ្នកកាសែតថា ជនរងគ្រោះ ទី១ឈ្មោះសេង រត្ន័ធី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម បានឱ្យដឹងថា ជនសង្ស័យបាន លួចកាច់សោ.កម៉ូតូរបស់នាង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ កុម្ភៈ ២០១៥ នៅក្រោមផ្ទះតែម្ដង។ជនសង្ស័យ ក្រោយឃាត់ខ្លួន សមត្ថកិច្ច ដកហូតវត្តុតាង ម៉ូតូជនរងគ្រោះ១គ្រឿង ស្លាកលេខ ចំនួន២ ទី១តាកែវ2C0702 ទី២
សៀមរាប1P6852 រួមឧបករណ៍កាច់សោម៉ូតូ និងឧបករណ៍ ប្រើប្រាស់ ជួញដូរគ្រឿងញៀនមួយចំនួនទៀត៕នគរបាលបន្ថែមថា ជនសង្ស័យមានឈ្មោះ ជា សុវណ្ណារ៉ា ហៅអាបារាំង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅខណ្ឌ៧មករា ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប៕



































